
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុង ចំនួន ២៥របស់កម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១២,៦៩២គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងលិចនៃប្រទេស ដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង។ ខេត្តនេះ មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗចំនួនបួន គឺវិស័យកសិកម្ម នេសាទ ការទាញយកអនុផលព្រៃឈើ និងធនធានថ្មកែវផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0RVdpgVwQ2o

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងគម្រោងចំណាយថវិការបស់រដ្ឋសភាឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FFc6-uEGxE4

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយ លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់ UN ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Z6d58Y2hOHM

ប្រតិភូគោលនយោបាយក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ជាប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី កងយោធពលខេមរភូមិន្ទ បាននាំយកថវិកាសម្រាប់បូជាសព ចំនួនជាង៣០លានរៀល មកប្រគល់ជូនលោកជំទាវ ភរិយាឧត្តមសេនីយ៍ឯក ខឹម សិទ្ធា អនុប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់ក្រសួងការពារជាតិ (សមាជិកគណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ឆ្នាំ១៩៧៨) ដែលទទួលមរណភាពនាកន្លងទៅនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5lTNUlqlW6M

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបាន អះអាងក្នុងពេលផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានមកពី៣៧ស្ថាប័ន ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជាឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ យ៉ាងដូច្នេះថា ដោយការ មើលឃើញថាកម្ពុជាគ្មានសង្គ្រាម មានសន្តិសុខ និងសន្តិភាព ទើបក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Minebea សម្រេចបើករោងចក្រមួយទៀតនៅក្នុងខេត្តពោធិ៍សាត់ បន្ថែមពីរោងចក្រមួយដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VKoKVRapsh0
ភ្នំពេញ- ដោយទទួលបានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌបានសហការណ៍ជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងអធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វេីការស្រាវជ្រាវបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(ឆ្កឹះសោរទ្វារផ្ទះ)យកម៉ូតូចំនួន២គ្រឿងនៅត្រង់ចំណុចផ្ទះជួលផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២នឹង៣០នាទីរំលងអាធ្រាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
https://youtu.be/1ZATpV5v5Fc

ប្រតិភូខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្ត បន្ទាយមានជ័យ រួមនឹងប្រតិភូអញ្ជើញចូលរួមប្រជុំពង្រឹងទំនាក់ទំនង និងការយោគយល់ល្អជាមួយប្រទេសជិតខាងកម្ពុជា-ថៃ រវាងខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HkjTIMKhnOY

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការរៀបចំជួសជុលរចនាសម្ព័ន្ធប្រព័ន្ធចង្អូរបង្ហូរទឹកចម្លាក់ក្បាលម្ករ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2L8aDDeZUuE

ឃ្លីបវីដេអូសារភាពរបស់លោក ហៃ វណ្ណនិត ដែលបាន ផ្សព្វផ្សាយតាមបណ្តាញសង្គម «ខ្មែរដើម្បីជាតិ»បញ្ជាក់អំពីការចូលរួមរបស់ខ្លួននៅក្នុងការអនុវត្តផែនការទុច្ចរឹតរបស់ក្រុមទណ្ឌិតសម រង្ស៊ី និង ហៃ វណ្ណា ដើម្បីបង្កអំពេីហឹង្សា វិទ្ធង្សនា បំផ្លាញសន្តិភាពនិងសេចក្តីសុខសាន្តរបស់ប្រជាជនក្នុងប្រទេសក្នុងគោលដៅប្រឆាំងនិងផ្តួលរំលំរាជរដ្ឋាភិបាល
សូមចុច Link ដើម្បីទស្សនា៖ https://youtu.be/aUQDOADIRRU

នៅថ្ងៃទី២០ខែសីហា ឆ្នាំ២០២៤ កម្លាំងចម្រុះដឹកនាំដោយ អភិបាលស្រុកគូលែន ខេត្តព្រះវិហារលោក ប៉ែន ជឹង បានចុះបង្រ្កាបបទល្មើស ធនធានធម្មជាតិ និងជលផលទ្រង់ទ្រាយធំនៅចំណុចដងស្ទឹងសែន ចាប់ពីចំណុចតាកឹង ស្ថិតភូមិសាស្រ្តឃុំថ្មី នៃស្រុកគូលែន រហូតទៅដល់ភូមិសាស្រ្ត ឃុំគូលែន ខាងជើងខេត្តព្រះវិហារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZbAFOZMeOi0

ក្រុមហ៊ុនវិនិយោគធំៗ ចំនួន១២ បង្ហាញចំណាប់អារម្មណ៏វិនិយោគ លើវិស័យសក្តានុពលនៅកម្ពុជាលើវិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។ ការបង្ហាញការចាប់អារម្មណ៏នេះធ្វើឡើងនៅក្នុង ជំនួបសំដែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែសីហា ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/elVdcb-oAlw

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lZnp5XNGVlk

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CeWz8lgRWwo

នាព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២៤ ឯ.ឧ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអនុញ្ញាត្តឲ្យលោក វរនាវីឯក វីតាលី លូឆេវ នាយការិយាល័យអនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/elVdcb-oAlw
រាជធានីភ្នំពេញ បច្ចុប្បន្ន សម័យតេជោ


https://youtu.be/hd77VJ5HtRA
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍