
(រាជធានីភ្នំពេញ)៖លោក John Aylieff នាយកប្រតិបត្តិតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP)បានដឹកនាំគណៈប្រតិភូចូលសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងារស្ដារនិងអភិវឌ្ឍន៍ជនបទនិងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយនៅទីស្ដីការគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/i5ix-JMTEBc

(ខេត្តរតនគិរី)៖ក្រុមការងារតាមដានជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមករាម្សិលមិញនេះ បានប្រទះឃើញសត្វក្រៀលចំនួន ១៣ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងដែនជម្រក សត្វព្រៃលំផាត់ខេត្តរតនគិរី។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/IZr9InUM0nA

(រាជធានីភ្នំពេញ)៖ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំអោយប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រា ជាង២០០គ្រួសារ បានទៅរស់នៅនៅទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្តយ៉ាងខ្លាំង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/pPUmARQAUWU

(ខេត្តព្រះសីហនុ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងអស់ នៅខេត្តព្រះសីហនុ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងត្រូវត្រួតពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ក្លិបបាញ់កាំភ្លើងឯកជន នៅក្នុងប្រទេសកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/IU4RU4uk4iM

(ខេត្តកោះកុង)៖បឹងធម្មជាតិដ៏ស្រស់បំព្រងមួយកន្លែងតាមបណ្ដោយផ្លូវ សាយភូថង ចំណុចបឹងជីត្រិះ ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង កំពុងត្រូវគេលួចចាក់អាចម៍ដីបំពេញដើម្បីយកធ្វើជាដីកម្មសិទ្ធឯកជន។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/rr-KBV179dQ

(ខេត្តស្វាយរៀង)៖រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម តន់ វ៉ាន់ថារ៉ា បានចុះពិនិត្យស្ថានីយ៍បូមទឹក ដែលបូមទឹកចូលប្រឡាយមេកឺយចកដើម្បីស្រោចស្រពស្រូវរដូវប្រាំងរបស់បងប្អូននៅស្រុករមាសហែក និងស្រុករំដួល និងបានពិនិត្យគម្រោងស្តារប្រឡាយដែលបាក់រាក់ ដើម្បីធានាបានការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ និងស្រោចស្រព ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/5BXWptjlpH0

(រាជធានីភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៏ថា ដោយសារតែតម្លៃស្រូវបានថ្លៃ ជាហេតុនាំឱ្យប្រជាកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ រហូតខ្វះទឹកធ្វើស្រូវ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/fwtEZzPJWfI

(រាជធានីភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញអ្នកជំនួញបង្វែរមកទិញសាច់ក្នុងស្រុក និងរៀបចំការបង្កកតាមបច្ចេកទេសវិញ។ ការបញ្ជាក់របស់សម្តេចធិបតី គឺក្រោយរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ ផ្អាកនាំចូលនូវគ្រឿងក្នុង និងបំណែកសាច់បង្កកមួយ ចំនួន ជាបណ្ដោះអាសន្នរយៈពេល ៦ខែ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/EjESzOMiCS4

(រាជធានីភ្នំពេញ)៖ សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៤នេះត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះបន្តិចបើធៀបទៅនឹងឆ្នាំ២០២៣ តែទោះយ៉ាងនេះក្តី សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងនៅតែបន្តងើបឡើងក្នុងរង្វង់ ៦.៤%។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/xZGlxPxkA3s

(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាងពីរ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/qrJ7mQviRwM

ទស្សនៈរបស់ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ និងជាប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (សសសក)ចំពោះរបាយការណ៍អង្គការតម្លាភាពអន្តរជាតិ(Transparency International Cambodia) អំពីបញ្ហាអំពើពុករលួយនៅកម្ពុជាឆ្នាំ២០២៣។(សូមចុចបើកដើម្បីទស្សនាខ្លឹមសារទាំងស្រុង)https://youtu.be/STUKzP54eZs

(ខេត្តកំពង់ឆ្នាំង)៖នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារបន្តឆ្នាំ ២០២៤ ឯកឧត្តមយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសថា គួរធ្វើទីអារាមឲ្យក្លាយជាទីកន្លែងទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវចូលលេងកំសាន្ត ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ នៅ វត្ត វាលុថុល្លារាម ហៅវត្តទួលខ្សាច់ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/iktBrM7lASQ

(ខេត្តកោះកុង)៖ប្រជាពលរដ្ឋប្រមាណជាង ៥០០ គ្រួសារដែលរស់នៅចំណុចផ្ទះបារាំង.ស្ថិតនៅក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង នាពេលថ្មីៗនេះបានអំពាវនាវដល់អាជ្ញាធរក្រុង.ខេត្ត.និងក្រុមហ៊ុនអគ្គិសនី ព្រមទាំងមន្ទីរធនធានទឹកមេត្តាជួយជំរុញថាមពលតង់ស្យុងអគ្គិសនីនិងល្បឿនចរន្តទឹករត់ឲ្យមានកម្លាំងខ្លាំងបន្ថែមទៀតផងដើម្បីឲ្យមានភាពងាយស្រួលដល់ពួកគាត់ក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Jtdj5gv4_Q0

(រាជធានីភ្នំពេញ)៖មូលនិធិ GX Foundation ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រដល់វិស័យសុខាភិបាល ដោយផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/1a3SnWINzvE

(រាជធានីភ្នំពេញ)៖ក្រុមហ៊ុន Mizuda Sanitation បង្ហាញពីបំណងពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីសំណល់ នៅក្នុងរាជធានីភ្នំពេញ។ ការបង្ហាញពីបំណងរបស់លោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group ធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/KdOtLX8KkHI
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍