All posts by មេគង្គ ប៉ុស្តិ៍

សម្ដេចធិបតី លើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង ពីព្រោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលសុទ្ធតែជា មន្ត្រី មិនគួរចាំបាច់សាលាអនុវត្តវិធានការវិន័យនោះទេ តែសិស្សខ្លួនឯងគួរតែមានស្មារតីនៃការអនុវត្តវិន័យឱ្យបានខ្ពស់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6yepZgBOyvw

 សម្តេចធិបតី អំពាវនាវដល់ពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងសុក្រឹតភាពក្នុងការប្រឡងជ្រើសរើស មន្រ្ដីចូលក្របខ័ណ្ឌរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងសុក្រឹតភាពក្នុងការប្រឡងជ្រើសរើស មន្រ្ដីចូលបម្រើក្របខ័ណ្ឌរដ្ឋ ដោយផ្អែកលើសមត្ថកិច្ចពិតប្រាកដ គឺអ្នកជាប់ដោយរីករាយ ធ្លាក់ដោយ អស់ចិត្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yQtvxu4NL84

ប្រធានគណកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាចុះពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម កំពង់ស្ពឺ កណ្ដាល និងខេត្តសៀមរាប

ប្រធានគណកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា រួមជាមួយលោក គីម ជុងណាមប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសាកល នៃសាធារណរដ្ឋកូរ៉េ និសហការីបានអញ្ជើញចុះពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម កំពង់ស្ពឺ កណ្ដាល និងខេត្តសៀមរាប ដើម្បីឈ្វេងយល់ពីតម្រូវការជាអាទិភាពលើវិស័យសុខាភិបាល វិស័យអប់រំព្រមទាំងសុខមាលភាពរបស់ប្រជាជន។
សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/1sA_Boe3FZw

តំណក់ឈាមអ្នកប្រដាល់ជាយដែនចង់ស្នងក្បាច់គុនពីឪពុក

(ខេត្តបន្ទាយមានជ័យ)៖: អតីតអ្នកប្រដាល់ក្បាច់គុនបុរាណខែ្មរម្នាក់ នៅជាយដែនកម្ពុជា ថៃ ដែលធ្លាប់ល្បីឈ្មោះបោះសំឡេង នៅក្នុងកំឡុងឆ្នាំ២០០១គឺ លោក ពៅ សំអាត កំពុងបន្តមរតកក្បាច់គុនទៅឲ្យកូនប្រុសទាំង២រូបដោយសង្ឃឹមថា កូនប្រុសទាំង២របស់លោកនឹងកសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាប្រដាល់ នេះបានយ៉ាងប្រាកដ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v0YUSTMhSc8

សិស្សានុសិស្ស១០០នាក់និងប្រជាពលរដ្ឋ១៧គ្រួសារនៅភូមិតំណាក់រាជ ឃុំកំពង់ព្រះគគីរ ទទួលអំណោយពីសមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំង មូលនិធិជួយជនក្រីក្រដោយចិត្តស្មោះ និងក្រុមហ៊ុនម៉ាដាមដា កូស្មិចទិច

(ខេត្តកំពង់ឆ្នាំង)៖សាលាបឋមមសិក្សាដំណាក់រាជ្យ ស្ថិតក្នុងភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ជាសាលាមានភូមិសាស្ត្រ ដាច់ស្រយាល ឆ្លងទន្លេ សិស្សជួបការ និងខ្វះខាតសម្ភារៈ ទើបនៅថ្ងៃចុងសប្តាហ៍នេះ សមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំងសហការ ជាមួយក្រុម មូលនិធិជួយជនក្រីក្រដោយចិត្តស្មោះ (ក្រុមម៉ូតូធំ )និងក្រុមហ៊ុន  ម៉ាដាមដា កូស្មិចទិច បាននាំយកអំណោយ សម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគ ទៅផ្ដល់ជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១៨គ្រួសារផងដែរ។

លោក គូ ដារា ប្រធានសមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំង  មានប្រសាសន៍ថា ដោយទទួលសំណូមពរ ពីនាយកសាលា លោកគ្រូអ្នកគ្រូ និងអាជ្ញាធរ ឃុំកំពង់ព្រះគគី លោកក៏បានកៀងគរ សប្បុរសជនហើយក៏បានក្រុម មូលនិធិ ជួយជនក្រីក្រដោយចិត្តស្មោះ(ក្រុមម៉ូតូធំ) និងក្រុមហ៊ុនលក់ផលិតផល ម៉ាដាមដា កូស្មិចទិច សហការគ្នាយកអំណោយមកប្រគល់ជូននាពេលនេះ។

ឆ្លៀតឱកាសនេះផងដែរ លោកស្នើសុំដល់លោកនាយកសាលា លោកភូមិ មេឃុំ សូមជួយជំរុញសិស្ស ឱ្យមករៀនសូត្រទៀងទាត់ពេលវេលា និងមិនត្រូវឱ្យសិស្សណាម្នាក់បោះបង់ការសិក្សានោះឡើយ ។ ចំណែកក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សល្អ ជាពលរដ្ឋល្អ ដើម្បីអនាគតរុងរឿង។ចំពោះអំណោយចែកជូននៅថ្ងៃនេះ រួមមាន៖សិស្សចំនួន ១០០ នាក់ក្នុងម្នាក់ៗទទួលបាន សៀវភៅប៊ិចខ្មៅដៃ ខោអាវ១កំប្លេ និងថវិកា១ម៉ឺន៥ពាន់រៀល។ លោកគ្រូអ្នកគ្រូ៣ នាក់ម្នាក់ៗទទួលបានអង្ករ  មី ត្រីខ ទឹកស៊ីអ៊ីវទឹកត្រី  សម្ភារៈផ្ទះបាយ១ឈុត  និងថវិកា១០ម៉ឺនរៀល ។គណៈកម្មាធិការសាលា ៩នាក់ថវិកាម្នាក់ៗ ៥ ម៉ឺនរៀល។ ប្រជាពលរដ្ឋជួបការខ្វះខាត ១៧ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ សម្ភារៈផ្ទះបាយ១ឈុតនិងថវិកា ៨ ម៉ឺនរៀល។ លោកតាចាស់ជរាគ្មានទីពឹង១នាក់ ទទួលបាននំ ៥ប្រអប់និងថវិកា ២២ម៉ឺនរៀល។ប្រជាការពារនិងកម្លាំងសន្តិសុខ និងអាជ្ញាធរមូលដ្ឋានសរុប ៥២ម៉ឺនរៀល ។សរុប ថវិកា ទាំងអស់ ១៣ លានរៀល។

តំណាងឲ្យក្រុមមូលនិធិ ជួយជនក្រីក្រដោយចិត្តស្មោះ លោក ម៉ៅ វណ្ណៈ មានប្រសាសន៍ថាក្រុមរបស់លោកបានធ្វើការងារមនុស្សធម៌ជាច្រើនឆ្នាំណាស់មកហើយ ដោយតែងតែទៅជួយប្រជាពលរដ្ឋជួបការខ្វះខាត សិស្សជួបការលំបាក នៅគ្រប់ទីកន្លែងតាមបណ្ដាខេត្តក្រុង ។

ថ្ងៃនេះដោយបានទទួលសំណូមពរពី សមាគមចលនាយុវជនក្រុម ១៥៧ លោកក៏បានសហការជាមួយក្រុមហ៊ុន ម៉ាដាមដាកូស្មិចទិច បាននាំអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ និងសិក្សានុសិស្ស ដល់ទីនេះ ព្រោះនេះជាបំណងប្រាថ្នា និងជាគោលដៅ របស់ ក្រុមមូលនិធិ ជួយជនក្រីក្រដោយចិត្តស្មោះ (ក្រុមម៉ូតូធំ) ដែលរៀបចំបង្កើតឡើង។

អភិបាលរងស្រុកបរិបូរណ៍ លោក ផល សុភាព បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់សមាគមចលនាយុវជនក្រុម១៥៧ ក្រុមមូលនិធិជួយជនក្រីក្រដោយចិត្តស្មោះ និងក្រុមហ៊ុនលក់ផលិតផល ម៉ាដាមដា កុស្មិចទិច  ដែលបាន នាំអំណោយយកមកចែកជូននៅពេលនេះ និងសូមជូនពរដល់សប្បុរសជន ទាំងអស់ជួបប្រទះពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PUEO9mvd6Io

កប៉ាល់អ្នកនេសាទសមុទ្រខ្មែរជួយសង្គ្រោះជនជាតិថៃដែលលិចកប៉ាល់ក្នុង សមុទ្រខ្មែរ


(ខេត្តកោះកុង)-កប៉ាល់ដឹកទំនិញផ្ទុកកុងតឺណឺមួយគ្រឿង ដែលដឹកទំនិញពីប្រ ទេសថៃមកប្រទេសកម្ពុជា ជួបខ្យល់រលកធំរួចបានលិចនៅក្នុងសមុទ្រ (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តកោះកុង ម៉ោងប្រមាណ១២ ថ្ងៃទី០៩ ខែមិថុនា២០២៤ ។

កប៉ាល់ដែលលិចនេះបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ជម្រៅទឹក ជាង៣ម៉ែត្រ។នៅលើនាវាផ្ទុកកុងតឺណឺនេះមានមនុស្សចំនួន ១០ នាក់ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះបានទាំងអស់ដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព។ដោយមានការចូលរួមពីកម្លាំងទីបញ្ជា ការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចំរុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។


អភិបាលរងខេត្តព្រះសីហនុលោកម៉ាង ស៊ីណេត ឲ្យដឹងថាក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនិងសមត្ថកិច្ចចំរុះនិងផ្នែកពាក់
ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាព។

ដោយសារមានការជួយសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើងរួមនិងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្ម័គ្រចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អាជ្ញាធររដ្ឋបាលខេត្តរួមនិងខាងកំពង់ផែស្វយត័ក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃទាំង១០រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៌។


បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជានិងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AtzJG9fnu1Q

(ប្រទេសវៀតណាម)នៅភាគកណ្ដាលនៃប្រទេសវៀតណាម ភ្លៀងធ្លាក់យ៉ាងខ្លាំងនិងអូសបន្លាយតាំងពីយប់ថ្ងៃទី០៨ រហូតដល់ម៉ោង១១ព្រឹកថ្ងៃទី០៩ ខែមិថុនា បានបណ្ដាលឲ្យ
កើតជាទឹកជំនន់ជន់លិចតំបន់ទំនាបនៃខេត្តក្វាងនិញ ខេត្តហៃហ្វុង ជាដើម។ទឹក
ភ្លៀងកម្ពស់ជាងមួយម៉ែត្រដែលបណ្ដាលឲ្យលិចលង់ និងខូចខាតហេដ្ឋារចនា
សម្ព័ន្ធ និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងធ្ងន់ធ្ងរ។
អាជ្ញាធរវៀតណាមបញ្ជាក់ថា នេះជាគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរដែលពុំធ្លាប់មានកើតឡើងឡើយក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះនៅភាគកណ្ដាលប្រទេសវៀតណាម៕
ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/FahN-_h57Y4

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ចុះត្រួតពិនិត្យចលនាប្រឡងប្រណាំងការងារបង្កបង្កើនផលនិងចិញ្ចឹមសត្វរបស់កងទ័ព

(ខេត្តព្រះវិហារ)÷មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចុះត្រួតពិនិត្យចលនាប្រឡងប្រណាំងការងារបង្កបង្កើនផលនិងចិញ្ចឹមសត្វ ដើម្បីធានាឲ្យកងទ័ពមានការហូបចុកប្រចាំថ្ងៃ និងមានភាពល្អប្រសើរ បន្ថែមពីលើគោលរបបឧបត្ថម្ភក្នុងវិស័យការពារជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0VQNVDMB-eI

បិទវគ្គហ្វឹកហ្វឺនបំប៉នការងារ រក្សាសណ្តាប់ធ្នាប់ និងអន្តរាគមន៍ជូនមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖មន្ត្រីនៃកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៩១រូប បានបញ្ចប់ការហ្វឹកហ្វឺនវគ្គបំប៉នលើមុខជំនាញការងារ រក្សាសណ្តាប់ធ្នាប់និងអន្តរាគមន៍នៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៤ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_OOTuhSisEY

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីអំពាវនាវឲ្យយុវជនក្រីក្រមកទទួលការសិក្សាជំនាញបច្ចេកទេស


(ខេត្តមណ្ឌលគិរី)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បាននិងកំពុងអំពាវឲ្យយុវជនខេត្តមណ្ឌលគិរី ពិសេស ជនជាតិដើមភាគតិច សូមមកចុះឈ្មោះចូលរៀនជំនាញដែលខ្លួនពេញចិត្ត ខណៈបច្ចុប្បន្នមជ្ឈមណ្ឌលបណ្ដុះបណ្ដាលក៏មានតម្រូវការសិស្សបន្ថែមទៀត រៀនដោយមិនគិតថ្លៃ ផ្ដល់ការស្នាក់នៅ មិនចេះអក្សរក៏អាចរៀនបាន ពិសេសទៀតនោះសិស្សក្រីក្រពិតប្រាកដ សាលាផ្ដល់ការឧបត្ថម្ភប្រាក់ក្នុងមួយខែ៧០ដុល្លារទៀតផង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ryYhaobUvOU

នគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យឃាត់ខ្លួនមនុស្ស ២៧នាក់

(ខេត្តកំពង់ឆ្នាំង)៖មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានរៀបចំកសាងសំណុំរឿងបញ្ជូនម្ចាស់ហាងផឹកស៊ី ចំនួន៤នាក់ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីកិច្ចប្រតិបត្តិការបង្ក្រាប ហាងផឹកស៊ីបង្កប់សេវារកស៊ីផ្លូវភេទ ចំនួន ៣ ហាង ឃាត់ខ្លួនមនុស្ស ២៧ នាក់ កាលពីរាត្រីថ្ងៃទី ៥ខែមិថុនាឆ្នាំ ២០២៤ថ្មីៗនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-Mhen8ogMyc

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ជួសជុលខឿនជណ្ដើរនិងបង្កាន់ដៃនាគ នៅជាន់ផ្ទាល់ដីរបស់ប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ វិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគជាន់ផ្ទាល់ដី ផ្នែកខាងលិចនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/k1CA8vylhrw

សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពីស្ថានភាពចរាចរ នៅចំណុចរង្វង់មូលគួចកាណុង

រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញពីស្ថានភាពចរាចរ នៅចំណុចរង្វង់មូលគួចកាណុង មានការកកស្ទះជារៀងរាល់ថ្ងៃ ជាពិសេសម៉ោងមមាញឹក (ចន្លោះពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ៨:៣០នាទីព្រឹក និងពីម៉ោង ១៦:៣០នាទីរសៀល ដល់ម៉ោង ១៩:០០នាទីយប់) ដែលជា ហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QzDrnPHppUQ

សម្តេចធិបតី ជំរុញឲ្យប្រកាន់យកប្រជាជនជាអភិក្រមស្នូល ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ពីការចាប់យកអភិក្រមប្រជាជនជាស្នូលនៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/o7ECYNfG9pU

ការងារបរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធីបានថ្លែងថា ការងារបរិស្ថានជាបញ្ហា រួមរបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្តាច់មុខរបស់មន្ទីរបរិស្ថាន ឬបុគ្គល អង្គភាពណាមួយនោះទេ។ដូច្នេះយើងទាំងអស់គ្នា ត្រូវរួមកម្លាំងក្នុងការចូលរួមការពារបរិស្ថានកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UVvbRn3-8FA