
(ខេត្តកំពត)៖ស្ត្រីចាស់ជរាម្នាក់ឈ្មោះ តី ខុម អាយុ៧២ឆ្នាំរស់នៅក្នុងភូមិភ្នំខ្យង
ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។ បានកាន់រូបថតកូនប្រុសឈ្មោះហេងឆាយ អាយុ៣៥ឆ្នាំជាមនុស្សគបានបាត់ខ្លួននៅវេលាម៉ោង៣រសៀលថ្ងៃទី០២ឧសភា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/0l-zk7e9FfM

(រាជធានីភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងព្រះរាជពិធីបុណ្យសង្ឃទាន និងបង្សុកូល ក្នុងថ្ងៃគម្រប់ទី៦៩ នៃការយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Mr6hVkbID1o

(ខេត្តកំពង់ស្ពឺ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/FCn2BANXngw

(រាជធានីភ្នំពេញ)៖ ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគុប ហើយស្ថានីយនេះ ក៏ស្ថានីយបូមទឹក ដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/MnOEG3tIA7I

(រាជធានីភ្នំពេញ)៖ តាមរយ:បណ្តាញសង្គមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/cVXUqd4uluI

(រាជធានីភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា មុនឈានដល់ការអនុម័ត គម្រោងព្រែកជីកហ្វូណនតេជោប្រើពេលសិក្សាទាំងផ្នែកសេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ពីអ្នកជំនាញជាតិ និងអន្តរជាតិរហូតដល់២៦ខែ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hOsi7JjaCeo

(ខេត្តកំពង់ឆ្នាំង)៖ប្រវត្តិសាស្ត្របានចារទុកជាតំណរ ដល់កូនចៅជំនាន់ក្រោយពីការតស៊ូបះបោរប្រឆាំងនឹងអាណានិគមបារាំងនៅឆ្នាំ ១៩២៥ គ្រាដែលប្រទេសកម្ពុជាស្ថិតក្រោមការត្រួតតា្ររបស់បារាំង ដែលកាលណោះ បានទារពន្ឋដារ ត្រាភាស៊ីហួសហេតុ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ រងទុក្ខវេទនា រកប្រាក់បង់ពន្ធឱ្យបារាំងមិនបាន ហើយបានកើតជាចលនាតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពមកវិញ។
យោងតាមឯកសារដែលសរសេរនៅលើស្លាកយ៉ាងធំជាប់និងចេតីយ៍បាដេស មុខវត្តបល័ង្គរង្សី ហៅវត្តក្រាំងលាវ ក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលា ប្អៀរមានខ្លឹមសារសង្ខេបថាៈ ព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥មានចលនាដ៏ឃោរឃៅមួយ និងគួរឲ្យរំភើបបានផ្ទុះឡើងក្នុងចំណោម កសិករខ្មែរសុទ្ធសាធនៅក្នុងវត្ត និងក្បែរសាលាឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយនារីក្លាហាន២នាក់ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/dyhoDXWE9_8

(ខេត្តមណ្ឌលគិរី)៖សត្វដំរីញីមួយក្បាលត្រូវបានក្រុមអភិរក្សប្រទះឃើញ ជាប់ផុងក្នុងភក់ក្នុងសភាពអស់កម្លាំងជាខ្លាំង ហើយត្រូវបានមន្ត្រីជំនាញជួយសង្គ្រោះ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/6Y0vSUvEprk

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត
ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ពន្យល់ និងបង្ហាញព័ត៌មាននានា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zAxmzXim_Os

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ដឹកនាំដោយលោក Kashitani Ichiroនាយកប្រតិបត្តិក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤…។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/b8BF7PbclP8

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រ ជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ បានស្នើឲ្យឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ផ្តល់ការប្រឹក្សា ផ្តល់សារអប់រំសុខភាព ជូនប្រជាពលរដ្ឋទាំង អស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្ត្រីមានផ្ទៃ ពោះទាំងអស់បាន “ឆ្លងទន្លេ”ដោយសុវត្ថិភាព និងដោយក្តីសោមនស្សរីករាយ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/fwWabmAXBgg

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “ភ្លេងក្នុងសន្តិភាព” ដោយមានក្រុមភ្លេងកាយរឹទ្ធិចំនួន ៨ក្រុមមកពី ៦រាជធានី/ខេត្តចូលរួមប្រកួតរួមមាន៖ ១.រាជធានីភ្នំពេញចំនួន ៣ ក្រុម គឺក្រុមនៃកងឯកភាពវិទ្យាល័យវត្តកោះ វិទ្យាល័យបាក់ទូក និងក្រុមវិទ្យា
ល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ, ២.ខេត្តកណ្តាលមាន ១ក្រុម, ៣.ខេត្តសៀមរាបមាន ១ក្រុម, ៤.ខេត្តឧត្តរមានជ័យមាន ១ក្រុម, ៥.ខេត្តកោះកុងមាន ១ក្រុម និង៦.ខេត្តរតនគិរីមាន ១ក្រុម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/dRQYMdI-pPo

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក កាលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានត្រឡប់មករាជធានីភ្នំពេញវិញ ជាមួយនឹងជើងហោះហើរតាមកាលវិភាគប្រចាំថ្ងៃតាមរយៈប្រទេសសិង្ហបុរី។ ការបន្តពង្រីកបណ្តាញរបស់ក្រុមហ៊ុន Emirates នៅតំបន់ចុងបូព៌ាដល់ ២១ ទីតាំងហើយ សិង្ហបុរីដំណើរការរហូតដល់ ៤ ជើងហោះហើរប្រចាំថ្ងៃ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖ https://youtu.be/mDLpr9RWFhM

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានៅកម្ពុជា នឹងនាំផលប្រយោជន៍ជាច្រើនទៅដល់សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋកម្ពុជា ហើយនឹងជួយលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖ https://youtu.be/2Owg-sLWbXA

នាពេលថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនបានបំផ្លើសព័ត៌មានពីការផ្ទុះឃ្លាំងគ្រាប់នៅទីបញ្ជាការភូមិភាគទី៣ ធ្វើឲ្យមហាជនមួយចំនួនមានការយល់ច្រឡំស្ដីពីការការផ្ទុះឃ្លាំងគ្រាប់នៅទីបញ្ជាការភូមិភាគទី៣ថាជាទង្វើភារវកម្ម ដូច្នេះក្រសួងការពារជាតិសូមច្រាលចោលចំពោះការបំផ្លើសព័ត៌មាននេះទាំងស្រុង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖ https://youtu.be/4-6XFRc90_Y
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍