All posts by មេគង្គ ប៉ុស្តិ៍

សម្តេចធិបតី ប្រគល់បណ្ណសរសើរនិងថវិកាជូនខេត្តដែលមិនមានគ្រោះថ្នាក់ ចរាចរណ៏ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(រាជធានីភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជូនបណ្ណសរសើរ និងថវិកា ជូនដល់ថ្នាក់ដឹកនាំខេត្តចំនួន៦ ដែលបានដឹកនាំគ្រប់គ្រងសុវត្តិភាពពិសេសមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ រយៈពេល៤ថ្ងៃកន្លងទៅថ្មីៗនេះ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រួមមានខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/LqpyvX_m6RY

សម្ដេចតេជោជឿជាក់ថា គោលដៅនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-តួកគីនឹងអាចសម្រេចបាន

(រាជធានីភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារអាម៉េរិក នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគី) នឹងអាចសម្រេចបាននាពេលខាងមុខ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/yl7rwEdpHcU

សម្តេចធិបតី បញ្ជាក់ថាការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះឬយូរបំផុតនៅឆ្នាំ២០២៥

(រាជធានីភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះ រឺយូរបំផុតគឺនៅឆ្នាំ២០២៥។ សម្តេចធិបតី បានប្រកាសជាសាធារណៈថា គម្រោងព្រែកជីកនេះ គឺរាថយនោះទេ ទោះមានរឺមិនមានការវិនិយោគពីខាងក្រៅប្រទេសក៏ដោយ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/bsYfIWPIF9A

គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅស្រុកកំពង់ត្រាចខេត្តកំពត

(ខេត្តកំពត)៖រថយន្តពន្លត់អគ្គីភ័យនៃស្រុកចំនួន២ គឺស្រុកកំពង់ត្រាច និងរថយន្តពន្លត់អគ្គីភ័យស្រុកបន្ទាយ មាស កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានចេញជួយបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនៅភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាចខេត្តកំពតយ៉ាងសកម្មដើម្បីសង្គ្រោះគ្រោះមហន្តរាយធម្មជាតិមួយនេះ។
សូមចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/bdwZ6G1YTFI

វិនិយោគមកពីសឹង្ហបុរី មកស្វែងរយលសក្តានុពលវិនិយោគ ក្នុងសន្និសីទ Connect-to-Grow នៅកម្ពុជា

អ្នកវិនិយោគមកពីសិង្ហបុរី បានរៀបចំសន្និសីទ Connect-to-Grow នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញជូននូវសក្តានុពេលសំបូរបែប និងឱកាស វិនិយោគរបស់កម្ពុជា ទៅកាន់ធុរជននានា ក្នុង និងក្រៅប្រទេស។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ExRpPAH3iVE

មន្ត្រីបន្តវេន្តស៊ីម៉ាកចំនួន៧៥នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីនជំនាន់ទី១៤៥

(ខេត្តកំពង់ឆ្នាំង)៖មន្ត្រីបន្តវេន្តស៊ីម៉ាកចំនួន៧៥នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីនជំនាន់ទី១៤៥នៅវិទ្យាស្ថាន បច្ចេកទេសសំអាតមីនស៊ីម៉ាក់(CMAC) ខេត្តកំពង់ឆ្នាំង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/SDnyN25_okQ

សម្តេចធិបតី ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កាគ្រោះអគ្គិភ័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ណែនាំបន្តដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កាគ្រោះអគ្គិភ័យ ដែលអាចកើតមាន ជាយថាហេតុក្នុងរដូវប្រាំងនេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hP3UBRFW5S8

ខេត្តទាំង៦ ទទួលបានរង្វាន់ពីសម្ដេចធិបតី ជាខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបុណ្យចូលឆ្នាំថ្មី


ខេត្តទាំង៦ ទទួលបានរង្វាន់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/JkROu_Pru20

កម្ពុជារកចំណូលបានជាង ១០០ លានដុល្លារពីការនាំ ចេញកៅស៊ូក្នុងត្រីមាសទី១

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញកៅស៊ូស្ងួតចំនួន ៦៩ ៣២២ កើនឡើង ៣ ៤០១ តោន ឬស្មើនឹង ៥,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភាគច្រើនមានការកើនឡើងនៃតម្រូវការនៃទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារចិន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/DAPWkDssOsU

អភិបាលខេត្តមណ្ឌលគិរី ស្នើសុំដកតំណែងប្រធានមន្ទីរបរិស្ថានខេត្ត


(ខេត្តមណ្ឌលគិរី )៖អភិបាលខេត្តមណ្ឌលគិរី បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៤ មេសា ស្នើសុំសម្រួលភារកិច្ច ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបច្ចុប្បន្ន ឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថានវិញ ក្រោយពីការកើតមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃណាមលៀរ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/c18CnNIvW6k

ដុតកម្ទេចចោលសាច់ក្របីបង្កកប្រមាណ៣តោនកន្លះដែលមន្រ្តីជំនាញស្ទាក់ចាប់បាន

(ខេត្តព្រៃវែង)៖មន្ត្រីជំនសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ថា(ក.ប.ប) ខេត្តព្រៃវែង បានចុះត្រួតពិនិត្យបឋមលើសាច់ក្របីបង្កក ចំនួន៣ពាន់៥០០គីឡូក្រាម ដែលគយចល័តនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឃាត់ស្ទាក់ចាប់ បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដែលឈ្មួញបានលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2pJzniBIB9A

សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទ២ទីតាំងនៅឃុំពាមបាង

(ខេត្តកំពង់ធំ)៖ប្រតិក្រុមការងារប្រចាំការនៅឃុំពាមបាង ដឹកនាំដោយ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផល និងជាសមាជិកក្រុមការងារ បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានមួយចំនួនធំ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/XoWSFCECTvs

ក្រសួងការងារបញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាអំពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ


(ភ្នំពេញ)៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន បញ្ជាក់ទៅកាន់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(Euro Cham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ថ្មីនេះដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជាឱ្យកាន់ តែប្រសើរឡើងបន្ថែមទៀត ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/M6ck9GzKmSY

កម្ពុជានិងស៊ែរប៊ី ប្ដេជ្ញាចិត្តបន្តជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ

(រាជធានីភ្នំពេញ)៖កម្ពុជា និងស៊ែរប៊ី ប្ដេជ្ញាចិត្តបន្តជំរុញចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការប្តេជ្ញារួមគ្នា ធ្វើឡើងក្នុងពេលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យគណៈប្រតិភូប្រទេសស៊ែប៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីម្សិលម៉ិញ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/WWwtIAiLZrY

បញ្ចប់ទស្សនកិច្ចនៅស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត បន្តដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់

(អាល្លឺម៉ង់)៖បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ នៅសហព័ន្ធស្វីស នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹង ពេលយប់ម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បន្តដំណើរមកដល់ទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រកបដោយសុវត្ថិភាព។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/IOeVJVyLBY8