
(ក្រសួងព័ត៌មាន)៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំសហការី ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយនានា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/MHvNewH8lM0

(ខេត្តកំពង់ស្ពឺ)៖ទារកដ្ឋានទី១០ នៅខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការងាររបស់កម្មការិនីរោងចក្រ និងការលូតលាស់ ទាំងរាយកាយ និងប្រាជ្ញាស្មារតីរបស់កុមារតូច ក្នុងរយៈ ពេល១០០០ថ្ងៃ នៃជីវិត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/8eytVY615Wg

(រាជធានីភ្នំពេញ)៖ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ខែកុម្ភះ ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីប្រៃសណីយ៏កម្ពុជា ដឹកនាំដោយ លោក ស៊ឹម ធី អគ្គនាយករងប្រៃសណីយ៏កម្ពុជា ក្នុងគោលបំណងភ្ជាប់សេវាប្រៃសណីយ៏ជាមួយ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/SG8_B07h9-4

(រាជធានីភ្នំពេញ)៖ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់សិក្ខាកាម ដែលជាមន្រ្តីរាជការបំរើការនៅសាលារាជធានីភ្នំពេញ ត្រូវដុះខាត់ខ្លួន និង បង្កើនសមត្ថភាពជាប់ជាប្រចាំ ដើម្បីបំពេញតួនាទីភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អសមជាមន្រ្តីរាជការ និងមានសមត្ថភាពស្របតាមការវិវត្តន៍របស់សង្គមជាតិ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/QFKPieNgJa8

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទទី០៥ ខែកុម្ភ: ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/0M28f35TjlA

(ខេត្តកោះកុង)៖ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ឧត្តមសេនីយ៍ឯក ទូច ពលៈ បានដឹកនាំកម្លាំងចម្រុះនៃកងកម្លាំងនគរបាលការពារព្រំដែនទឹកប្រមាណ៣០នាក់ ដោយមានការចូលរួមពីអាជ្ញាធរ ស្រុកបទុមសាគរ និងស្រុកស្រែអំបិលជាច្រើនរូបផងដែរ ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/GewhcdCUb5o

(ខេត្តកំពត)៖រថភ្លើងអូសស៊ីទែនប្រេងមួយខ្សែចេញពីខេត្តព្រះសីហនុឆ្ពោះទៅក្រុងភ្នំពេញត្រូវបានឆេះក្បាលម៉ាស៊ីនខូចខាតទាំងស្រុងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៥ ខែកុម្ភះឆ្នាំ២០២៤ នៅចំណុចប្រសប់ភ្នំច្រកសៀមជាប់និងព្រំប្រទល់ស្រុកអង្គរជ័យនិងស្រុកបន្ទាយមាស។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/GA3r8_r_6IY

(ខេត្តព្រះសីហនុ)៖ កាកបាទក្រហមកម្ពុជា បានសម្ពោធឱ្យប្រើប្រាស់ និងប្រគល់សួនសុវត្ថិភាពចរាចរណ៍ (ទី២ និងទី៣) រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនវិទ្យាល័យចំនួន២ ក្នុងខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៏ឲ្យកាន់តែមានប្រសិទ្ធភាព។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/pul-kXoE_LM

(បេឡាជាតិសន្តិសុខសង្គម)៖បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាច្រើន បានសម្តែងការពេញចិត្តចំពោះគោលនយោបាយ របស់រដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (បេឡាជាតិសន្តិសុខសង្គម)។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានមើលឃើញពីគុណប្រយោជន៍ នៃការប្រើប្រាស់បណ្ណប.ស.ស ដែលធ្វើឱ្យសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់មានភាពលំនឹង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/skKCw-sWGH0

(ខេត្តកំពង់ស្ពឺ)៖នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធាកម្រិតបរិញ្ញាបត្រ ជំនាន់ទី៦, កម្រិតបឋមបច្ចេកទេស ជំនាន់ទី១៣, សេនាធិការបច្ចេកទេស ជំនាន់ទី១៤, បើកបរ ជួសជុលរថយន្ត ជំនាន់ទី១៩, ប្រើប្រាស់ជួសជុលគ្រឿងបំពាក់ធុនធ្ងន់ និងបើកបររថយន្តគ្រប់ប្រភេទ ជំនាន់ទី១ និងបើកវគ្គ កម្រិតបរិញ្ញាបត្រ ជំនាន់ទី៧, ជំនាញគីមីសាស្ត្រកម្រិតមធ្យម ជំនាន់ទី៤, បច្ចេកទេសបឋម ជំនាន់ទី១៤-១៥, សេនាធិការបច្ចេកទេសជំនាន់ទី១៥, បើកបរជួសជុលរថយន្ត ជំនាន់ទី២០, គរុកោសល្យយោធាចារ្យ ជំនាន់ទី៣ និងជំនាញយោធាថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន (ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ)។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/4cqm0C2vObg

(ខេត្តព្រះសីហនុ)៖ កាកបាទក្រហមកម្ពុជា បានបើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង»។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/e7UMYbyv-2M

(ខេត្តព្រះវិហារ) :នៅរសៀលចុងសប្តាហ៍ រថយន្តម៉ាកហ្វតចង្កួតស្តាំ១គ្រឿង ដឹកឈើលេខ១ ប្រភេទឈើឈ្លីក រួមជាមួយរថយន្តរថយន្ត ម៉ាកស៊ីណាមួយគ្រឿង ទៀតដែលបើកបិទគូថត្រូវក្រុមសមត្ថកិច្ចនគរបាលបង្ក្រាបបាន ខណៈពួកគេដឹកឈើឈ្លីកចំនួន១៣ ដុំ ស្មើជិត២ម៉ែត្រ គូបឆ្លងប៉ុស្តិ៍ត្រួតពិនិត្យហើយបានបុកបារ៉ាស់សមត្ថកិច្ចដើម្បីបើកគេចតែគេច មិនរួចត្រូវកម្លាំងសមត្ថកិច្ចចាប់បាន។
សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/5urokprwPis

(ខេត្តក្រចេះ)÷ លំនៅដ្ឋាន២ខ្នងផ្ទះសង់អំពីឈើប្រក់ក្បឿង របស់ពលរដ្ឋ រស់នៅក្នុងឃុំបុស្សលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភះ ។
ក្នុងហេតុការណ៍អគ្គីភ័យឆាបចេះលំនៅដ្ឋានរបស់ពលរដ្ឋ អស់ចំនួន២ខ្នងផ្ទះនេះមិនបង្កឲ្យម្ចាស់លំនៅដ្ឋានក៏ដូចអ្នកក្បែរខាងណាម្នាក់រងរបួសក្នុងហេតុការអគ្គីភ័យនេះទេ។ក្នុងនោះមានសម្ភារៈប្រើប្រាស់ លុយរៀលនិងលុយដុល្លារជាច្រើនត្រូវបានឆាបឆេះក្នុងអណ្តាតភ្លើងគ្មានសល់។
សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uc8n4Sk3Qfo

(ខេត្តស្វាយរៀង)៖ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ ចំនួន៤កុងតឺន័រសរុបទម្ងន់ ១០២តោននិង៦០០គីឡូក្រាមនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ការដុតកម្ទេចចោលជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់នេះ ធ្វើឡើងក្រោមអធិបតីភាព អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៤ខែកុម្ភះ ឆ្នាំ២០២៤។
ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/UQsiPw_q2rY

(ភ្នំពេញ)៖ថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។ ការប្តេជ្ញាចិត្តបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ០២ កុម្ភៈ ឆ្នាំ២០២៤។
Link: https://youtu.be/J5jlx-7dw3w
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍