All posts by មេគង្គ ប៉ុស្តិ៍

បើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zWssxIel0kY

ឃាត់ខ្លួនក្រុមក្មេងទំនើងពីរក្រុមចំនួន១៤នាក់ក្រោយឈ្លោះប្រកែកពាក្យសំដីរកវាយតប់គ្នា

(ខេត្តព្រះវិហារ)៖កម្លាំងស្នងការនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការស្រុករវៀងបានធ្វើការ ប្រដេញឃាត់ខ្លួនក្រុមក្មេងទំនើងពីរក្រុមមានគ្នា១៤នាក់កំពុងធ្វើសកម្មភាពវាយប្រដេញគ្នានៅចំណុចអនុវិទ្យាល័យរស្មីរីករាយឃុំរីករាយ ស្រុករវៀង រហូតឈានដល់ប៉ុស្ពិ៍រដ្ឋបាលចុះអន្តរាគមន៍ ទើបក្មេងទំនើងទាំងនោះរត់គេចខ្លួន ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H_oQ33QK5XY

ក្រោយវិវាទចប់ដាវ លីឌុច នៅតែបន្តឆន្ទៈចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកជាតិនិងអន្តរជាតិ

ការប៉ះគ្នាជាពាក្យសំដីបង្កជាជម្លោះលើបណ្តាញសង្គមហ្វេសប៊ុករវាងលោក ខូវ ឆាយ ប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់ កាណាដា មីយ៉ាន់ម៉ា ត្រូវបានដោះស្រាយបញ្ចប់រឿងហើយ នាល្ងាចថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/a_LoMBO6wpc

 

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំនេះរំពឹងថានឹងមានមហាជនចូលរួមលើសពី៦ម៉ឺននាក់

(រាជធានីភ្នំពេញ)៖ផ្អែកតាមកំណើនមហាជនបានចូលរួមក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈចំនួន៦លើកកន្លងមកនៅឆ្នាំនេះទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ខែមិថុនាឆ្នាំ២០២៤នេះ ក្រោមប្រធានបទ “TVET” រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនិងរៀបចំនៅតាមបណ្តាខេត្តទូទាំងប្រទេសឆ្នាំនេះរំពឹងថានឹងមានមហាជនចូលរួមលើសពី៦ម៉ឺននាក់ឡើងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lRb4Ck-h4LE

ប្រធានរដ្ឋសភាកម្ពុជានិងឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញនូវក្តីរំពឹងចំពោះ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

(រាជធានីភ្នំពេញ)៖ ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញនូវក្តីរំពឹងចំពោះការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម និងសុខាភិបាល។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុង ឱកាសសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាអនុញ្ញាតឲ្យលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបាទើបតែងថ្មីប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម នាព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hcjKrF00vyo

សម្ដេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

(រាជធានីភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WG-RKcU_M64

សម្តេចធិបតី ប្រកាសដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាព ២០២៤-២០២៨

(រាជធានីភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកម៉ិញ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QrVP0Xurn9Q

ភ្លើងឆេះព្រៃលិចទឹកនៅឃុំកំពង់ភ្លុកអស់ជាង១០ហិកតា

(ខេត្តសៀមរាប)៖នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល មានករណីភ្លើងឆេះព្រៃលិចទឹកប្រមាណជាង១០ហិកតា នៅចំណុចត្រពាំង ហ៊ីងយំ ស្ថិតនៅខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។

ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរ បាលខេត្តសៀមរាប លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានដឹកនាំកម្លាំង ដោយសហការនិងអាជ្ញាធរមូលដ្ឋានចុះជួយបាញ់ពន្លត់ភ្លើងឆេះព្រៃនេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន៤គ្រឿង (រថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងចំនួន១គ្រឿង) និងមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋផងដែរ ទើបអាចគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃនេះបាន។

 

រហួតដល់ម៉ោងប្រមាណ ១១យប់ ភ្លើងបានរលត់ទៅវិញបាន៨០ %។សមត្ថកិច្ចបញ្ជាក់បន្តថា នៅព្រឹកថ្ងៃទី១២ខែឆ្នាំដដែលនេះភ្លើងនៅមានឆេះតិចតួចអាជ្ញាធរកំពុងរកវិធីដើម្បីពន្លត់។ព្រោះព្រៃក្រាស់គ្មានផ្លូវចូលពិបាកយករថយន្តពន្លត់អគ្គីភ័យចូល។លោកបញ្ជាក់ទៀតថា មូលហេតុសង្ស័យថាដោយសារប្រជាពលរដ្ឋទៅរកឃ្មុំមិនបានប្រយ័ត្នទើបបណ្ដាលឲ្យឆេះព្រៃតែម្ដង៕ រី រិន

https://youtu.be/ao7zf8pnjHA

ប្រធាន និងសមាជិកក្រុមប្រឹក្សខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ចំនួន ២៥នាក់ ប្រកាសចូលកាន់មុខតំណែង

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា នៅថ្ងៃទៅ១០ ខែមិថុនាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ចំនួន ២៥នាក់ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0PLrtNqWusY

ព្រះរាជដំណាក់ព្រះបាទមុនីវង្ស ក្លាយជាសណ្ឋាគារ Heritage Villa បន្សល់ទុក នូវអនុស្សារីយ៏នាសម័យបារាំង

(ខេត្តកំពត)៖ អតីតព្រះរាជដំណាក់ព្រះបាទមុនីវង្ស ដែលបច្ចុប្បន្ន ត្រូវជួសជុលប្រែក្លាយ ជាសណ្ឋាគារ Heritage Villa ដ៏ប្រណិតបាននឹងកំពុងទាក់ទាញទេសចរសម្រាក លំហែកាយយ៉ាងស្រស់ស្អាត។ សណ្ឋាគារ Heritage Villa មានតម្លៃរហូតដល់ទៅ ១០០០ដុល្លារក្នុងមួយយប់ ជាមួយនឹងបទពិសោធន៏អតីតកាលនាសម័យបារាំង ជាងមួយសតវត្សកន្លងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2EwFH4s5UyY

វាលផ្កាបំពង់ក្រឡោម នៅលើកំពូលភ្នំបូកគោ ជាទីទាក់ទាញអ្នកទេសចរ ទៅទស្សនា

(ខេត្តកំពត)៖ វាលផ្កាបំពង់ក្រឡោ ដែលដុះនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ បានក្លាយ ជាទីទាក់ទាញអ្នកទេសចរទៅទស្សនាមិនដាច់ ដោយសារតែរូបរាងប្លែករបស់ផ្កា កំរមួយនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/18dxfjp21r0

ទីស្ដីការគណរដ្ឋមន្រ្តីវេទិកាបានរៀបចំយុវជនស្ដីពីសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា

វេទិការយុវជនស្ដីពីសុវត្ថិភាពម្ហូបអាហារនៅកម្ពុជាត្រូវបានរៀបចំធ្វើឡើងនៅទីស្ដីការគណរដ្ឋមន្រ្តីក្រោមអធិបតី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុ​ក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណកម្មការជំរុញចលនាភូមិមួយផលិតមួយកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/L7R41nzB4CA

ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា និងលោកជំទាវ ដឹកនាំប្រតិភូ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី

(រាជធានីភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត  ស​ សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ​ ធ្វើដំណើរពីអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/073Kb6SceHQ

ឯកឧត្តម ជាម យៀប អញ្ជើញជាបើកសិក្ខាសាលាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

(រាជធានីភ្នំពេញ)៖ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UmVsUZ6mSxE

ក្បាលរថភ្លើងដែលកែច្នៃពីរថយន្តដឹកជញ្ជូនធុនមធ្យម

(ប្រទេសវៀតណាម)៖ក្រុមអ្នកបច្ចេកទេសផ្នែកគមនាគមន៍ និងដឹកជញ្ជូនវិស័យផ្លូវដែកវៀតណាម ជាមួយគំនិតឆ្នៃប្រឌិត បានធ្វើការកែឆ្នៃរថយន្តដឹកជញ្ជូនឲ្យក្លាយជាក្បាលរថភ្លើង ឬឡូរីបានយ៉ាងចំណាន។គេបានប្រើប្រាស់ក្បាលរថភ្លើងកែឆ្នៃនេះសម្រាប់ការដឹកជញ្ជូននេះសម្រាប់ដឹកសម្ភារបន្ទាន់ និងបន្តិចបន្តួចដើម្បីទៅធ្វើការជួសជុលផ្លូវដែករបស់គេបានយ៉ាងល្អ។នេះជាគំនិតច្នៃប្រឌិតមួយដែលក្រុមអ្នកបច្ចេកទេសវិស័យផ្លូវដែកយើងគួរចាប់អារម្មណ៍ផងដែរ៕
សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/CMNhFcSgrIw