![]()
កសិករមួយគ្រួសារ នៅឃុំជៀប ស្រុកទឹកផុស បានចាប់យកមុខរបរចិញ្ចឹមមាន់យកពងនិងភ្ញាស់យកកូនលក់ ដែលអាចរកប្រាក់ចំណូលបានជាង១ពាន់ ដុល្លារក្នុងមួយខែ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K2cszMdXHA4
![]()
កសិករមួយគ្រួសារ នៅឃុំជៀប ស្រុកទឹកផុស បានចាប់យកមុខរបរចិញ្ចឹមមាន់យកពងនិងភ្ញាស់យកកូនលក់ ដែលអាចរកប្រាក់ចំណូលបានជាង១ពាន់ ដុល្លារក្នុងមួយខែ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K2cszMdXHA4
![]()
ក្ដីកង្វល់និងសំណូមពរមួយចំនួន ត្រូវបានប្រជាពលរដ្ឋក្រុងកំពង់ចាម លើកឡើងក្នុងវេទិកាសាធារណៈដើម្បីឲ្យអាជ្ញាធរព្យាយាមជួយដោះស្រាយជូនពួកគាត់។វេទិកានេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមអភិបាលខេត្តកំពង់ចាម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_acvoOiJ9Gw
![]()
ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួន ដោយបង្ហាញពីវឌ្ឈនភាពយ៉ាងសំខាន់លើការអភិរក្សសត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិតផុតពូជបំផុតរួមមានត្មាតផេះត្មាតត្នោត និងត្មាតភ្លើង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oics2-55oBg
![]()
ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា នៅក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ទី០៣ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានថ្លែងការកោតសរសើរ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានខិតខំសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសក្នុងវិស័យបរិស្ថាន ដែលបានធ្វើឱ្យមានការចូលរួមប្រជាពលរដ្ឋ យ៉ាងផុសផុល រួមចំណែកដល់ការកាត់បន្ថយការបំពុលដោយប្លាស្ទិក ដែលជាបញ្ហាសកល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1h4Jewc4GWA
![]()
រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ នាយទាហាន ពលទាហានមកពប្រទេសឥណ្ឌា ម៉ារ៉ុក ស្រីលង្កា បង់ក្លាដេស អារ៉ាប៊ីសាអ៊ូឌីត សំប៊ី តង់ហ្សានី និងប្រេស៊ីល រួមជាមួយនិស្សិតជាច្រើនជាតិសាសន៍នៃមហាវិទ្យាល័យការពារជាតិឥណ្ឌា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ Mukesh Aggarwal មកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jVaJfdBPocQ
![]()
រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដំណោះស្រាយសមស្រប ដោយសម្រេចប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់អតិថិជនអតីតបុរី វីអាយភីខេត្តព្រះសីហនុ សម្រាប់អ្នកបានបង់ប្រាក់ផ្ដាច់។ ពិធីប្រគល់វិញ្ញាបនបត្រនេះ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីសប្តាហ៏កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/W1Izb5QLfDI
![]()
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយសម្ដេចបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះនឹងចៀសវាងបាននូវជម្លោះរវាងប្រទេស ក៏ដូចជាប្រជាជនភូមិផងរបងជាប់គ្នាគ្រាដែលប្រទេសទាំងពីរមានវប្បធម៌ប្រវត្តិសាស្ត្រស្រដៀងគ្នា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wUzAVrOJmCI
![]()
បន្ទាប់ពីសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកទឹកផុស ទាក់ ទិនការរៀបចំសណ្តាប់ធ្នាប់លក់ដូរនៅផ្សាររមាស ដែលមានទីតាំងស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស នៅព្រឹកថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២៤ ក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋបាល ស្រុកទៅផុស ដឹកនាំដោយលោកអភិបាលរង ស្រុក ចុះធ្វើការជូនដំណឹងជាថ្មីដោយដាក់ឱសានវាទត្រឹមព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៤ ត្រូវតែចូលមកលក់ដូរក្នុងផ្សារឲ្យអស់ជាដាច់ខាត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tRCnwBD1eHM
![]()
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យមើលគម្រោងដាំដើមត្នោត និងដើមឈើបៃតង ព្រមទាំងបានស្ដារសម្អាតកូនរុក្ខជាតិតូចៗដុះក្នុងស្ទឹង ធ្វើឱ្យមានសម្រស់កាន់តែមានភាពទាក់ទាញ នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NpYkZJ7dKw0
![]()
ជំនួបសម្តែងការគួរសមរវាងឯកឧត្ដមសេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញជាមួយគណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុង សៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ចុង មីង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ នៅព្រឹកថ្ងៃទី០៣កញ្ញា២០២៤នេះ នៅសាលារាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ ដោយពិភាក្សាការងារលើ ការទំនាក់ទំនងអន្តរជាតិ ការសាងសង់ទីក្រុង ការការពារបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rR7_tw-wOxQ
![]()
កម្ពុជា បន្ថែមសកម្មភាពថ្មីចំនួន ០៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែច្នៃ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Mp8q6FGNe0A
![]()
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនា យករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rmAdSKvkgTg
![]()
សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ ក្នុងការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា ឬប្រទេសថៃបាន។ ប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។ ការបញ្ជាក់នេះធ្វើឡើង ក្នុងពេលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតគៀត អាត់ថាកន ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1EXn-jjzMRE

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចបាន ៤៤,៣១% និងគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។

បើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់»នេះ មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ស្ពានឆ្លងកាត់ទន្លេមេ
គង្គខេត្តក្រចេះ មានប្រវែង ១គីឡូម៉ែត្រ៧៦១និងម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់ផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប៣៣គីឡូម៉ែត្រនិង៤៥៩ម៉ែត្រ ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/07UtA48yw30

សមត្ថកិច្ចថៃប្រចាំនៅច្រកទ្វារខ្លងលឹកស្រុកអារញ្ញប្រា
ថេត ខេត្តស្រះកែវ ប្រឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់បានគ្រឿងញៀនចំនួន៣វ៉ាលី បម្រុងឆ្លងដែនមកកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចច្រកទ្វារថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រភពពីអាជ្ញាធរថៃបានឲ្យដឹងថាៈមុនកើតហេតុមានជនជាតិថៃម្នាក់បានបើករថយន្តមក ចតនៅចំណតរថយន្តជិតផ្សារោងក្លឿ ស្រុកអារញ្ញ(ថៃ) ។រួចហើយបានមកហៅស្ត្រីម្នាក់ជាកម្មករអូសរទេះឲ្យអូសវ៉ាលីចំនួនបី ឆ្លងចូលមកកម្ពុជា។រួចម្ចាស់ទំនិញបានដើរឡើងរថយន្តចេញទៅបាត់។

ដោយស្ត្រីកម្មករជាម្ចាស់រទេះ លើកមិនរូចក៏ហៅកម្មករប្រុសម្នាក់មកជួយលើក។បុរសជាកម្មករដោយក៏កើតមានការសង្ស័យក៏បានបើកមើលហើយឃើញកញ្ចប់ម្សៅសជាច្រើនកញ្ចប់។ដោយមានការសង្ស័យ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប្រចាំការនៅក្បែរនោះនិងមកឆែកមើល ក៏បានឃើញថាជាគ្រឿងញៀនដែលមានទម្ងន់២០០គីឡូក្រាម។

ប្រភពព័ត៌មានបានឲ្យដឹងថា ភ្លាមៗនោះសមត្ថកិច្ចថៃក៏បានចាប់រឹបអូសគ្រឿង ញៀនទាំងនោះនិងបានស្រាវជ្រាវចាប់ម្ចាស់វ៉ាលីដែលជាជនជាតិថៃនោះបាន
ផងដែរ។សំណាងល្អសមត្ថកិច្ចថៃចាប់បានកុំអីគ្រឿងញៀន២០០គីឡូក្រាមចូលមកស្រុកខ្មែរទៀតហើយ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QFVABUJPZ8c