
(រាជធានីភ្នំពេញ)៖ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ,អភិបាលរងរួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១២ មេសាឆ្នាំ២០២៤នេះ ពោល គឺនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មួយថ្ងៃបានអញ្ជើញជូនដំណើរ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឡើងជិៈរថយន្តក្រុងទៅស្រុកកំណើតតាមខេត្តក្រុង នានា នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7kLt8iuT2E0

(អគ្គនាយកដ្ឋានគយ)៖អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មនាំចេញ-នាំចូល ក្នុងទឹកប្រាក់ប្រមាណ១២,៤៩ពាន់លានដុល្លារអាម៉េរិក នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ ដោយបានកើនឡើង ១១,៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានិងឆ្នាំមុន ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/rtGog6coCHA

(រាជធានីភ្នំពេញ)៖ សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ បានប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាព លើការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំជាមួយថ្នាំអង់ទីប៊ីយ៉ូទិក និងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/s43BhIGVpXg

(ខេត្តកោះកុង)៖នៅពេលដែលថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកាន់តែខិតជិតចូលមកដល់បន្តិចម្ដងៗ នោះ គេបានសង្កេតឃើញភ្ញៀវទេសចរណ៍ជាតិ និងអន្តរ
ជាតិ កំពុងតែសម្រុកចូលមកលេងនៅក្នុងខេត្តកោះកុងជាហូរហែនិងជារៀងរាល់ថ្ងៃ។ដោយឡែកសម្រាប់ឆ្នាំ២០២៤ នេះគេបានឃើញកំណើនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិបានចូលមកលេងជាហូរហែគឺច្រើនជាងឆ្នាំ២០២៣កន្លងទៅ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/A9QdxdOWT_Y

(ខេត្តតាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺបង្កើតឡើងដើម្បីទាញយកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន ជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះ ដោយមិនមានការប៉ះពាល់ដល់បរិស្ថានទន្លេមេគង្គនោះទេ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/T-zLjtAzQro

(ខេត្តបាត់ដំបង)៖គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន ១៥០នាក់ បានចុះទៅបំពេញ បេសកកម្មពិនិត្យ និងព្យបាលជំងឺដោយឥតគិថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបាណន់ ខេត្តបា ត់ដំបង។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជំទាវ កែ សួនសុភី ស សុខា លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/nD3H-EjzQDA

(រាជធានីភ្នំពេញ)៖យោងតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦,០% ក្នុងឆ្នាំ ២០២៥ ក្នុងនោះវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍ គឺជាតួអង្គនៃការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៤នេះ និងឆ្នាំ២០២៥ ខាងមុខ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/0NrMvFIo9zI

(កោះកុង)៖សិស្ស-និស្សិត ក្រីក្រ ខ្វះលទ្ធភាព ថវិកា បង់ថ្លៃសិក្សា ដែលទទួលបានអាហារូបករណ៍ ពីសម្តេចតេជោ ហ៊ុន សែន កោះកុង បានចូលរួមប្រឡងប្រណាំង ជាបេក្ខជនឆ្នើម ផ្នែកចំណេះដឹងទូទៅ និងជួបជុំប្រកួតប្រជែង ដណ្តើមពានរង្វាន់ជ័យលាភី ជាមួយនឹងការលេងល្បែងប្រជាប្រិយ ប្រពៃណីខ្មែរពីបុរាណ ពហុទម្រង់ ដែលរៀបចំឡើងក្នុងកម្មវិធីអាហារសាមគ្គី នៅស្នាក់ការ (អមត) ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/BU5E46rNAwU

(ខេត្តមណ្ឌលគិរី)៖ ខេត្តមណ្ឌលគិរីបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរជាតិអន្តរជាតិ បង្កើតបរិយាកាសសប្បាយរីករាយជួបជុំគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចូលមកដល់នៅប៉ុន្មានថ្ងៃមុខនេះ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/D9d_AJc6W5g

(រាជធានីភ្នំពេញ)៖គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីមួយទៀត នៅព្រឹកថ្ងៃទី១០ មេសានេះ បន្ទាប់ពីកិច្ចប្រជុំលើកទី១បានធ្វើឡើងនាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៤ដើម្បីបន្តត្រួតពិនិត្យវិឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/P9MKbZXnWig

(ខេត្តបាត់ដំបង)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/MtPwe6NIww0


(ខេត្តកំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអាទិត្យទី០៧ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន នៅបរិវេណភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋឆ្ងាយជិត ។


ប្រជាពលរដ្ឋបានកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីទាំងអស់ ដែលបានរក្សានូវទំនៀមទម្លាប់ ក៏ដូចជាប្រវត្តិនៃពិធីនេះ។រទេះសាឡីគោ កាលដើមឡើយ គឺត្រូវបានប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ។លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។


ចំនួនរទេះសាឡីគោ ដែលចូលរួមក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនសរុប៥០គូ(គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ) មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ។
ចំពោះជ័យលាភីដែលទទួលបានក្នុងកម្មវិធីនេះគឺ ៖
រទេះគោគូធំ លេខ១បានទៅលើរទេះគោមកពីខេត្តកំពង់ចាម ។ លេខ២បានទៅឡើរទេះគោ មកពីខេត្តកំពង់ស្ពឺ និងលេខ៣បានទៅលើរទេះគោមកពីរាជធានីភ្នំពេញ។
រទេះគោគូតូច លេខ១ស្ទួនបានទៅលើរទេះគោមកពីខេត្តកំពង់ស្ពឺ និង ខេត្ត
កណ្តាល និងលេខ៣បានទៅលើរទេះគោមកពីរាជធានីភ្នំពេញ ៕
(សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/du2MkFDzCIo

(ខេត្តកំពត)៖មានស្ត្រីចាស់ជរាម្នាក់ឈ្មោះលីលាងអាយុ៨០ឆ្នាំហើយ រស់នៅជាមួយក្មួយស្រីជាស្ត្រីមេម៉ាយម្នាក់នៅភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាចខេត្តកំពត។
ជារៀងរាល់ថ្ងៃអ្នកធ្វើដំណើរតាមដងផ្លូវតែងប្រទះឃើញស្ត្រីចាស់ជរាម្នាក់ បណ្ដើរកង់ទៅទិញម្ហូបចំណីទាំងទៅទាំងមកនៅផ្សារផ្លូវថ្នល់បំបែកមិនដែលខានមួយថ្ងៃណាឡើយ។
សូមចុចLinkបើកទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/cUl95ZxqJG4

(ខេត្តបន្ទាយមានជ័យ)៖ឯកឧត្តម កែ កឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយករងខុទ្ទកាល័យអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកយឹម ប៉ុនរ៉ុមប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យ ពីវឌ្ឍនៈភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យចំនួន៣ស្រុក ក្រុង ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/n7fj45icmd8

(ខេត្តកោះកុង)៖នាយរងផ្នែកជលផល ទទួលបន្ទុករួម ស្រុកបូទុមសាគរ លោក ប៉ូ រ៉ានី បានចុះ ស្រាវជ្រាវស្រង់ ឈ្មោះ ប្រជានេសាទ នៅ ឃុំ ថ្មស ដែលរងផល ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយត្រូវបានទូកអូសគូរ ចំនួន២គ្រឿង អូសយកមង ក្ដាម មងបង្គាររបស់ពួកគាត់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/myfiha1fhcY
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍