All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងបរិស្ថាន បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាពខ្យល់នៅកម្ពុជា

(ក្រសួងបរិស្ថាន)៖ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រនេះ បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ យ៉ាងខ្លាំង លើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥១ ទីតាំងនៅទូទាំងប្រទេស។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/LKuZAJY6M8U

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រៀបចំពិធីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តអំពិល

(ខេត្តត្បូងឃ្មុំ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋន ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តពោធិសាល ហៅវត្តអំពិល ភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/23DdTCz0-Z4

ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា

(រាជធានីភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរ សម និងជម្រាបលា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/uXQyLB5GfiI

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំអាជ្ញាធររាជធានី-ខេត្តឲ្យបង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេងល្បែងខុសច្បាប់

(ភ្នំពេញ)៖រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកម្ពុជា ទទួលស្គាល់ថា៖ នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាបង្ក្រាបល្បែងស៊ីសងឡើយ។ ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល។ ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃចង្អុលចំៗថាជាជម្រកនៃការទទួលផលចោរកម្ម។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/TClwdLkaras

អគ្គីភ័យឆេះឃ្លាំងអេតចាយមួយកន្លែង ម្តុំអូរចំណារ ក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់

(ព័ត៌មានបឋម)៖ខណៈនេះ មានករណីអគ្គីភ័យឆេះឃ្លាំងអេតចាយមួយកន្លែង ម្តុំអូរចំណារ ក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុសមត្ថកិច្ចចំរុះនិងក្រុមសង្គ្រោះបានអន្តរាគមន៍ពន្លត់។(ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤)https://youtu.be/bns5OEtTy_g

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ

នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/bwm-DFH4kfE

ដើមឆ្នាំ២០២៤មានកូនផ្សោតទើបនិងកើតថ្មីចំនួន២ក្បាលនៅអន្លង់ផ្សោតកាំពី

(ខេត្តក្រចេះ)៖មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានឲ្យដឹងថា មានកូនផ្សោតចំនួនពីរក្បាល ទើបនឹងកើតថ្មី ត្រូវបានក្រុមអ្នកស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកំពុងហែលលេងទឹកជាមួយហ្វូងផ្សោតពេញវយ័នៅក្នុងអន្លង់កាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Y1df6tnGCqw

នំក្រឡានវត្តសំរោង

(ខេត្តបាត់ដំបង)៖ក្រឡានត្រូវបានគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរក្នុងស្រុកឯកភ្នំ ដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់ ពេញនិយម និងមានប្រវត្តិគួរឲ្យចាប់អារម្មណ៍ និងយូរលង់ណាស់មកហើយ សម្រាប់អ្នកភូមិសំរោងក្នុង ភូមិនរា និងភូមិតាគោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សូមចុចទីនេះដើម្បីទស្សនាបទយកការណ៍ ៖https://youtu.be/jjv4Cy-W5HI

សេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត

 

សេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតថា មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនបើគណបក្សនយោបាយមួយនោះមិនព្រមបញ្ឈប់សកម្មភាព។

ខ្លឹមសារបន្ថែម សូមអានសេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត…!(សូមចុចបើកទស្សនាសេចក្ដីថ្លែងការណ៍ពិស្ដារ)៖https://youtu.be/szNRT9m6jEE

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអំពាវនាវសូមកុំឱ្យមានការរើសអើងចំពោះជនមានវិបល្លាសស្មារតី

(រាជធានីភ្នំពេញ)៖​ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសនៃការអញ្ជើញចុះសាកសួរសុខទុក្ខជនមានវិបល្លាសស្មារតីនៅមជ្ឈមណ្ឌលថែទាំ និងស្តារនីតសម្បទាជនវិបល្លាសស្មារតី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអំពាវនាវទៅដល់សង្គមជាតិទាំងមូល សូមកុំឱ្យមានការរើសអើងចំពោះជនមានវិបល្លាសស្មាតី ហើយផ្ទុយទៅវិញគួរ តែមានក្តីអាណិតអាសូរ ឬក៏ចូលរួមក្នុងការថែរក្សាចំពោះពួកគាត់ទើបជាការប្រសើរ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/xMmpFjODyDQ

ជំនួបសម្តែងការគួសមរវាងរដ្ឋមន្រ្តីក្រសួងកាពារជាតិកម្ពុជានិងអគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ

(រាជធានីភ្នំពេញ)៖ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកាពារជាតិបានអនុញ្ញាតឲ្យឯកឧត្តមនាយឧត្តមនាវា អាក់នុង ផាន់ហ៊ីម អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃនិងគណៈប្រតិភូសម្ដែងការគួរសមនៅទីស្ដីការក្រសួងការពារជាតិ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ https://youtu.be/e_fA2zdLNFs

ព្រះមហាក្សត្រយាងសួរសុខទុក្ខប្រោសព្រះរាជទានព្រះរាជអំណោយដល់ កម្មករ កម្មការិនីសម្អាតទីក្រុង

(រាជធានីភ្នំពេញ)៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសួរសុខទុក្ខប្រោសព្រះរាជទានព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនីប្រមូលសំរាមនិងសម្អាតទីក្រុងចំនួនជាង២០០០នាក់អបអរសារទរទិវាជាតិទីក្រុងស្អាត។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/e_fA2zdLNFs

សារសម្លេងពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សារសម្លេងពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទិនបញ្ហាល្បែងស៊ីសងនៅទូទាំងប្រទេស។សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/-eJ3K67okZ4

អាល្លឺម៉ង់ថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់ស៊ីជម្រៅបន្ថែមទៀត

(រាជធានីភ្នំពេញ)៖នៅក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម Johan Steinegerដែលជាសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់នៅគោលបំណងរបស់ដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-អាល្លឺម៉ង់ឲ្យកាន់ស៊ីជម្រៅ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zbV7N5jqmG8

គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព

(រាជធានីភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៏ថា គម្រោងគោលដៅ លំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zAJRlXA9f1M