All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីប្រយោជន៏សេដ្ឋកិច្ច

(រាជធានីភ្នំពេញ)៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/WkFaSGKn-iw

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងកាណាដា-កម្ពុជា

(រាជធានីភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងនៅ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៣ ខែឧសភា ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖

https://youtu.be/P3PXsiq-dLk

រយៈពេល៤ខែ កម្ពុជាអនុម័តគម្រោងវិនិយោគ១២៨ ទុនវិនិយោគជាង ២.៥ពាន់លានដុល្លារ បង្កើតការងារ១៣ម៉ឺនកន្លែង

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា រយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងវិនិយោគ១២៨ ទុនវិនិយោគជាង ២.៥ពាន់លានដុល្លារ បង្កើតការងារ ១៣ម៉ឺនកន្លែង និងទើបឯកភាពគម្រោងថ្មី១៤ ទុន ៤៨០លានដុល្លារ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qgOk83WX4zs

 

រាជរដ្ឋាភិបាលកម្ពុជានិងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

(រាជធានីភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/p5EFbrobB_M

មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹងនិងជំនាញទន់

(រាជធានីភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/U2cDlhhuuQY

ពិព័រណ៍ការងារ ចាប់ផ្តើមនៅអគារ KAMPUS ដោយផ្តល់ឱកាសការងារជាង ៥ពាន់

(រាជធានីភ្នំពេញ)៖ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំ ឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអគារ KAMPUS។ ក្រុមហ៊ុនសហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នៅតាមបញ្ជរនៅអគារ KAMPUS និងកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Wx8UMsX6oAs

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គតាម៉ិញ

(រាជធានីភ្នំពេញ)៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ នាព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាពសម្ភោធសមិទ្ធផលនានា ក្នុង វត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qHgDCLQ41XU

កម្ពុជា និងកាតា ឯកភាពគ្នាបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

(រាជធានីភ្នំពេញ)៖ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម ខាលីដ អាលី អាប់ឌុលឡា អាប៊ែល (Khalid Ali Abdullah Abel) ឯកអគ្គរាជទូតនៃរដ្ឋកាតាប្រចាំព្រះរាជាណា ចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤  ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hD7TJWpFfnA

«ចលនាជាតិដ៏ផុសផុល កំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា»

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយវីដេអូមួយមានរយៈពេលប្រមាណ១៥នាទី ក្រោមចំណងថា «ចលនាជាតិដ៏ផុសផុល កំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា»។
ចុចLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/f_mqG8JYIXU

ឯកអគ្គរាជទូតកាតា បេ្តជ្ញាជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាតា-កម្ពុជាឱ្យកាន់តែល្អបន្ថែមទៀត

(រាជធានីភ្នំពេញ)៖នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត នៃប្រទេសកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2F_Jqn_sNGU

ទូតសហរដ្ឋអាមេរិកចប់អាណត្តិ បង្ហាញការវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង អាមេរិក-កម្ពុជា

(រាជធានីភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអា មេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/WGzv_Zw54T4

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកាតា ពិនិត្យលទ្ធភាពលើការវិនិយោគលើវិស័យ កសិឧស្សាហកម្មនៅកម្ពុជា

(រាជធានីភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឲ្យកាតា ពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិឧស្សាហកម្ម ការកែច្នៃស្រូវ រឺស្វាយចន្ទីរ នៅកម្ពុជា។ ការបញ្ជាក់នេះរបស់សម្តេចតេជោ ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Kz_iy4lyEYA

ពលរដ្ឋខេត្តមណ្ឌលគិរីត្រេកអរខ្លាំងណាស់ចំពោះការកសាងព្រែកជីកហ្វូណនតេជោ

(ខេត្តមណ្ឌលគិរី)៖ពលរដ្ឋនៅខេត្តមណ្ឌលគិរីលើកឡើងថា ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំងបំផុតចំពោះកម្ពុជា ដោយនឹងជួយជម្រុញវិស័យនានាក្នុងប្រទេសឲ្យរីកចម្រើនខ្លាំង ពិសេសគឺការដឹកជញ្ជូនទំនិញពីទន្លេរទៅសមុទ្រ បន្ថយការចំណាយខ្ពស់ជាងការដឹកជញ្ជូនតាមរថយន្ត ឬឆ្លងកាត់តាមប្រទេសជិតខាង ។ ហើយនេះជាប្រវត្តិសាស្ត្រហើយរបស់កម្ពុជាដែលមានព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្ដួចផ្ដើមដ៏ឈ្លៀសវៃបំផុតរបស់សម្ដេចតេជោ ដែលបច្ចុប្បន្នសម្ដេចជាប្រធានព្រឺទ្ធិសភាជាតិ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/l0pzIZ3Hss8

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឆ្មក់ចុះឆែកឆេរឃ្លាំងបញ្ចាំមួយកន្លែងនៅខណ្ឌទួលគោក

(ភ្នំពេញ)- កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី០៧ ខែ ឧសភា នេះបានឃាត់មនុស្ស៧ នាក់ និងដកហូតម៉ូតូជាង៤០០ គ្រឿង ដែលពុំមានឯកសារត្រឹមត្រូវសង្ស័យពាក់ព័ន្ធ និងករណីទទួលផលចោរកម្ម។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Q_U9jyAUtmA

កម្លាំងនគរបាលនិងអាជ្ញាធរស្រុកថ្មពួកចុះជួយរុះរើផ្ទះប្រជាពលរដ្ឋខូចខាតដោយខ្យល់កន្ត្រាក់

(ខេត្តបន្ទាយមានជ័យ)៖នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរ បាលស្រុកថ្មពួកបានចេញប្រតិបត្តិការចុះជួយរុះរើផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uUJd0QMcbjY