All posts by មេគង្គ ប៉ុស្តិ៍

ជំនួបពិភាក្សាការងារផ្លូវការដើម្បី រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង

(ទីក្រុងប៉ារីស)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និងឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងអញ្ជើញក្នុងជំនួបពិភាក្សាការ ងារ ផ្លូវការដើម្បី រឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង ពីរកម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម  និងផលប្រយោជន៍រួម សម្រាប់ប្រជាជាតិទាំងពីរ។

ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនៅទីក្រុងប៉ារីសសាធារណរដ្ឋបារាំង នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៨ មករា ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ទីក្រុងដាវ៉ូស សហព័ន្ធស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យ លោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ទីក្រុងដាវ៉ូស សហព័ន្ធស្វីស រសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។(ចុចបើកទស្សនាព័ត៌មានពិស្ដា)៖https://youtu.be/QQ6n8Hboky0

ស្លាប់ម្នាក់និងរងរបួស៤នាក់ក្នុងហេតុការណ៍អគ្គីឆាបឆេះរោងចក្រនៅស្រុកកៀនស្វាយ


(កណ្តាល)៖ មានករណីអគ្គិភ័យមួយកើតឡើងនៅរោងចក្រយីដា(មេនូហ្វេកធីរើ ខូ អិលធីឌី)Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង៦:៤០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/BUjyU373gko

ឯកឧត្តមសាយសំអាល់ ឧបនាយករដ្ឋមន្ត្រី បើកកិច្ចប្រជុំពិភាក្សាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


(ខេត្តស្វាយរៀង)៖ថ្លែងក្នុងឱកាសនោះ អភិបាលខេត្ត ស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សាបានមានប្រសាសន៍ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តស្វាយរៀង បាននិងកំពុងដំណើរការនៅតាមបណ្តាក្រុង-ស្រុកគោលដៅមួយចំនួន ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/HDLScVjDZxQ

ដណ្ដើមគ្នាបូមទឹកសង្គ្រោះស្រូវប្រាំងកើតជម្លោះពាក្យសម្ដីអ្នកភូមិនិងអ្នកភូមិ


(ខេត្តកំពត)៖ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិឬស្សីជួរ ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានយកម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងបូមទឹក សង្គ្រោះស្រូវប្រាំងរបស់ខ្លួនខណៈដែលស្រូវប្រាំងពួកគាត់រាប់រយហិកតាកំ
ពុងប្រឈមនិងខ្វះទឹកស្រោចស្រព។ការបូមទឹកដាក់ស្រូវសន្ទូងរបស់ប្រជា
ពលរដ្ឋនៅមូលដ្ឋានឃុំស្ដេចគង់ខាងត្បូងក៏មានប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដូចគ្នាមានការទាស់ពាក្យសម្ដីគ្នារឿងដណ្ដើមគ្នាបូមទឹកក៏មិនទាន់បញ្ចប់នៅឡើយដែរ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ze71o1jnkFI

អភិវឌ្ឍន៍ស្រុកវាលវែង ឱ្យក្លាយជាស្រុកគម្រូរបស់ខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិកគណៈកម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្ដម កែវ រតនៈ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានជម្រុញដល់ក្រុមការងារ ចុះមូលដ្ឋានស្រុកវាលវែង គ្រប់ជាន់ ថ្នាក់ ត្រូវបន្តកិច្ចសហការ រៀបចំអភិវឌ្ឍន៍ស្រុកវាលវែង ឱ្យក្លាយជាដុំពេជ្រ និងជាស្រុកគម្រូ របស់ខេត្តពោធិ៍សាត់ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/DskiYcQXemk

រដ្ឋសភា និងUN-HCHR នៅកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើកកម្ពស់បញ្ហាសិទ្ធិមនុស្សដែលជាបញ្ហាសកល


(ភ្នំពេញ)៖រដ្ឋសភាកម្ពុជា និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា​នៅតែ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាដើម្បីលើកកម្ពស់បញ្ហាសិទ្ធិមនុស្សដែលជាបញ្ហាសកល។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងាររវាងសម្តេចរដ្ឋសភា ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកស្រី Rouieda El Hage តំណាងប្រ ចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុក សិទ្ធិមនុស្សនៅកម្ពុជានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែ មករា។
ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/N91WrQlLKC4

អគ្គីភ័យបានឆាបឆេះផ្សារពោធិចិនតុង


(ភ្នំពេញ)៖អគ្គិភ័យបានឆាបឆេះផ្សារពោធិ៍ចិនតុងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១និង៥៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/nRL8opQimNA

ឯកឧត្តមទេសរដ្ឋមន្ត្រី ចុះពិនិត្យការជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរនិងបរិបូណ៌


(ខេត្តកំពង់ឆ្នាំង)៖ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងឯកជន អមដំណើរដោយលោកជំទាវកែចាន់មុន្នីអ្នកតំណាងរាស្ត្រ និង ឯកឧត្តមនស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង  នៅព្រឹកថ្ងៃទី 17 ខែមករាឆ្នាំ 2024 បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកស្រោចស្របស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំគោកបន្ទាយ ស្រុករលាកប្អៀរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ncJjAKXHASo

សមត្ថកិច្ច ឃាត់រថយន្តដឹកដំឡូងមី កង្កប់ឈើសន្លឹកមុខកាត់ធំៗ


(ខេត្តពោធិ៍សាត់)៖ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤ កម្លាំងចម្រុះបានសហការឃាត់រថយន្តវេអង១គ្រឿង ដឹកដំឡូងពេញ ហើយពេលឆែកឆេរឃើញសុទ្ធតែសន្លឹកឈើ ដែលមានមុខកាត់ធំៗ និងមាន បណ្ដោយវែងបង្កប់ពីខាងក្រោម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/O7FPWPvS0uk

ក្រុមហ៊ុនកម្ពុជា និងបារាំង ចុះអនុស្សរណៈយោគយល់គ្នាចំនួន៦

(ប្រទេសបារាំង)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការចុះអនុស្សរណៈយោគយល់ចំនួន ៦ រវាងក្រុមហ៊ុនកម្ពុជា និងបារាំង ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម កាល ពីម្សិលមិញនេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/y909nhhIbIo

ច្រាំងទន្លេនៅស្រុកស្ទឹងត្រង់បានបាក់ស្រុត

(ខេត្តកំពង់ចាម)៖ គ្រោះធម្មជាតិច្រាំងទន្លេបានបាក់ស្រុតក្រោយពីទឹកទន្លេ បានស្រកទៅវិញដែលធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ៤០ គ្រួសារ។
តាមការឲ្យដឹងពីមន្ត្រីសាលាស្រុកស្ទឹងត្រង់ថា:ក្រុមការងារថ្នាក់ខេត្ត សហការ ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពច្រាំងទន្លេបាក់ស្រុតនៅក្នុង ឃុំ ចំនួន៤ នៃស្ទឹងត្រង់ និងបានរងផលការប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូ ជាច្រើនកន្លែង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/whz9Bt9mT3U

បញ្ជាការកងទ័ពជើងអាកាស ជំរុញឲ្យកងទ័ពពង្រឹងសមត្ថភាពក្នុងការចូលរួមប្រតិបត្តិការសង្គ្រោះពេលមានគ្រោះមហន្តរាយ


(ខេត្តសៀមរាប)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងខភម និងជាមេបញ្ជាការកងទ័ពជើងអាកាស ជំរុញឲ្យកងទ័ព ពង្រឹងសមត្ថភាពក្នុងការចូលរួមប្រតិបត្តិការសង្គ្រោះពេលមានគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្សេង ៗទៀត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/0_XaINk-OWA

ដំណាំត្រសក់ផ្អែមជួយអាចឲ្យអ្នកដាំមានជីវភាពធូរធារមួយកម្រិត

(ខេត្តកោះកុង)៖ដំណាំត្រសក់ផ្អែមគឺជាដំណាំរួមផ្សំមួយប្រភេទដែលបច្ចុប្បន្ននេះគេសង្កេតឃើញមានប្រជាកសិករប្រមាណ ពី ១០% ទៅ ២០% នៅក្នុង ខេត្តកោះកុងតែប៉ុណ្ណោះដែលនិយមចូលចិត្តចាប់ប្រកបអាជីវកម្មទៅលើការដាំដំណាំត្រសក់ផ្អែមនេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/HJt56d3hBMU

ពលរដ្ឋលើកគ្នាបិទផ្លូវព្រោះខឹងក្រុមហ៊ុនស្ថាបនាផ្លូវមិនព្រមបាញ់ទឹក

(ខេត្តកំពត)៖ប្រជាពលរដ្ឋរាប់រយគ្រួសារដែលមានលំនៅដ្ឋានអមសងខាងផ្លូវជាតិលេខ៣៣នៅភូមិភ្នំសាឡី ភូមិអូរច្រនៀង និងភូមិកណ្ដាលទួល ឃុំកំពង់ ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤ បានលើកគ្នាចេញមកបិទផ្លូវដោយយករនាំងបាំងរោងការ មកដាក់ ទទឹងផ្លូវមិនឲ្យយានយន្តធ្វើចរាចរបាន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/cSHxzMz_lNk