
(ព័ត៌មានបឋម)៖ខណៈនេះ មានករណីអគ្គីភ័យឆេះឃ្លាំងអេតចាយមួយកន្លែង ម្តុំអូរចំណារ ក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុសមត្ថកិច្ចចំរុះនិងក្រុមសង្គ្រោះបានអន្តរាគមន៍ពន្លត់។(ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤)https://youtu.be/bns5OEtTy_g

(ព័ត៌មានបឋម)៖ខណៈនេះ មានករណីអគ្គីភ័យឆេះឃ្លាំងអេតចាយមួយកន្លែង ម្តុំអូរចំណារ ក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុសមត្ថកិច្ចចំរុះនិងក្រុមសង្គ្រោះបានអន្តរាគមន៍ពន្លត់។(ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤)https://youtu.be/bns5OEtTy_g
![]()
នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/bwm-DFH4kfE
![]()
(ខេត្តក្រចេះ)៖មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានឲ្យដឹងថា មានកូនផ្សោតចំនួនពីរក្បាល ទើបនឹងកើតថ្មី ត្រូវបានក្រុមអ្នកស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកំពុងហែលលេងទឹកជាមួយហ្វូងផ្សោតពេញវយ័នៅក្នុងអន្លង់កាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Y1df6tnGCqw
![]()
(ខេត្តបាត់ដំបង)៖ក្រឡានត្រូវបានគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរក្នុងស្រុកឯកភ្នំ ដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់ ពេញនិយម និងមានប្រវត្តិគួរឲ្យចាប់អារម្មណ៍ និងយូរលង់ណាស់មកហើយ សម្រាប់អ្នកភូមិសំរោងក្នុង ភូមិនរា និងភូមិតាគោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សូមចុចទីនេះដើម្បីទស្សនាបទយកការណ៍ ៖https://youtu.be/jjv4Cy-W5HI
សេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតថា មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនបើគណបក្សនយោបាយមួយនោះមិនព្រមបញ្ឈប់សកម្មភាព។
ខ្លឹមសារបន្ថែម សូមអានសេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត…!(សូមចុចបើកទស្សនាសេចក្ដីថ្លែងការណ៍ពិស្ដារ)៖https://youtu.be/szNRT9m6jEE
![]()
(រាជធានីភ្នំពេញ)៖ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសនៃការអញ្ជើញចុះសាកសួរសុខទុក្ខជនមានវិបល្លាសស្មារតីនៅមជ្ឈមណ្ឌលថែទាំ និងស្តារនីតសម្បទាជនវិបល្លាសស្មារតី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអំពាវនាវទៅដល់សង្គមជាតិទាំងមូល សូមកុំឱ្យមានការរើសអើងចំពោះជនមានវិបល្លាសស្មាតី ហើយផ្ទុយទៅវិញគួរ តែមានក្តីអាណិតអាសូរ ឬក៏ចូលរួមក្នុងការថែរក្សាចំពោះពួកគាត់ទើបជាការប្រសើរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/xMmpFjODyDQ
![]()
(រាជធានីភ្នំពេញ)៖ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកាពារជាតិបានអនុញ្ញាតឲ្យឯកឧត្តមនាយឧត្តមនាវា អាក់នុង ផាន់ហ៊ីម អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃនិងគណៈប្រតិភូសម្ដែងការគួរសមនៅទីស្ដីការក្រសួងការពារជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ https://youtu.be/e_fA2zdLNFs
![]()
(រាជធានីភ្នំពេញ)៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសួរសុខទុក្ខប្រោសព្រះរាជទានព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនីប្រមូលសំរាមនិងសម្អាតទីក្រុងចំនួនជាង២០០០នាក់អបអរសារទរទិវាជាតិទីក្រុងស្អាត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/e_fA2zdLNFs

សារសម្លេងពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទិនបញ្ហាល្បែងស៊ីសងនៅទូទាំងប្រទេស។សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/-eJ3K67okZ4
![]()
(រាជធានីភ្នំពេញ)៖នៅក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម Johan Steinegerដែលជាសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់នៅគោលបំណងរបស់ដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-អាល្លឺម៉ង់ឲ្យកាន់ស៊ីជម្រៅ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zbV7N5jqmG8
![]()
(រាជធានីភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៏ថា គម្រោងគោលដៅ លំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zAJRlXA9f1M
![]()
(រាជធានីភ្នំពេញ)៖ដើម្បីការពារនូវប្រភពទ្រទ្រង់សុខភាពប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានត្រៀមដាក់ចេញនូវយុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/kzVOk7ZmmTk
![]()
(រាជធានីភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅដល់ក្រសួងស្ថាប័នទាំងអស់ថាក្រសួងអធិការកិច្ចមិនមែនជាស្ថាប័នចុះចាប់នោះទេតែជាដៃគូរក្នុងការអនុវត្តការងារដើម្បីឆ្លុះបញ្ចាំងនូវគុណសម្បត្តិនិងគុណវិបត្តិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/XwWdSTr1VDY
![]()
(ខេត្តកំពង់ចាម)៖ ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៩រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចំនួនភ្ញៀវទេសចរ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន៨ម៉ឺន១ពាន់២៦៧នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨ម៉ឺន៧៩២នាក់ និងភ្ញៀវបរទេសមានចំនួន៤៧៥នាក់ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/DNoXgLF9eKE
![]()
(ខេត្តបន្ទាយមានជ័យ)៖ ភ្ញៀវជាតិនិងភ្ញៀវបរទេសមកកំសាន្តនៅតំបន់កាស៊ីណូក្រុងប៉ោយប៉ែតបណ្តាលឲ្យកកស្ទះផ្លូវចេញ-ចូលនិងរមណីយដ្ឋានផ្សេងៗជាច្រើនកន្លែងក្នុងខេត្តបន្ទាយមានជ័យរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/qR9y1YPQJxY