All posts by មេគង្គ ប៉ុស្តិ៍

ចំការស្ត្រប៊ឺរី នៅរមណីយដ្ឋានបូកគោរបស់ជនជាតិកូរ៉េកំពុងទទួលបានផ្លែផ្កា និងទាក់ទាញអ្នកទេសចរ

ចំការស្ត្រប៊ឺរី របស់ជនជាតិកូរ៉េកំពុងទទួលបានផ្លែផ្កា និងពិសេសអាចបេះលក់ទៅកាន់ទីផ្សារ និងលក់ឱ្យភ្ញៀវទេសចរទៅកម្សាន្តនៅលើភ្នំបូកគោទៀតផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-yIoVsvVrYc

សម្តេចធិបតី បន្តដាក់ចេញវិធានការបង្ក្រាបក្មេងទំនើង អនុវត្តដោយគ្មានការដកថយឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ត ណែនាំឱ្យកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខេត្តទាំងអស់ បន្តអនុវត្តឱ្យបានជាប់ជាប្រចាំ នឹងដូចភ្លៀងរលឹម លើការបង្ក្រាបក្មេងទំនើង គ្មានការដកថយឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zvs8bs66r6g

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កំពង់ផែកំពតនឹងរួមចំណែកក្លាយជាសសៃឈាមសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា កំពង់ផែកំពតនឹងរួមចំណែកក្លាយជាសសៃឈាមសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងជួយជម្រុញវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nbPlNH13QV4

សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងកូរ៉េ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសំដែងក្តីពេញចិត្តចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងប្រទេសកូរ៉េ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសសម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kIgNL1tACYY

ឃាត់ខ្លួនសិស្សសាលារ៤នាក់យកមកធ្វើការអប់រំ ក្រោយពួកគេជួបជុំគ្នាតាមហាងកាហ្វេជក់បារីនិងគេចមិនចូលរៀន

សិស្សសាលាពន្លកខ្មែរ៤នាក់ ត្រូវនគរបាលក្រុងប៉ោយប៉ែត ឃាត់ធ្វើការអប់រំ ក្រោយមានគណនីហ្វេសប៊ុកមួយបានបង្ហោះពីសកម្មភាពពួកគេជួបជុំគ្នាតាមហាងកាហ្វេជក់បារី និងគេចមិនចូលរៀន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mu7lVVTAntI

មន្ត្រី ក.ប.ប បានចុះប្រមូលលុយពីអាជីវករ នៅផ្សាររមាសបណ្ដាលឲ្យអាជីវករផ្អើលបិទតូបគ្រប់គ្នា

បន្ទាប់ពីខេត្តត្បូងឃ្មុំ ឥឡូវដល់ខេត្តកំពង់ឆ្នាំងទៀតហើយ មន្ត្រី ក.ប.ប របស់ក្រសួងពាណិជ្ជកម្ម បានចុះប្រមូលលុយពីអាជីវករ នៅផ្សាររមាសបណ្ដាលឲ្យអាជីវករផ្អើលបិទតូបគ្រប់គ្នា

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jGoq9W4zQ0M

គម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលសម្រេចប្រមាណ ៩៥%

រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងការងារស្តារប្រឡាយព្រែកហូរក្នុងខេត្តកណ្តាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bDurxTLBBYQ

រៀនបច្ចេកទេសចិញ្ចឹមបង្កង តាមយូធូប កសិករមួយរូបនៅក្នុងក្រុងសិរីសោភ័ណទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

កសិករមួយរូបមានវ័យជាង៣០ឆ្នាំ រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានចាប់យកមុខរបរចិញ្ចឹមបង្កង អូស្រ្ដាលី ដោយទទួលបានបច្ចេកទេសពីការសិក្សាតាមប្រព័ន្ធ យូរធូប តែដោយការតស៊ូព្យាយាមទើបលោកទទួលជោគជ័យក្នុងមុខរបរនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/TCquH5FYmvQ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀន ជិត៤០០គីឡូក្រាម

(រាជធានីភ្នំពេញ)៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននិងស្នងការដ្ឋាននគរបាលខេត្តកណ្ដាលសហការគ្នាបង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀនឃាត់ខ្លួនជនល្មើស៤ នាក់ (ជានជាតិខ្មែរ) និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម ដែលបង្រ្កាបបាន២ទីតាំងផ្សេងគ្នា នៅចំណុចផ្ទះវីឡា ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅខុនដូរមួយកន្លែងទៀត ស្ថិតនៅខណ្ឌជ្រោយចង្វា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/o8z6wdACIYw

ពលការិនី អរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីតរហូតមកដល់ស្រុកខ្មែរ

(រាជធានីភ្នំពេញ)៖ក្រុមពលការិនីខ្មែរ៦នាក់ទៀត ដែលទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានសម្តែងការសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលដែលបានជួយយកចិត្តទុកដាក់ មើលថែទាំពួកគាត់រហូតបានត្រឡប់មកជួបជុំជាមួយសាច់ញាតិបងប្អូនវិញនៅក្នុងប្រទេសកំណើត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/h6VJv6qgXZg

ក្រុមហ៊ុន Leader Energy និងអង្គការROC រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថាននិងសកម្មភាពសហគមន៍

(ខេត្តកណ្តាល)៖ក្រុមហ៊ុន Leader Energy និងអង្គការសំអាតទន្លេសមុទ្រ(ROC) រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថាន និងសកម្មភាពសហគមន៍ នៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែនកោះចិន ក្នុងភូមិសាស្រ្តខេត្ត កណ្តាលដើម្បីការពារទន្លេកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/mz8DdBLIoOE

អាជ្ញាធរស្រុកមង្គលបូរីចុះវាស់វែងបើកផ្លូវលំជូនប្រជាពលរដ្ឋនៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោកស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ដើម្បីបំពេញតាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានសំណូមពរដល់អាជ្ញាធរស្រុកមង្គលបូរី សុំបើកផ្លូវលំមួយកន្លែង ដែលមានប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9MUmPtjJ6OY

អាជ្ញាធរមូលដ្ឋានអំពាវនាវរកសប្បុរជនឲ្យជួយកសាងស្ពានព្រៃក្រាំង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ

(ខេត្តកំពង់ឆ្នាំង)៖ លោកមេឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងលោក តាំង ប៊ុនទត បានបញ្ជាក់ថា មកដល់ពេលនេះស្ពានព្រៃក្រាំង ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់
កសាងបានប្រមាណ ៧០% ហើយ គិតត្រឹមថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៤ ដែលជាថ្ងៃចាក់ធ្នឹមស្ពាននេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9NlWFO4bqFs

ប្រជាពលរដ្ឋរស់នៅភូមិសាមគ្គី ទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅច្រកចេញចូលសាលាខេត្តព្រះវិហារ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ ចំនួន៦១គ្រួសារ ដែលរស់នៅភូមិ សាមគ្គី សង្កាត់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/04kAghD5qpY

ផ្សិតប៉ក់បានក្លាយជាទីចាប់អារម្មណ៍សម្រាប់ប្រជាពលរដ្ឋតាមទីជនបទបង្កើនប្រាក់ចំណូល

(ខេត្តកំពង់ឆ្នាំង)៖ ផ្សិតប៉ក់ ជាផ្សិត ធម្មជាតិមួយប្រភេទ ដែលដុះនៅក្នុងព្រៃ តាមតំបន់ខ្ពង់រាប ដែលកាលដើមឡើយពុំមាននរណាចូលចិត្តឬចាប់អារម្មណ៍ និងផ្សិតមួយប្រភេទនេះទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/jb5fOqvw-tc