
(រាជធានីភ្នំពេញ)៖ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម ខាលីដ អាលី អាប់ឌុលឡា អាប៊ែល (Khalid Ali Abdullah Abel) ឯកអគ្គរាជទូតនៃរដ្ឋកាតាប្រចាំព្រះរាជាណា ចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hD7TJWpFfnA

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយវីដេអូមួយមានរយៈពេលប្រមាណ១៥នាទី ក្រោមចំណងថា «ចលនាជាតិដ៏ផុសផុល កំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា»។
ចុចLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/f_mqG8JYIXU

(រាជធានីភ្នំពេញ)៖នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត នៃប្រទេសកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2F_Jqn_sNGU

(រាជធានីភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអា មេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/WGzv_Zw54T4

(រាជធានីភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឲ្យកាតា ពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិឧស្សាហកម្ម ការកែច្នៃស្រូវ រឺស្វាយចន្ទីរ នៅកម្ពុជា។ ការបញ្ជាក់នេះរបស់សម្តេចតេជោ ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Kz_iy4lyEYA

(ខេត្តមណ្ឌលគិរី)៖ពលរដ្ឋនៅខេត្តមណ្ឌលគិរីលើកឡើងថា ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំងបំផុតចំពោះកម្ពុជា ដោយនឹងជួយជម្រុញវិស័យនានាក្នុងប្រទេសឲ្យរីកចម្រើនខ្លាំង ពិសេសគឺការដឹកជញ្ជូនទំនិញពីទន្លេរទៅសមុទ្រ បន្ថយការចំណាយខ្ពស់ជាងការដឹកជញ្ជូនតាមរថយន្ត ឬឆ្លងកាត់តាមប្រទេសជិតខាង ។ ហើយនេះជាប្រវត្តិសាស្ត្រហើយរបស់កម្ពុជាដែលមានព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្ដួចផ្ដើមដ៏ឈ្លៀសវៃបំផុតរបស់សម្ដេចតេជោ ដែលបច្ចុប្បន្នសម្ដេចជាប្រធានព្រឺទ្ធិសភាជាតិ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/l0pzIZ3Hss8

(ភ្នំពេញ)- កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី០៧ ខែ ឧសភា នេះបានឃាត់មនុស្ស៧ នាក់ និងដកហូតម៉ូតូជាង៤០០ គ្រឿង ដែលពុំមានឯកសារត្រឹមត្រូវសង្ស័យពាក់ព័ន្ធ និងករណីទទួលផលចោរកម្ម។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Q_U9jyAUtmA

(ខេត្តបន្ទាយមានជ័យ)៖នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរ បាលស្រុកថ្មពួកបានចេញប្រតិបត្តិការចុះជួយរុះរើផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uUJd0QMcbjY

(ខេត្តកំពត)៖ស្ត្រីចាស់ជរាម្នាក់ឈ្មោះ តី ខុម អាយុ៧២ឆ្នាំរស់នៅក្នុងភូមិភ្នំខ្យង
ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។ បានកាន់រូបថតកូនប្រុសឈ្មោះហេងឆាយ អាយុ៣៥ឆ្នាំជាមនុស្សគបានបាត់ខ្លួននៅវេលាម៉ោង៣រសៀលថ្ងៃទី០២ឧសភា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/0l-zk7e9FfM

(រាជធានីភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងព្រះរាជពិធីបុណ្យសង្ឃទាន និងបង្សុកូល ក្នុងថ្ងៃគម្រប់ទី៦៩ នៃការយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Mr6hVkbID1o

(ខេត្តកំពង់ស្ពឺ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/FCn2BANXngw

(រាជធានីភ្នំពេញ)៖ ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគុប ហើយស្ថានីយនេះ ក៏ស្ថានីយបូមទឹក ដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/MnOEG3tIA7I

(រាជធានីភ្នំពេញ)៖ តាមរយ:បណ្តាញសង្គមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/cVXUqd4uluI

(រាជធានីភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា មុនឈានដល់ការអនុម័ត គម្រោងព្រែកជីកហ្វូណនតេជោប្រើពេលសិក្សាទាំងផ្នែកសេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ពីអ្នកជំនាញជាតិ និងអន្តរជាតិរហូតដល់២៦ខែ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hOsi7JjaCeo

(ខេត្តកំពង់ឆ្នាំង)៖ប្រវត្តិសាស្ត្របានចារទុកជាតំណរ ដល់កូនចៅជំនាន់ក្រោយពីការតស៊ូបះបោរប្រឆាំងនឹងអាណានិគមបារាំងនៅឆ្នាំ ១៩២៥ គ្រាដែលប្រទេសកម្ពុជាស្ថិតក្រោមការត្រួតតា្ររបស់បារាំង ដែលកាលណោះ បានទារពន្ឋដារ ត្រាភាស៊ីហួសហេតុ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ រងទុក្ខវេទនា រកប្រាក់បង់ពន្ធឱ្យបារាំងមិនបាន ហើយបានកើតជាចលនាតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពមកវិញ។
យោងតាមឯកសារដែលសរសេរនៅលើស្លាកយ៉ាងធំជាប់និងចេតីយ៍បាដេស មុខវត្តបល័ង្គរង្សី ហៅវត្តក្រាំងលាវ ក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលា ប្អៀរមានខ្លឹមសារសង្ខេបថាៈ ព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥មានចលនាដ៏ឃោរឃៅមួយ និងគួរឲ្យរំភើបបានផ្ទុះឡើងក្នុងចំណោម កសិករខ្មែរសុទ្ធសាធនៅក្នុងវត្ត និងក្បែរសាលាឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយនារីក្លាហាន២នាក់ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/dyhoDXWE9_8
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍