(រាជធានីភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគេន ចង្ហាន់ និងទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបុទុម រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XgUSKycpfao
ម្ចាស់ភោជនីយដ្ឋាន នៅទីរួមខេត្តពោធិ៍សាត់ បានប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត ដើម្បីបន្តចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអភិរក្សធនធានសត្វព្រៃរបស់កម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3eC2RIbOdRI
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអំពាវនាវឱ្យបងប្អូនកសិករត្រូវចុះតាមដានពិនិត្យដំណាំរបស់ខ្លួនជាប្រចាំ និងចាត់វិធានការជាបន្ទាន់ទៅតាមបច្ចេកទេសណែនាំ បើឃើញវត្តមានដង្កូវហ្វូង ដោយមិនត្រូវបង្អង់រង់ចាំឡើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-A_U_9op6kE
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបរិច្ចាកកូនឈើប្រណិត ២ម៉ឺនដើមជូនរដ្ឋបាលស្រុកវាលវែង សម្រាប់ដាំបន្តនៅជើងភ្នំ ១០០៥ ដើម្បីចូលរួមយុទ្ធនាការដាំដើមឈើ ១លានដើម ដែលដាក់ចេញដោយក្រសួងបរិស្ថាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LYC_oXkDGXc
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមដង្កូវហ្វូងដែលបានវាយប្រហារផលដំណាំស្រូវ និងដំឡូងមីជាដើម របស់ប្រជាកសិករ គឺបានធ្វើឱ្យប៉ះពាល់ដល់ខេត្តចំនួន១៥នៅទូទាំងប្រទេសកម្ពុជា និងបានធ្វើឱ្យប៉ះពាល់ដល់ផលដំណាំជាង ២៣.០០០ហិកតា ក្នុងនោះដំណាំស្រូវមានប្រហែល ១៥.០០០ហិកតា និងដំណាំឧហ្សាហកម្មដែលភាគច្រើនជាដំណាំដំឡូងមីជាង ៨.០០០ហិកតា។ ចំពោះវិធានការអន្តរាគមន៍ទប់ស្កាត់ ត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា គឺនឹងត្រូវប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់ទើបអាចកម្ចាត់ដង្កូវហ្វូងទាំងនោះបាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NCStZPavS30
(ខេត្តបន្ទាយមានជ័យ)៖អ្នកប្រដាល់គុនខ្មែរដែលបានចូលប្រឡូកក្នុងវិស័យគុនខ្មែរជាង៣៦០ប្រកួត។ដោយក្នុងនោះឈ្នះ២៦០ប្រកួត និងស្មើ ៥០ប្រកួត គឺលោក កែវ មនោរា បានប្រកាសក៏ដូចជាសូមអំពាវនាវឲ្យសប្បុរសជនជួយផ្ដល់សម្ភារៈហ្វឹកហាត់ប្រដាល់ដើម្បីឲ្យលោកមានលទ្ធភាពបង្ហាត់សិស្សបន្តមរតកក្បាច់ប្រដាល់គុនខ្មែរឲ្យក្មេងជំនាន់ក្រោយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B8Du7-c4lLs
(ខេត្តមណ្ឌលគិរី)៖ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ២១ មិថុនាឆ្នាំ ២០២៤ម្សិលមិញ នៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ ភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវាយថែ្លននោះ វាក៏ធ្លាក់ទៅដីបាត់ទៅ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jCz4uQ5W57Y
នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាន ខណ្ឌដង្កោ បានបង្ហាញមុខក្រុមជនសង្ស័យប្រុសស្រី៣នាក់ ដែលក្លែងបន្លំស្លៀកពាក់ឯកសណ្ឋាននគរបាលចាប់ដាក់ខ្នោះដៃប្លន់យកទូរស័ព្ទដៃ និងម៉ូតូពីជនរងគ្រោះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nscVY-0NMbg
អ្នកនាំពាក្យក្រសួងកសិកម្មនិយាយថាករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់១២ខេត្តហើយរហូតមកដល់ពេលនេះ។តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់ពី ១ទៅ២% នៃដំណាំកំពុងដាំដុះ។ ភាគច្រើនប៉ះពាល់ទៅលើដំណាំស្រូវ និងដំឡូងមី។តែតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀតនាពេលខាងមុខ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i1xR-Qnfju4
(រាជធានីភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងការជំរុញធ្វើយ៉ាងណាឲ្យវិស័យសុខាភិបាលនៅកម្ពុជា កាន់តែ ប្រសើរឡើង សំដៅពង្រីកសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JC73LWbw8B8
(រាជធានីភ្នំពេញ)៖ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៥គ្រឿងបន្ថែមទៀត ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានធ្វើតេស្ត បើកបរសាកល្បង ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងល្បឿនចម្លោះពី៥០-៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ប្រកបដោយជោគជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KfW0SKzvmn8
(រាជធានីភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃសុក្រទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EgZRSt2yfpY
(ខេត្តកោះកុង)៖ក្រុមហ៊ុនប្រមូលកាកសំណល់.អេកូឡូខល សូលូសិន(ECO LOCAL Solution) អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកមណ្ឌលសីមាមេត្តាជួយវេចខ្ចប់សំរាមដាក់ឲ្យបានត្រឹមត្រូវងាយស្រួលក្រុមហ៊ុនទៅប្រមូលយក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fM4R41k4gTo
(ប្រទេសស្វ៊ីស)៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាមួយប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pM0uhAAOewY
(ខេត្តព្រះសីហនុ)៖ក្នុងរយៈពេលពេញមួយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ គណៈ ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានចុះពិនិត្យការផ្តល់សេវាសុខាភិ បាល ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេស ព្រមទាំងការអនុវត្តច្បាប់និងគោលនយោបាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៨។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XgviFE4KK0g
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍