All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងអប់រំយុវជននិងកីឡា ហាមឃាត់ការប្រមូលថវិការពីអាណាព្យាបាលសិស្សដោយគ្មានគោលការណ៍ណែនាំ


(ក្រសួងអប់រំ)៖សេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមមានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឲ្យមាតាបិតាអ្នកអាណាព្យាបាលសិស្សចូលរួមបន្ថែមសម្រាប់គាំទ្រលើដំណើរការសាលារៀននៅតាមស្ថានសិក្សាសាធារណៈនៅរាជធានីភ្នំពេញដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សម្រាមជាដើម។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zGreL5z5T_A

សម្តេចធិបតី ណែនាំអាជ្ញាធរពិនិត្យឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូសាធារណៈ


(រាជធានីភ្នំពេញ)៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការណែនាំឱ្យអាជ្ញាធរពាក់ពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង លើផ្ទាំងប៉ាណូតាមទីសាធារ ណៈ ទូទាំងប្រទេសកម្ពុជា ដោយត្រូវកម្រិតឱ្យបានសមរម្យ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/MOVnqFcyvG8

គណ:រដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក


(រាជធានីភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥ មាត្រា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/LphjSImonTg

សម្តេចតេជោ ហ៊ុន សែន បង្ហោះសាររៀបរាប់អំពីស្ថានភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន


(សម្តេចតេជោ)៖បើយោងតាមគណនេយ្យហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះសារដោយរៀបរាប់យ៉ាងដូច្នេះថា៖ ”២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។
នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំងនិងក៏គ្មានការ
ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ”។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/1wVu5mjHS9k

អាជ្ញាធរខេត្តកំពតចុះពិនិត្យមើលក្រុមហ៊ុនឯកជនមួយតាមបណ្ដោយឆ្នេរសមុទ្រតើធ្វើបានអ្វីខ្លះ

(ខេត្តកំពត)៖អាជ្ញាធរខេត្តកំពតដឹកនាំដោយលោក ង៉ាន់ថារិទ្ធអភិបាលរងខេត្តកំពត ,ប្រធានមន្ទីរពាក់ពន្ធ័ រួមទាំងលោកអភិបាលរងក្រុងបូកគោ និងលោកឧកញ៉ាជាសុខហេងប្រធានក្រុមហ៊ុនដែលរដ្ឋបានអនុញ្ញាតឲ្យធ្វើការអភិវឌ្ឍន៍លើផ្ទៃដីជាង២០០ហិកតានៅតាមបណ្ដោយឆ្នេរសមុទ្រស្ថិតក្នុងភូមិកែបថ្មីនិងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/k6C9QjBKVTI

ខេត្តកំពង់ចាមបូមទឹកទម្លាក់ក្នុងប្រឡាយសង្គ្រោះដំណាំស្រូវជាង១ម៉ឺនហិកតានៅខេត្តព្រៃវែង

(ខេត្តកំពង់ចាម)៖អាជ្ញាធរខេត្តកំពង់ចាម បានប្រើគ្រឿងចក្របូមទឹកទម្លាក់ចូលប្រឡាយដើម្បីជួយសង្គ្រោះស្រូវជាង១ម៉ឺនហិចតារបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង។
ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តព្រៃវែង ព្រមទាំងសហការីជាច្រើននាក់នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ បានចុះពិនិត្យទំនប់បង្ហៀរទឹក ដែលមានទីតាំងស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិនជាប់ព្រំប្រទល់ជាមួយស្រុកស៊ីធរកណ្ដាល នៃខេត្តព្រៃវែង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/6e323oL4j74

ម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg សុំទោសគ្រួសារទាំងអស់នៅក្នុងសវនាការរបស់ព្រឹទ្ធសភាអាមេរិក

(សហរដ្ឋអាមេរិក)៖នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg (ម៉ាក ហ្សាកឃើប៊ើក) បានសុំទោសដល់ក្រុមគ្រួសារ ដែលនិយាយថា កូនរបស់ពួកគេត្រូវបានរងការប៉ះពាល់ដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងអំឡុងពេលសវនាការដ៏ក្ដៅគគុកនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។ លោក Zuckerberg ដែលជាអ្នកបើកដំណើរការ Instagram និង Facebook បាននិយាយថា “គ្មាននរណាម្នាក់គួរឆ្លងកាត់” នូវអ្វីដែលពួកគេបានជួបប្រទះនោះទេ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/e5Ez4KD7O58

អាជ្ញាធរខេត្តត្រៀមបិទបញ្ចប់ការផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំង ដើម្បីរក្សាទឹកទុកប្រើសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនិងសត្វ


(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ១០ថ្ងៃទៀតអាជ្ញាធរខេត្ត នឹងបិទបញ្ចប់ការផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលធ្វើលើសផែនការកំណត់ហើយ។ ការបិទនេះដើម្បីរក្សាទឹកទុកប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្ស និងសត្វ ក្នុងអំឡុងពេលរដូវប្រាំង ។(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/wkAg9Vu1Cn0

WFP នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ


(រាជធានីភ្នំពេញ)៖ក្នុងជំនួបពិភាក្សាក្នុងនាមជាដៃគូលើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងលោក John Aylieff នាយកកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីម្សិលមិញបានរំលេចឲ្យឃើញថាគឺជាពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងកម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិដែលបានចាប់ផ្តើមអនុវត្តសកម្មភាពការងារនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៥កន្លងមក។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/gWb1P3WDFy4

សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា


(រាជធានីភ្នំពេញ)៖ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/2P0idGEKofI

សភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការ វិនិយោគលើវិស័យវាយនភ័ណ្ឌកម្ពុជា


(រាជធានីភ្នំពេញ)៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការ វិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/A9p_NTcUGxc

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ


(ខេត្តកំពង់ស្ពឺ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារ និងត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Oso5aS3hlfE

អាជ្ញាធរក្រុងកំពង់ឆ្នាំង អំពាវនាវដល់ប្រជាពលរដ្ឋមានមុខរបរឆ្អើរត្រីនិងស្តុបត្រីឆ្អើរឲ្យប្រុងប្រយ័ត្នពីគ្រោះអគ្គីភ័យ

(ខេត្តកំពង់ឆ្នាំង)៖ អភិបាលរង ក្រុងកំពង់ឆ្នាំង លោក ទូច លីហួត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានមុខរបរឆ្អើរត្រី និង អ្នកមានស្តង់ទុក ត្រីឆ្អើរ ត្រូវតែប្រុងប្រយ៍ត្នឱ្យបានខ្ពស់ ក្នុងការការពារអគ្គីភ័យ ដែលតែងតែកើតមានឡើង ជាយថាហេតុ ធ្វើឱ្យខាតបង់ទ្រព្វសម្បត្តិរបស់បងប្អូនជារៀងរាល់ឆ្នាំ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/il6j1AGgXZM

អ្នកភូមិបួននាក់សែងសពអ្នកចងកកំពុងភ័យខ្លាចឲ្យលោកអាចារ្យស្រោចទឹក បណ្ដេញគ្រោះចង្រៃ

(ខេត្តកំពត)៖អ្នកភូមិចំនួន៤នាក់កំពុងភ័យខ្លួនបន្ទាប់ពីពួកគាត់បានជួយសែងសពយុវជនម្នាក់ដែលបានចងកសម្លាប់ខ្លួនឯងនៅលើដើមស្វាយដែលអ្នកភូមិ ប្រទះឃើញកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើងស្រុកកំពង់ត្រាចខេត្តកំពត។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/QqpBtCK8BIk

មនុស្សម្នាក់បានស្លាប់ និង៦៤នាក់ផ្សេងទៀតត្រូវបាននាំយកទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យសង្ស័យពុលនំបញ្ចុក

(ខេត្តកំពង់ធំ)៖ មនុស្សម្នាក់បានស្លាប់ និង៦៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលគេសង្ស័យថាមកពីពុលនំបញ្ចុក។
ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ នៅឯឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/tjBdid_yNU4