
(ភ្នំពេញ)៖គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បាន បើក យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធាន ក្រុម ការងារ គណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ និងបន្តការដង្ហែ ក្បួន ចេញ ទៅ តាម បណ្ដា ខណ្ឌតាំង១៤ និងសង្កាត់ទាំង១០៥។
ចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/fy43IRDhbn8

(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្រោះកម្ពុជា និងបារាំង មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាយូរលង់ណាស់មកហើយ។
ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/OseWzd9cWvA

ក្រុមការងារជួសជុលប្រាសាទជម បានបំពេញការងារសម្រង់ប្លង់ ថតរូប រៀបចំចុះបញ្ជីថ្ម រាប់រយដុំ ដែលបានរលុះធ្លាក់រាយប៉ាយនៅលើដី និងបែងចែកទៅតាមប្រភេទថ្ម ដើម្បីស្វែងរកទីតាំងដើម ហើយនឹងរៀបចំជួសជុលប្រាសាទនេះឱ្យបានពេញលេញតាមលក្ខណៈដើមឡើងវិញ ដោយព្យាយាមប្រើប្រាស់ថ្មថ្មីតិចបំផុត។ បច្ចុប្បន្ន ក្រុមការងារកំពុងសាកល្បងផ្គុំថ្មទៅតាមលំនាំដើមបានចំនួនជាង២០០ដុំ ក្នុងចំណោមថ្មប្រមាណ៧០០ដុំ ដែលបន្តស្វែងរកទីតាំងដើម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/PEG7d5aph2c


(ខេត្តបន្ទាយមានជ័យ)៖អ្នកស្រុកបានប្រទះឃើញទារកដែលអាយុប្រមាណ២ទៅ៣ថ្ងៃដែលម្ដាយចិត្តអប្រិយយកទៅប្លុងចោលដោយដាក់ក្នុងតាការ ឬកន្ត្រក ជ័រ ស្រែកយំទាំងភ្លៀងសស្រិចទទឺកជោគខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នៅចំណុចផ្លូវក្បែរម្លប់ឫស្សីស្ថិតភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


អ្នកភូមិបានប្រាប់ថាៈនៅពេលដែលប្រទះឃើញទារកដែលត្រូវបានម្ដាយអប្រិយយកទៅប្លុងចោលគឺនៅពេលមានមេឃភ្លៀងរលឹមស្រិចៗលឺតែសំលេងស្រែកយំ ប៉ុន្ត្រែដោយមានការសង្ស័យ ខណៈសម្លេងយំចេះតែឮទៅៗដោយគ្មានអ្នកបំពេរក៏ចេញទៅមើលស្រាប់តែឃើញទារកអាយុប្រមាណ២ទៅ៣ថ្ងៃក្រហមរងាលដាក់ក្នុងតាការមានគ្របដោយសារ៉ុងរួមទាំងមានថ្នាំពេទ្យ១ថង់ កំប៉ុងទឹកដោះគោ១ទទឹកដោយដំណក់ទឹកភ្លៀងក្រោមផ្គររន្ទះផ្លេកបន្ទោរភ្លែតៗផងនោះ។
ក្រោយប្រទះឃើញទារកគេយកទៅប្លងចោលភ្លាមអ្នកភូមិបានទំនាក់ទំនងក្រុមសង្គ្រោះបឋមរបស់លោក នួន នីគីដា បានចុះមកភ្លាមៗនិងសង្គ្រោះយកទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែតដើម្បីជួយសង្គ្រោះ។

គួរឲ្យអនិច្ចាក្មេងកើតមកត្រូវបានម្ដាយបោះបង់ចោលទាំងកណ្តាលយប់ក្រោមតំណក់ទឹកភ្លៀងដែលមានអ្នកឃើញនៅពេលដែលក្មេងស្រែកយំមិនមានអ្នកបំប៉ៅ។ជាធម្មតាក្មេងទើបតែកើតត្រូវមានការថ្នាក់ថ្នមដោយទឹកដោះម្ដាយតែម្ដាយ របស់ទារករួបនោះក្លាយជាម្ដាយអប្រិយយកកូនខ្លួនឯងបោះចោលគ្មានក្ដីមេត្តាទៅវិញ។បើបង្កើតគ្នាហើយបោះបង់ចោលដដែលធ្វើបាបធ្វើកម្មគ្នាតើបង្កើតមកធ្វើអ្វី បើគ្មានលទ្ធភាពចិញ្ចឹមម្តេចមិនយកទៅដាក់មណ្ឌលចាំបាច់យកគ្នាមកចោល។ម្តាយតិរច្ឆានបង្កើតកូនហើយយកមកប្លុងចោលដូចសត្វធាតុគួរសមត្ថកិច្ចស្រាវជ្រាវរកម្តាយឪពុកទារកឲ្យឃើញមានចំណាត់ការតាមច្បាប់ទើបត្រឹមត្រូវ៕
សូមចុចបើកLink ទស្សនាវីដេអូព័ត៌មានពិស្ដារ៖https://youtu.be/TNhpvhQPr70

(រាជធានីភ្នំពេញ)៖រាជរដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា កញ្ចប់ហិរញ្ញវត្ថុដែលត្រូវការ សម្រាប់យកមកចំណាយលើកម្មវិធីសន្ស៊ាំនឹងការប្រែ ប្រួលអាកាសធាតុគ្រប់វិស័យទាំង អស់ជាង៧ពាន់លានដុល្លារអាមេរិក ក្នុងនោះចំនួន២ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងចំនួន៥,៨ពាន់លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ដូចបានកំណត់ក្នុងគោលដៅកាត់ បន្ថយឱ្យបានក្នុងរង្វង់៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/oqf6wDDrg1Q

(រាជធានីភ្នំពេញ)៖ការប្រារព្ធទិវាថ្ងៃកំណើតនគរបាលជាតិកម្ពុជាជាប្រវត្តិសាស្ត្រ ក្នុងគោលបំណងដើម្បីសម្តែងកត្តញ្ញូតាធម៌ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួល ភាពស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា បន្សល់ទុកនូវគំរូ វីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពរីកចម្រើន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/NiE6O-YNG2I

(រាជធានីភ្នំពេញ)៖ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបា លថៃ បានបញ្ជាក់អំពីគោលជំហរបន្តពង្រឹង និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការ ទំនងការទូត និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈថៃ ឲ្យកាន់តែប្រសើរឡើងថែម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/VeSsNMyN65I

ពីវេទិកាអធិបតីនៃពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/mYhkOMqzeHk

ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការបំផុសឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋចេញរើសសំរាម សំអាតបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/wQFm9kKZkDo

(ភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ ១៩ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក យូន សុកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/H1zdlhUOzfE

(ខេត្តកំពង់ធំ)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបាណក់ និងភូមិពោពីរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំឲ្យក្រសួងពាក់ព័ន្ធ ជួយកាត់ឆ្វៀលដីដែលពួកគាត់បានអាស្រ័យផលជិត២០ ឆ្នាំជូនដល់ពួកគាត់ផង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_uX1QyN1u40

(ខេត្តកំពង់ចាម)៖ ផ្លូវបេតុងប្រវែង ២៩០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិល្វាទេមកភូមិក្រូចសើច ផ្លូវខាងក្រោយភូមិ សម្រាប់បង្ករលក្ខណៈដល់សិស្សធ្វើដំណើរនិងសុវត្ថិភាពត្រូវបានបើកដាក់ឲ្យដេញថ្លៃជាសាធារណៈនៅសាលាឃុំហាន់ជ័យ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ១៣ ខែឧសភា ដកឆ្នាំ២០២៤ ។ដោយមានក្រុមហ៊ុនចំនួន៤ ចូលរួមប្រកួតប្រជែងដេញបានលើក្រុមហ៊ុនអ៊ឹង ចាន់ឡាក្នុងតម្លៃជាង១៨៧លានរៀល ហើយអាជ្ញាធរសំណូមពរដល់ក្រុមហ៊ុននេះត្រូវតែស្ថាបនាតាមស្តង់ដារនិងមានគុណភាព ហើយផ្លូវនេះសម្រាប់សិស្សធ្វើដំណើរដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ទៀតផង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_yXfjNkwSA8

(រាជធានីភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/zHAtKsnXEm4

(រាជធានីភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការបំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/L_qlbRqQQ2Q
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍