
(ខេត្តព្រះវិហារ)៖គ្រឿងញៀនដែលពួកក្រុមឧក្រិដ្ឋជនគ្រឿងញៀនលាក់ប្លុងទុកចោលនៅក្នុងរថយន្តម៉ាស្តា១គ្រឿងនៅឯស្រុកជ័យសែនហើយត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជ័យសែនល្បាតហើយប្រទះឃើញ កាលពីវេលាម៉ោងប្រមាណជា៦ល្ងាច ថ្ងៃទី២០ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះនៅខេត្តព្រះវិហារ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/fgK4JGDUiT0

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី គាំទ្រ និង លើកកម្ពស់វិស័យឧស្សាហកម្ម គ្រឿអលង្ការ និងត្បូងមានតម្លៃ របស់កម្ពុជា ដល់ដៃគូក្នុង និងក្រៅប្រទេស។ ការគាំទ្រនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានលើកទី២ ស្ដីពី ពិព័រណ៍ គ្រឿងអលង្ការនិងត្បូងកម្ពុជា-អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/ra7ueXfBi_I

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការពង្រឹងការត្រួតពិនិត្យជាតិ អាល់កុលចំពោះអ្នកបើកបរឡើងវិញ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរតាមដងផ្លូវ ។ ការចេញបទបញ្ជានេះ គឺក្រោយមានគ្រោះថ្នាក់ចរាចរណ៏ចុងក្រោយនេះ មានការកើនឡើង ដោយសារអ្នកស្រវឹងបើកបរ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើនករណី។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/arLmHEL3_aU

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (UN–ESCAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qp1e4v5ntuM

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP នៅថ្ងៃច័ន្ទនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ZhahGnf39gc

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឲ្យ ឯកឧត្ដម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤(សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ)https://youtu.be/hv7bPjJsEZE
សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពឲ្យបន្តប្រុងប្រយ័ត្នចំពោះមហិច្ឆតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច។
(សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ)
https://youtu.be/2B6gTrxloN8

(ខេត្តបន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការនិងជាប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ។ពិធីប្រកាសប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុវជនកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៤ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/dq0YgN1oLt8

(ក្រសួងបរិស្ថាន)៖ក្រសួងបរិស្ថាន និង Mekong Strategic Capital កំពុងធ្វើការរួមគ្នា ដើម្បីទាក់ទាញហិរញ្ញប្បទានអាកាសធាតុ (climate finance) តាមរយៈការជួយជ្រោមជ្រែងឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្លាយទៅជាអង្គភាពដែលមានការទទួល ស្គាល់ (Accredited Entity) ពីមូលនិធីអាកាសធាតុបៃតង (GCF)។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/lU-PesPbQ7Y

(ខេត្តព្រះវិហារ): យោងតាមព័ត៌មានបឋមឲ្យដឹងថា គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណ ១ពាន់២០ដុំ ដែលមានទម្ងន់ប្រមាណ ១ពាន់២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រឹដ្ឋជនដឹកតាមរថយន្តប្រភេទម៉ាស្តា ១គ្រឿងនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេង តែត្រូវជាប់កណ្តាប់ដៃកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមកិច្ចសហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/XaZyqV9Nhsg

(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ ។
ព្រឹកថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
(សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/vkHEnHi-m1c

(ភ្នំពេញ)៖គណបក្សឆន្ទៈខ្មែរនៅរសៀលថ្ងៃទី២០ បានប្រារព្ធសមាជវិសាមញ្ញដើម្បីអនុម័តការធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស ដើម្បីជ្រើសតាំងសមាសភាពសមាជិកគណៈកម្មាធិការនាយកគណបក្សចំនួន ៣២ រូបនិងជ្រើសតាំងសមាសភាពប្រធានគណបក្ស អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហិរញ្ញឹក និងប្រធានក្រុមប្រឹក្សាវិន័យគណបក្ស។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/a3hkZTePp7Y

(ខេត្តកណ្តាល)៖ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និង ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាស្រុក-ក្រុងទាំង១៣ និងក្រុមប្រឹក្សាឃុំ-សង្កាត់១២៧ ទូទាំងមណ្ឌលភូមិភាគទី៣ (ខេត្តកណ្តាល) នៅតាមបណ្តាស្រុក-ក្រុងដាច់ដោយឡែកពីគ្នា ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងឈ្វេងយល់អំពីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយជាតិនិងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន កាលពីកន្លងទៅថ្មីៗនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7IXdmz0jqIg

(ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)៖ ជំនាញវិជ្ជាជីវៈដូនតា នឹងចាប់ផ្តើមនៅខែក្រោយ ដោយឥតគិតថ្លៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រសួងនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈ នេះតទៅ នៅទីតាំងចំនួន១៣ ក្នុង ៨ រាជធានី-ខេត្ត។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន៖ ខ្មុកស្មាច់ ចម្លាក់ប្រាក់/ស្ពាន់ ចម្លាក់ស្បែក ចម្លាក់ថ្ម តម្បាញក្រមាត្រុំ ស្មូនឆ្នាំង ផលិតឧបករណ៍ភ្លេង តម្បាញសូត្រ គំនូរពណ៌ គំនូរបុរាណ និងចម្លាក់ស្មិត។
ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែ ដោយត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។ សូមប្រញាប់រួសរាន់ចុះឈ្មោះចូលរៀន ព្រោះកន្លែងសិក្សាមានកំណត់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2S7PU4wObxg

(ភ្នំពេញ)៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានកុំព្យូទ័រចំនួន៥០គ្រឿងដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ប្រើប្រាស់ក្នុងការបង្រៀនដល់សមណនិស្សិត និងសិស្សនិស្សិត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9tZ8vGExTOs
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍