All posts by មេគង្គ ប៉ុស្តិ៍

គ.ជ.ប. និងបក្សនយោបាយទាំង៥ បានពិនិត្យទំហំសញ្ញាសម្គាល់និងឈ្មោះ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត

(រាជធានីភ្នំពេញ)គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្ស នយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្ស នយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/nC5EoAjas_U

កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជននិងវិនិយោគិនក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ច

(រាជធានីភ្នំពេញ)សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជីវភាពរបស់អាស៊ាន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/8KBx7VOACzk

សម្ដេចតេជោ ថានឹងបន្តពង្រឹងទំនាក់ទំនងជាមួយជប៉ុនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ

(រាជធានីភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជានឹងបន្តពង្រឹងពង្រីកទំនាក់ ទំនងជាមួយជប៉ុនឲ្យកាន់តែខ្លាំងក្លាទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ការបញ្ជាក់របស់សម្ដេចតេជោធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម អឺអិណុ អាហ្សឺហ្ស៉ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន ៧មករា ព្រឹកថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ ២០២៤ នេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/gnW0vzfRB0w

ស្ពានអាកាស “មរតកតេជោ”ត្រូវបានបើកអោយដំណើរការជាបណ្តោះអាសន្នហើយចាប់ពីនៅថ្ងៃនេះតទៅ

(រាជធានីភ្នំពេញ)៖អនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអោយដំណើរ ការជាបណ្តោះអាសន្នហើយនូវ ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីព្រះមុនីវង្សស្ថិតក្នុងមូលដ្ឋានខណ្ឌមាន ជ័យ និងខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ZtUZyFIUHI4

ដីស្រែកេរ្តិ៍ពីដូនតាស្រាប់តែក្រុមហ៊ុនកាន់ប្លង់មកបង្ហាញថាជាម្ចាស់ដីទៅវិញ

(ខេត្តកំពត)៖ប្រជាពលរដ្ឋមកពីភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស និងពលរដ្ឋមកពីភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពតកាលពីថ្ងៃត្រង់ថ្ងៃទី០១ ខែមេសាឆ្នាំ២០២៤ បានមកហាមឃាត់គ្រឿងចក្រ និងរថយន្តដឹកដីមិនឲ្យកាយដីស្រែដែលមានផ្ទៃដីជាងមួយហិកតានៅខាងលិចរោងចក្រភ្នំស្ដេចគង់។
https://youtu.be/CiIAqnTtyCA

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចុះ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅឆ្នាំក្រោយ

(ខេត្តពោធិ៍សាត់)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅឆ្នាំ២០២៥។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/0_JyxJGUZOY

សម្ដេចតេជោ ហ៊ុន សែន ប្រកាសលាលែងតំណែងជាសមាជិកសភាកម្ពុជា

(រាជធានីភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលបានថ្លែងសារប្រកាសលាលែងតំណែងជាសមាជិកសភាកម្ពុជានិងលាអង្គសភាដែលសម្តេចធ្លាប់អង្គុយធ្វើការជាងពាក់កណ្តាលជីវិតរបស់សម្តេច។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/z1ynWrGsXj4

ស្រុកនិងក្រុងចំនួន២ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់រលំផ្ទះនិងតូបអាជីវករជាច្រើន

(ខេត្តបន្ទាយមានជ័យ)៖ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់ស្រុក/ក្រុងចំនួន២ជាប់ជាយដែនកម្ពុជា ថៃបណ្តាលរលំផ្ទះនិងភោជនីយ៍ដ្ឋានជាច្រើនតូបនៅអាងអូរខៃដនត្រូវបានប៉ើងនៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤មានក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/SmptsoNi1Zw

ស្ពានអាកាសមរតកតេជោនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី០១ ខែមេសា ២០២៤

(ភ្នំពេញ)៖ស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពល
ខេមរភូមិន្ទ (ផ្លូវ២៧១)។ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។​

ស្ពាននេះសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ។ក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថី​ព្រះមុនីវង្ស​ ។
បច្ចុប្បន្ន ស្ពានអាកាសមរតកតេជោ សាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤។ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះ អាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ៕

(ប្រភពពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល)

ពន្លឿនក្នុងការអ៊ុតកៅស៊ូផ្លូវជាតិលេខ៤៨ ដើម្បីសម្រួលដល់ការធ្វើដំណើរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ

(ខេត្តកោះកុង)៖ ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង មានចំណោតខ្ពស់ ជ្រោះជ្រៅ ផ្លូវកោងបត់បែនដូចអន្ទង់ ប្រឈមជួបគ្រោះថ្នាក់ចរាចរណ៍ និងពិបាកក្នុងការដឹកជញ្ជូនទំនិញជាដើម។ប៉ុន្តែអ្វីៗគ្រប់យ៉ាងនឹងមានភាពល្អប្រសើរឡើងវិញក្រោយបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៤៨ ហើយរួចរាល់ជាស្ថាពរ នៅឆ្នាំ ២០២៥ខាងមុខ អ្នកធ្វើដំណើរលើដងផ្លូវនេះ នឹងទទួលបានភាពកក់ក្តៅខ្លាំងច្រើនជាងពេលកន្លងមក។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/FcWknbbW3UY

មន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំងចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ប្រើឧបករណ៍ឆក់ត្រីនៅឃុំប្រឡាយមាសស្រុកកំពង់លែង បញ្ជូនទៅតុលាការ

ខេត្តកំពង់ឆ្នាំង ជនសង្ស័យចំនួន ៤ នាក់ត្រូវបានមន្ត្រីជំនាញរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនគ៊ខណៈកំពុងធ្វើសកម្មភាពឆក់ត្រីនៅចំណុចកកោះស្វាយកាប ក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រល័យមាស ស្រុកកំពង់លែង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/QGbVpZbW3g8

ឆេះដេប៉ូលក់ប្រេងមួយកន្លែងនៅស្រុកកំពង់ត្រឡាចខូចខាតថវិកាប្រមាណ ៤ ម៉ឺនដុល្លារ

ខេត្តកំពង់ឆ្នាំង: ដេប៉ូលក់ប្រេងមួយកន្លែង មានទីតាំងតែមកដល់ប្រជាលេខ 5 ស្ថិតនៅក្នុងភូមិ ជំទាវសុខឃុំច្រេះស្រុកកំពង់ត្រឡាចត្រូវបានអគ្គីភ័យឆាតឆេះ ប្រមាណ 50% ដែលមានតម្លៃទឹកប្រាក់ប្រមាណ 4 ម៉ឺនដុល្លារ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 5:00។ល្ងាចថ្ងៃទី 28 ខែមីនាឆ្នាំ 2024។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/a5tMK8hhplM

ទីតាំងម៉ាស៊ីនកិនកំទេចឈើខុសច្បាប់មួយកន្លែងក្នុងឃុំក្រាំងស្គាស្រុកទឹកផុសត្រូវបានសមត្ថកិច្ចបង្ក្រាប

ខេត្តកំពង់ឆ្នាំង ទីតាំងម៉ាស៊ីនកិនកម្ទេចឈើខ្នាតធំខុសច្បាប់មួយកន្លែង ត្រូវបាន សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវឃើញនៅ វេលាម៉ោង 1 និង 30 នាទី រសៀលថ្ងៃទី 28 ខែមីនា ឆ្នាំ 2024 នៅភូមិក្រាំងស្គាត្បូង ឃុំក្រាំងស្គា ស្រុកទឹកផុស។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/2IBF_7G0e6E

រថភ្លើងបុករថយន្តបឺសទេសចរណ៍បណ្ដាលឲ្យអ្នកជិះក្នុងរយន្តបឺសរងរបួសជាច្រើននាក់


(ខេត្តពោធិ៍សាត់)៖នៅព្រឹកថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ នេះ ខ្សែរថភ្លើងដែលចេញដំណើរពីរាជធានីភ្នំពេញនៅវេលាម៉ោង៦ និង៤០នាទីទៅកាន់ខេត្តបាត់ដំបងជាធម្មតារៀងរាល់ថ្ងៃនោះបានជួបគ្រោះថ្នាក់ចរាចរដោយបានទៅបុកជាមួយឡានបឺសដឹកអ្នកទេស ចរណ៍ទៅកំសាន្តនៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀងនៅវេលាម៉ោងប្រមាណ១១និង១៥នាទី នៅចំណុច ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/YSGDuaVU7J0

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញបិទសិក្ខាសាលាសាលាបូកសរុបលទ្ធផលទូទាំងកងយោធពលខេមរភូមិន្ទ

(រាជធានីភ្នំពេញ)៖បន្ទាប់ពីបានដំណើការពេញ១ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ អង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារជំនាញបញ្ជូនសារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ ទូទាំងកងយោធពលខេមរភូមិន្ទ បានប្រារព្ធពិធីបិទ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/mj-xggQWygE