All posts by មេគង្គ ប៉ុស្តិ៍

ផ្ទះ៤ខ្នង នឹងរោងដាក់ថ្នាំហាល១ខ្នងឆេះអស់ទាំងស្រុងក្នុងគ្រោះអគ្គីភ័យមួយនៅខេត្តត្បូងឃ្មុំ


(ខេត្តត្បូងឃ្មុំ)៖គ្រោះអគ្គីភ័យមួយបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៩ មីនាឆ្នាំ២០២៤ ដោយបានឆេះឆ្លងចេញពីផ្ទះមួយទៅផ្ទះមួយនៅចំណុចភូមិចន្លុះខាងកើត ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/wPUWvig4C-Q

អ្នកសារព័ត៌មានមកពីជាង ៤០ស្ថាប័នទទួលការបណ្តុះបណ្តាលស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា


(រាជធានីភ្នំពេញ)៖បេឡាជាតិសន្តិសុខសង្គម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហៅកាត់ថា (ប.ស.ស)សហការជាមួយអង្គការអុកស្វាម ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារកាំប៉ូតឌីយ៉ាណា បានបើកវគ្គបណ្តុះបណ្តាលស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា ឆ្ពោះទៅការពង្រឹងគណនេយ្យភាពសង្គមនៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជាទៅដល់សិក្ខាកាមជាអ្នកសារព័ត៌មានមកពីជាង៤០ស្ថាប័ន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/tturBXd_os8

អាជ្ញាធរមីនកម្ពុជាប្រកាសដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា”


(ខេត្តសៀមរាប)៖អាជ្ញាធរមីនកម្ពុជា ប្រកាសដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា” មុនកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/fCGu4xAT_f4

គម្រោងលំហែរបៃតងរបស់ក្រសួងបរិស្ថាន បានជួយពង្រឹងភាពជាម្ចាស់និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍


(ខេត្តមណ្ឌលគិរី)៖គម្រោងលំហែរបៃតងរបស់ក្រសួងបរិស្ថាន បានជួយពង្រឹងភាពជាម្ចាស់ និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/vuvkku-wSw4

ប្រមុខរាជរដ្ឋាភិបាល ផ្តល់ថវិកា២០០លានរៀលក្នុងមួយឆ្នាំសម្រាប់រយៈពេល៤ឆ្នាំដើម្បីគាំទ្រមូលនិធិជនមានពិការភាព


(រាជធានីភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពផ្តល់ថវិកា២០០លានរៀល ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីចូលរួមគាំទ្រមូលនិធិជនមានពិការភាព។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/oPWAPAiNvYI

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោង គំនិតផ្តួចផ្តើមការ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) ស្តីពីការអនុវត្តគម្រោងគំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស។
ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ZNAmFh8WJ8Q

រយៈពេល៦ខែនៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?

រយៈពេល៦ខែនៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?https://youtu.be/1RHzAqlodFk

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយពីដំណើរឆ្ពោះទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម


(រាជធានីភ្នំពេញ)៖និស្សិតសាកលវិទ្យាល័យកម្ពុជា ចំនួន១៧០ នាក់ ទទួលការយល់ដឹងពីការផ្សព្វផ្សាយពីកាកបាទ ក្រហមកម្ពុជា ដើម្បីឈានឆ្ពោះទិវាពិភពលោក កាក បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/SU0bqpYBzOM

កម្មករក្រុមហ៊ុន Y&W អាចបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់នៅថ្ងៃទី២៣ខាងមុខនេះ


(រាជធានីភ្នំពេញ)៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មករនិយោជិតនៃក្រុមហ៊ុនវាយ & ដាប់បែលយូ ហ្គាមេន(Y & W GARMENT CO., LTD.) អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់របស់ខ្លួនដែលក្រុមហ៊ុនជំពាក់នៅរសៀលម៉ោង២ ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នា២០២៤ខាងមុខនេះនៅសាលាខណ្ឌដង្កោដែលមានទីតាំងនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/dl6ovua3HG4

គណៈកម្មការទី៩នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួននៅខេត្តមណ្ឌលគិរី


(ខេត្តមណ្ឌលគីរី)៖លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញ ចុះសិក្សាស្វែងយល់ការងារ បញ្ហាប្រឈម លើវិស័យទទួលខុសត្រូវរបស់ខ្លួន នៅខេត្តមណ្ឌលគីរី។ លោកជំទាវ និន សាផុន បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/T3RYK3Ykp5A

ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ជាសំណង់ស្ថាបត្យកម្មគ្មានពីរលើលោក

ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។  ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មគ្មានពីរលើលោក និងជាសំណង់ស្ថាបត្យកម្មបែបហិណ្ឌូដែលធំជាងគេលើពិភពលោក ដែលបានបង្ហាញអំពីស្នាដៃដ៏ល្អល្អះ រចនាប្ម័ថឥតខ្ចោះ និងជានិមិត្តរូបនៃអត្តសញ្ញាណរបស់កម្ពុជា ។ ប្រាសាទអង្គរវត្ត នៅតែបន្តជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងលើសកលលោក ដែលពោរពេញដោយភាពអស្ចារ្យ ដោយនាខែមីនានេះ នឹងមានព្រឹត្តិការណ៍អយនកាល ឬសមរាត្រី ( Equinox ) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ដោយព្រះអាទិត្យនឹងរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ។

សូមកោតសរសើរដល់ផលិតករ ដែលបានផលិតវីដេអូបង្ហាញពីភាពអស្ចារ្យនៃ ប្រាសាទអង្គរវត្ត ដែលប្រៀបបានទៅនឹងឋានសួគ៌ានាពេលព្រឹកព្រលឹម ៕https://www.facebook.com/share/v/viA9pWnM3meYM8TA/?mibextid=oFDknk

ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកំពុងផ្ដល់នូវរស្មីចែងចាំងនិងក្ដីសង្ឃឹមដល់ប្រជាជនឃុំផាត់សណ្ដាយ


(ខេត្តកំពង់ធំ)៖ផាត់សណ្ដាយ គឺជាឃុំមួយក្នុងចំណោមឃុំជាច្រើនដែលបានទទួលជំនួយអភិវឌ្ឍន៍ខា្នតតូចពីរដ្ឋាភិបាលជប៉ុនលើផ្នែកឋាមពលកកើតឡើងវិញដែលផ្ដល់មកឲ្យរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអង្គការយូអ៊ិនឌីភី(UNDP)។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/kxv0FJhS1zE

លោក Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន Kishida និងប្រធានាធិបតីហ្វីលីពីនលោក Marcos ក្នុងកិច្ចប្រជុំកំពូលខែមេសា

(វ៉ាស៊ីនតោន)៖ សេតវិមានបាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែមីនា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន ខណៈសហរដ្ឋអាមេរិកកំពុងស្វែងរកការពង្រឹងសម្ព័ន្ធភាពប្រឆាំងនឹងប្រទេសចិន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/-F4XzYprO14

សមត្ថកិច្ចខេត្តព្រះវិហារ បើកយុទ្ខនាការអប់រំរថយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស

(ខេត្តព្រះវិហារ)៖ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូន ខេត្តព្រះវិហារ លោក សំ លាងទ្រី បានឲ្យដឹងថា តបតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឲ្យបងប្អូនប្រជាពលរដ្ឋកុំរាំតាមចង្វាក់ភ្លេងស៊ីផ្លេរថយន្តជានាំ ឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់បងប្អូន និងតបតាមការណែនាំរបស់ឯកឧត្តម
គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ ឲ្យសមត្ថកិច្ចពាក់ព័ន្ធបើកការត្រួតពិនិត្យជាបន្ទាន់ នូវរថយន្តកែឆ្នៃខុសលក្ខណៈ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/MW7ilrtJ7lQ

ផ្សារសហគមន៍ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ជាសកម្មភាពសំខាន់មួយក្នុងគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច

(ខេត្តបន្ទាយមានជ័យ)៖ផ្សារសហគមន៍ផលិតផលខ្មែរ ភូមិ១ ផលិតផល១បាននឹងកំពុងបន្តសកម្មភាពផ្គត់ផ្គង់ និងបំពេញតម្រូវការសន្តិសុខស្បៀង ដោយផ្តោតលើការរុញច្រានលើកកម្ពស់កសិផល និងផលិតផលក្នុងខេត្ត ឲ្យឈានចូលក្នុងទីផ្សារ ដើម្បីសម្រេចបាននូវទិសដៅ «ជំនួយផ្នត់គំនិតពីកសិករ ឲ្យក្លាយជាអាជីវករ » ស្របតាមទ្រឹស្តី «បន្លែខ្ញុំអាហារ របស់អ្នក» ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/PPl6ql5-C88