All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញភ្លេចខ្លួនឆ្លៀតឱកាសបានកាប់ព្រៃតាមមាត់ព្រែកចំណុចភូមិព្រះអង្គកែវ ឃុំដងពែង ខ្ទេច

(ខេត្តកោះកុង)៖ដីព្រៃតាមមាត់ព្រែកដែលស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង កំពុងរងការឈូសឆាយយ៉ាងសកម្មពីសំណាក់ជន ឆ្លៀតឱកាសមួយចំនួនដែលពុំបានគិតគូរអំពីសម្បត្តិធម្មជាតិនៅតាមដងព្រែកនោះសោះឡើយ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/x6_JJjIKSfM

មន្រ្តីជំនាញចុះកំណត់ព្រំប្រទល់ស្រុក ដើម្បីត្រៀមចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ


ខេត្តព្រះវិហារ៖ ដើម្បីបង្កើនភាពងាយស្រួលដល់ការគ្រប់គ្រងព្រំសីមាតាមភូមិស្រុកនីមួយៗនៅក្នុងខេត្តខេត្តព្រះវិហារ ដោយមានការចង្អុលបង្ហាញពីសំណាក់អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានចាត់តាំងអោយអភិបាលរងខេត្តព្រះវិហារឯកឧត្តម មុនី ស៊ីថា រួមជាមួយក្រុមកាងារបានចុះសិក្សា ពិនិត្យបញ្ហាដែលកើតឡើងក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តព្រះវិហារទាំងមូល។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/1S1KWJuDO24

សម្តេចធិបតី ថាយុវជនកំពុងដើរតួនាទីស្នូលនិងចូលរួមបុព្វហេតុជាតិដើម្បីអភិវឌ្ឍប្រទេសជាតិ

(រាជធានីភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Q4EfDzeZpKY

ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណចំពោះកងពលតូចលេខ៧០ មន្ទីរសុខាភិបាលនិងអាជ្ញាធរដែនដីក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស


(រាជធានីភ្នំពេញ)៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាលនិងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញនារយៈពេល២០ថ្ងៃកន្លងមកនេះ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/j8Q9ZbNRZCQ

សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង

(រាជធានីភ្នំពេញ)៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្ដម Darkey Ephraim Africa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hUqnjYldqcQ

ក្រសួងបរិស្ថាននិង EU រួមគ្នាផ្សព្វផ្សាយនិងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន


(រាជធានីភ្នំពេញ)៖ភាពបៃតងនៅតាមសាលារៀន គឺជាសង្ឃឹមរបស់សិស្សានុសិស្ស និងយុវជនជំនាន់ថ្មី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប និងកម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាផ្តល់កូនឈើ និងដាំដើមឈើជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន និងលើកបង្ហាញពីគំរូល្អៗ ក្នុងការដាំ ការថែរក្សាការពារដើមឈើ ដើម្បីឈានឆ្ពោះទៅគោលដៅរួម គឺសម្រេចបាននូវគម្របព្រៃឈើជាង ៦០%នៅក្នុងឆ្នាំ២០៥០។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/nDuCplLi-Ug

កីឡាករគុនខ្មែរ ឈឿន ល្វៃថា ការឈ្នះខ្សែក្រវាត់អន្តរជាតិនេះ គឺជាជោគជ័យដែលខ្លួនមិនបានរំពឹងដល់

(ភ្នំពេញ)៖កីឡាករប្រដាល់ក្បាច់គុនខ្មែរ ដែលអ្នកនិយមទស្សនាការប្រយុទ្ធលើសង្វៀនរបស់គាត់បានផ្ដល់រហស្សនាមថា នាគរាជខ្មៅ ឈឿន ល្វៃ បានអះអាងទាំងក្តីរំភើបថា ការឈ្នះខ្សែក្រវាត់អន្តរជាតិនេះ គឺជាជោគជ័យដែលរូបគេមិនបានរំពឹងដល់នោះឡើយ។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ClAYVuJdTIU

កសិករដាំបន្លែនៅខេត្តមណ្ឌលគិរី ដាំលក់មិនទាន់តម្រូវការទីផ្សារ


(ខេត្តមណ្ឌលគិរី)៖ កសិករដាំបន្លែជាច្រើនមុខនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានលើកឡើងថា នៅឆ្នាំ២០២៤នេះ ទីផ្សារបញ្ជាទិញបន្លែនៅតែល្អ មិនខុសអ្វីពីបណ្ដាឆ្នាំមុនៗ ខណៈដែលកសិករស្ទើរតែពុំអាចផលិតទិន្នផលបន្លែទាន់ពេល វេលា ស្របតាមការចង់បាននៃទំហំទីផ្សារបច្ចុប្បន្ន ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/L_gmS7Y_uRc

សាច់មាន់និងប្រហិតចម្រុះ ចំនួន៧៨៣គីឡូក្រាម ត្រូវនគរបាលដុតកម្ទេចចោល

ផលិតផលប្រហិតចម្រុះ និងសាច់មាន់ ដែលនាំចូលពីបរទេស ចំនួន៧៨៣គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញធ្វើការដុតកម្ទេចចោលនៅរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/CRGW_fAE-7A

ប្រធានគណៈកម្មការទី៧រដ្ឋសភា ជំរុញការរបណ្តុះបណ្តាលធនធានមនុស្សពហុជំនាញបម្រើឱ្យវិស័យទេសចរណ៍


(ខេត្តកណ្ដាល)៖ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ខេត្តខេត្តព្រះវិហារ ជំរុញការរបណ្តុះបណ្តាលធនធាន មនុស្សពហុជំនាញបម្រើឱ្យវិស័យទេសចរណ៍ និងត្រូវខិតខំបន្ថែមទៀតក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/XUf8qEaLP6Q

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះ MoU ជាមួយវិហារដាណឺម៉ាក

(រាជធានីភ្នំពេញ)៖គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយវិហារដាណឺម៉ាក នៅកម្ពុជា ដើម្បីបន្តប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ក្នុងការអនុវត្តសកម្មភាព ស្តីពីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះ អាសន្ន រួមគ្នានៅកម្ពុជា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/MmbRcJH_BRk

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង.របស់កូរ៉េទទួលយកកម្មសិក្សា និងការហ្វឹកហ្វឺនកូនជាង


(រាជធានីភ្នំពេញ)៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង.របស់កូរ៉េទទួលយកកម្មសិក្សា និងការហ្វឹកហ្វឺនកូនជាង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/4tseBpxEgCA

លោកជំទាវ ជា សុផាកន្នី ត្រូវបានតែងតាំងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា


(រាជធានីភ្នំពេញ)៖សម្តេច ម៉ែន សំអន អញ្ជើញប្រកាសតែងតាំង លោក ជំទាវ ជា សុផាកន្នី ជាប្រធានកិត្តិយស សាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួង បរិស្ថាន និងអបអរសាទរខួបលើកទី ១១៣ ទិវា ៨ មិនា ឆ្នាំ ២០២៤។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/lZFGvwpYANo

សម្តេចធិបតី តម្រូវឲ្យកម្ពុជាពង្រឹងវិស័យសុខាភិបាល


(ខេត្តកណ្ដាល)៖សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថាដើម្បីពង្រឹងវិស័យសុខាភិបាល ទាមទារឱ្យពង្រឹងមន្ទីរពេទ្យ គុណភាពគ្រូពេទ្យគ្រប់ថ្នាក់ និងបង្កើនភាពជាដៃគូរវាងរដ្ឋ និងឯកជន។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/u6Yfh0AhlsA

កម្ពុជាអភិវឌ្ឍកីឡាកម្រិតខ្ពស់ជាមួយមហាមិត្តចិនគោលដៅត្រៀមស៊ីហ្គេមនៅថៃ និងកីឡាយុវជនអាស៊ីឆ្នាំ២០២៩កម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា កម្ពុជាកំពុងតែស្នើសុំបន្តគម្រោងអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ជាមួយភាគីមហាមិត្តចិនក្នុងគោលដៅដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតកីឡាស៊ីហ្គេមនៅថៃ និងកីឡាយុវជនអាស៊ីឆ្នាំ២០២៩កម្ពុជាធ្វើជាម្ចាស់ផ្ទះ។https://youtu.be/aIEdQBEKMvQ