All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនការបណ្ដុះកូនឈើដើម្បីទុកដាំនារដូវវស្សាខាងមុខ

ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុង ចំណោមស្ថានីយទាំង១០ នៃអាជ្ញាធរជាតិអប្សរា។ ដូចទៅនឹងស្ថានីយដទៃទៀតដែរ ស្ថានីយនេះកំពុងបង្កើនសកម្មភាពបណ្ដុះកូនឈើ ដើម្បីត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។ កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានប្រាប់ថា ស្ថានីយនេះបណ្ដុះប្រភេទឈើប្រណិត ចំនួន៤ប្រភេទ មានបេង ធ្នង់ គ្រញូង និងច្រេស។ ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/p8r3xl6r58s

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ ផ្ញើក្តីអាណិតស្រឡាញ់ និងលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីវ័យ ៦០ឆ្នាំឡើង នៅមណ្ឌលអប់រំកែប្រែទី២

(ភ្នំពេញ)៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ឆាប់ៗខាងមុខនេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះជួបសំណេះសំណាល និងពាំនាំនូវការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ រួមជាមួយអំណោយមនុស្សធម៌មួយចំនួនចែកជូនដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីអាយុ ៦០ឆ្នាំឡើង សរុបចំនួន ៩៧នាក់ នៅមណ្ឌលអប់រំកែប្រែទី២ ដែលស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
https://youtu.be/TLgih8Y9rb0

 

វិទ្យាល័យព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំង រៀបចំតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មី


(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស សូមកុំលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក ដែលមិនមែនជាប្រពៃណីខ្មែរ ក្នុងពិធីសង្ក្រានឆាំ្នថ្មី។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7Vu8zn_YFJw

ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តគៀនយ៉ាង អញ្ជើញមកតំបន់ប្រតិបត្តិការសឹករងកោះកុង


(ខេត្តកោះកុង)៖នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ បានទទួលស្វាគមន៍ មេបញ្ជាការរងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងជានាយសេនាធិការខេត្តគៀនយ៉ាងលោកវរសេនីយ៍ឯក ង្វៀន ថាន់អ៊ិន ដែលបានដឹកនាំប្រតិភូអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកោះកុង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2hz-dKAvZN0

រដូវផ្លែគុយបានចាប់ផ្ដើមតើអ្នកទិញផ្លែគុយញ៉ាំដឹងទេថាការបេះផ្លែគុយលំបាកយ៉ាងណា?

ផ្លែគុយជាប្រភេទផ្លែឈើម្យ៉ាងមានដើមជាវ័ល្លិ៍តែមានទំហំធំជាងវល្លិ៍ផ្សេងៗទៀត។តាមការកត់សម្គាល់ឃើញថា វល្លិ៍គុយមានទំហំប្រហាក់ប្រហែលនឹងវល្លិ៍ជណ្ដើរស្វានិងអាចធំជាងបន្តិចដែរ។គុយគឺជាផ្លែឈើធម្មជាតិដុះក្នុងព្រៃ មានរសជាតិជូរ និងផ្អែម តែយើងក៏អាចយកគ្រាប់មកដាំបានដែរ។

គុយ ជាផ្លែឈើព្រៃដែលមានតម្លៃថ្លៃជាងគេបង្អស់ បើធៀបទៅជាមួយផ្លែឈើព្រៃដូចជា សាវម៉ាវព្រៃ គូលែនព្រៃ សិរមាន់ព្រៃ រំដួល ទំពាំងបាយជូរព្រៃ ផ្ដៅច័ន -ល-។ ចំពោះផ្លែឈើដទៃក្រៅពីគុយ អាចមានតម្លៃចន្លោះពី១ម៉ឺនទៅ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ប៉ុន្ដែផ្លែគុយអាចមានតម្លៃរហូតដល់៧ម៉ឺនរៀលក្នុងមួយគីឡូក្រាមឯណោះនាពេលបច្ចុប្បន្ន។

វាអាចមានតម្លៃថ្លៃជាងគេក្នុងចំណោមផ្លែឈើព្រៃផ្សេងទៀតនាពេលបច្ចុប្បន្នផងដែរ។
ប្រភពពីចាស់ព្រឹទ្ធាចារ្យ និងគ្រូឱសថបូរាណបានឲ្យដឹងថា វល្លិ៍គុយក៏ជាប្រភេទ
ឱសថបូរាណដែលអាចព្យាបាលជំងឺផ្សេងដូចជារាគមួល ជំងឺថ្លើម ជម្ងឺក្រពះកន្ទាលត្រអាក ជំនួយកម្លាំងដល់ស្ត្រីទើបឆ្លងទន្លេរួចជាដើម។ចាស់ៗពីដើមតែង
យកជ័រគុយទៅព្យាបាលដង្កូវស៊ីធ្មេញផងដែរដោយការបន្តក់ជ័រគុយចូលទៅក្នុងប្រហោងធ្មេញដែរដង្កូវស៊ី។វល្លិ៍គុយអាចប្រើធ្វើជាឱសថបានទាំងដើមជាវល្លិ៍ ឬស និងជ័ររបស់វា ។ដើមនិងឬសគេកាប់ជាផ្នែកតូចៗយកទៅហាលឲ្យស្ងួតរួច
យកទៅដាំទឹកផឹកដែលគេជឿថាអាចព្យាបាលជំងឺក្រពះបាន។
វល្លិ៍គុយច្រើនដុះនៅតំបន់ព្រៃភ្នំ ព្រៃស្រោង និងមានតិចតួចនៅតាមតំបន់ព្រៃរបោះ។វល្លិ៍គុយចេញផ្លែចាប់ពីខែមីនា និងមេសា ផ្លែគុយខ្ចីមានពណ៌បៃតង ហើយវាប្រែជាពណ៌លឿងខ្ចី ហើយវិវត្តទៅលឿងទុំនៅពេលវាទុំជោរ។
សូមចុចLinkដើម្បីទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/1whv9Vso95g

រយៈពេល២ថ្ងៃពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាង៣ពាន់នាក់


ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោក វ៉ាន់ ដារ៉ាន់ បានប្រាប់ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បើកនៅម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ត្រូវបានបិទហើយរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០១ដល់០២ ខែមេសា ឆ្នាំ២០២៤ពលករកម្ពុជាចូលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីត្រឡប់ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិឆ្នាំ២០២៤នេះមានចំនួន៣ពាន់២៧៧នាក់ក្នុងនោះមានស្ត្រី១ពាន់ ៥១៣នាក់ និងកុមារ៧៨នាក់។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/HqCc3y5zf-w

សាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួនអ្នកពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹកនៅស្រុកកំពង់លែងចំនួន ៣ នាក់ក្នុងនោះម្នាក់ជាអភិបាលរងស្រុក

(ខេត្តកំពង់ឆ្នាំង)៖សាលាដំបូងខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០២៤ បានសម្រេចឃុំខ្លួនអភិបាលរងស្រុក១រូប មន្ត្រីការិយាល័យស្រុក១រូប និងអាជីវក១រូបពាក់ព័ន្ធនិងករណីឈូសឆាយដីព្រៃលិចទឹក តំបន់២ស្ថិតនៅចំណុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_xLSoGzC1qo

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)មកធ្វើទស្សនកិច្ចផ្លូវការនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន (CMAC)ខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖គណៈប្រតិភូអ៊ុយក្រែន ដឹកនាំដោយ ឯកឧត្តម Bogdan Drapiatyi អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែន អមដំណើរដោយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងតំណាងអង្គភាព ផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)នៅព្រឹកទី០៣ ខែមេសា ឆ្នំា២០២៤បានមកបំពេញទស្សនកិច្ចផ្លូវការ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន (CMAC) ខេត្តកំពង់ឆ្នាំង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/M6V0k-FfhiE

រណ្តៅរ៉ែមាសខុសច្បាប់ចំនួន៤ត្រូវបានកំទេចចោល

(ខេត្តព្រះវិហារ)៖ក្រុមចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសដោយខុសច្បាប់ នៅចំណុចភ្នំអន្លង់ ភូមិរំដេង ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ។
រណ្តៅរ៉ែមាសចំនួន៤ត្រូវបានបង្ក្រាបនឹងកំទេចចោលដោយរឹបអូសបានសម្ភារៈមួយចំនួនធំ ដឹកយកមករក្សាទុកនៅមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/14qwUuQCeoA

អភិបាលរងស្រុកកំពង់លែងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់បញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង


(ខេត្តកំពង់ឆ្នាំង)៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនបុគ្គល៣នាក់ក្នុងនោះមានអភិបាលរងស្រុកម្នាក់ មកកាន់តុលាការខេត្តកំពង់ឆ្នាំងវិញ នៅថ្ងៃទី៣ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៩ ហិកតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9cwjnrzGMT0

រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាពនិងរៀបចំសង្ក្រាន្តវត្តភ្នំ

(រាជធានីភ្នំពេញ)៖ គិតមកដល់ថ្ងៃទី៣មេសានេះនៅសល់ជាង១០ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់ហើយ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំចាត់ចែងដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអង្គភាពនិងមន្ទីរជំនាញរបស់រដ្ឋបាលរាជធានីធ្វើការតុបតែងលម្អរសោភ័ណ្ឌភាពនៅរមណីយ៌ដ្ឋានវត្តភ្នំជាកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកដើរនិងលេងកម្សាន្តសប្បាយជាច្រើនប្រភេទ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/pCa9SzMvkQA

ក្រសួងបរិស្ថានកំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុនធ្វើឱ្យកម្ពុជាស្អាតគ្មានសំណល់ប្លាស្ទិក

(រាជធានីភ្នំពេញ)៖ កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ៧លាន៣ពាន់នាក់។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ  គឺនៅក្នុងជំនួបសម្តែងការគួរសម  និងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន ១២រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកវិនិយោគមកពីប្រទេសជប៉ុននៅទីស្តីការក្រសួងបរិស្ថាន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/FPdAVQRoTWw

បទវិន័យនគរបាលជាតិថ្មី នឹងធ្វើឲ្យកងកម្លាំង ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈ

(រាជធានីភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយប្រកាសស្ដីពី បទវិន័យនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយបទវិន័យនគរបាលជាតិថ្មី  សម្រាប់កងកម្លាំងនគរបាលជាតិទាំងមូល នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/sjj3-WygnY8

ពលករខ្មែរធ្វើការនៅប្រទេសថៃចាប់ផ្ដើមវិលចូលមកមាតុភូមិវិញដើម្បីត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ៏យឈមនិងស្រុកអារ័ញប្រទេសថៃ។​

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2UgOW_xAhe0

ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៣៩គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត


(ខេត្តបន្ទាយមានជ័យ)៖ពលរដ្ឋ៣៩គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះសម្បែង និងផលដំណាំផ្សេងៗ កន្លងទៅថ្មីៗនេះបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យដើម្បីជួយសម្រាលការលំបាកជូនពួកគាត់ជាបណ្ដោះអាសន្ន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/IICjbRrttmk