
សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានមិនអនុគ្រោះឲ្យជនណាក៏ដោយ ដែលប្រឌិតរឿងអាក្រក់ពីកម្ពុជា ដើម្បីបានអ្នកទស្សនាច្រើនលើបណ្តាញសង្គម។ ការព្រមានរបស់សម្តេចនាយករដ្ឋមន្ត្រី ក្រោយសមត្ថកិច្ច ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់ ដែលបានប្រឌិតរឿងចាប់ជំរិតពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
(សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/ediG9nBJU80

(ខេត្តត្បូងឃ្មុំ)៖ពិធីបុណ្យចាប់ត្រីនៅបឹងក្រមក្នុងឃុំជាំគ្រវៀន ស្រុកមេមត់ គឺជាប្រពៃណីខ្មែរដែលបានធ្វើឡើងរាប់រយឆ្នាំមកហើយ។បឹងក្រមមានចម្ងាយប្រមាណ៣០ គីឡូម៉ែត្រពីសាលាស្រុកមេមត់និងចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-វៀតណាម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/_Wrtgru33UI

(ខេត្តកំពត)៖នគរបាលគ្រប់ប៉ុស្ដិ៍ទាំង៩៣ឃុំក្នុងស្រុកនិងក្រុងទាំង៩ ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះទៅសំដៅទីតាំងដែលក្រុមហ៊ុនជួលផ្ទះប្រជាពលរដ្ឋឬតូបលក់ដូរដាក់ល្បែងស៊ីសងអនឡាញមានឆ្នោតឡូតូជល់មាន់នោះត្រូវបាននគរបាលមូលដ្ឋានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះឲ្យបញ្ឈប់ជាបន្ទាន់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/6xOEHIqhk1c

(រាជធានីភ្នំពេញ)៖គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ សហការជាមួយឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងឯកឧត្តម ប៉ាន សូរស័ក្កិ លេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា និងទីប្រឹក្សាច្បាប់អមរដ្ឋសភា បានជួបប្រជុំជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងសហការី ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/eK3qSygFX8g

(ខេត្តកំពង់ស្ពឺ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រៀបចំកម្មវិធីពិនិត្យសុខភាពដល់ស្រ្តីមានផ្ទៃពោះ ៥១នាក់ នៅមណ្ឌលសុខភាពដំណាក់ចាន់ និងអប់រំផ្សព្វផ្សាយដល់ស្ត្រីជាមាតា ចំនួន ៦៨នាក់ទៀត នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Zq0vNSLs_I8

(រដ្ឋមន្ត្រីក្រសួងបរិស្ថាន) ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការជួយឲ្យប្រជាសហគមន៏ទាំងអស់មានបានជាមុន ទើបអាចលែងចូលព្រៃ កាប់ឈើ និងបរបាញ់សត្វ ធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/-9NmLBxiOPU

(រដ្ឋមន្ត្រីក្រសួងបរិស្ថាន) ៖ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឍប់ជាបន្ទាន់ចំពោះការបំពុល ដើម្បីចាប់សត្វព្រៃ ការជួញដូរ និងការបរិភោគសត្វព្រៃ ដែលផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ ដល់ការស្លាប់សត្វគ្រប់ប្រភេទ រាប់ទាំងសត្វព្រៃជិតផុតពូជ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/ucCJFRUBq-g
(រាជធានីភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានមិនអនុគ្រោះឲ្យជនណាក៏ដោយ ដែលប្រឌិតរឿងអាក្រក់ពីកម្ពុជា ដើម្បីបានអ្នកទស្សនាច្រើនលើបណ្តាញសង្គម។ ការព្រមានរបស់សម្តេចនាយករដ្ឋមន្ត្រី ក្រោយសមត្ថកិច្ច ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់ ដែលបានប្រឌិតរឿងចាប់ជំរិតពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
(រាជធានីភ្នំពេញ)៖ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នឹងចូលរួមចំណែកគាំទ្រដល់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសធ្វើដំណើរខ្វាត់ខ្វែងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ។ ស្ពាននេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតលើវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ពិសេស ការតភ្ជាប់ពីប៉ែកខាងកើត និងប៉ែកខាងលិចនៃរាជធានីភ្នំពេញ ។ ស្ពាននេះ ក៏ជាស្ពានទី៧ ដែលត្រូវបានសាងសង់លើដងទន្លេបាសាក់ ក្នុងចំណោមស្ពានដែលបានសាងសង់រួច មានដូចជា៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានសំរោង, ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ ។

តាមរយៈនៃរូបភាពវីដេអូនេះបានបង្ហាញយ៉ាងច្បាស់ថា មានបុរសម្នាក់ឡើងទៅខ្សិបប្រាប់គ្រូពេទ្យឲ្យបញ្ចប់ការប្រកួតដ៏មហោឡារិកមួយនេះ។
អ្នកស្រឡាញ់វិស័យកីឡាប្រដាល់ជាច្រើនយល់ថា គឺបុរសម្នាក់នេះហើយដែលនៅពីក្រោយនៃការបញ្ឈប់ការប្រកួតនេះដោយគាត់បារម្ភពីការបរាជ័យរបស់យោធិនបន្ទាប់ពីអ្នកប្រដាល់ថៃរូបនេះត្រូវបានកីឡាករ បឺត សង្ឃឹម ទាត់ត្រូវមួយជើងយ៉ាងដំណំស្ទើរបាត់បង់ជំហរប្រកួត។
អ្នកនិយមកីឡាប្រដាល់ក្បាច់គុនបូរាណខ្មែរ និងអ្នកជំនាញកីឡាប្រភេទនេះយល់ស្របគ្នាថា មុខរបួសរបស់កីឡាករបឺតសង្ឃឹមមិនទាន់រំខានដល់ជំហរប្រកួតរបស់កីឡាកររូបនេះទេ គេគួរបន្តការប្រកួតដោយមិនត្រូវបញ្ឈប់ភ្លាមនោះទេ។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://fb.watch/qhqBMwtgrf/

ជាមោទនភាពមិនអាចកាត់ថ្លៃបាន នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ (កោះកុង,ពោធិ៍សាត់,បាត់ដំបង) ប្រវែងសរុប ១៩៨,៥១៨ គ.ម សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់ គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។
(សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/833rAcMGcQs
(ក្រសួងបរិស្ថាន)៖ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រនេះ បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ យ៉ាងខ្លាំង លើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥១ ទីតាំងនៅទូទាំងប្រទេស។

(ខេត្តត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋន ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តពោធិសាល ហៅវត្តអំពិល ភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/23DdTCz0-Z4

(រាជធានីភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរ សម និងជម្រាបលា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/uXQyLB5GfiI

(ភ្នំពេញ)៖រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកម្ពុជា ទទួលស្គាល់ថា៖ នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាបង្ក្រាបល្បែងស៊ីសងឡើយ។ ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល។ ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃចង្អុលចំៗថាជាជម្រកនៃការទទួលផលចោរកម្ម។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/TClwdLkaras
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍