All posts by មេគង្គ ប៉ុស្តិ៍

ផ្សិតប៉ក់បានក្លាយជាទីចាប់អារម្មណ៍សម្រាប់ប្រជាពលរដ្ឋតាមទីជនបទបង្កើនប្រាក់ចំណូល

(ខេត្តកំពង់ឆ្នាំង)៖ ផ្សិតប៉ក់ ជាផ្សិត ធម្មជាតិមួយប្រភេទ ដែលដុះនៅក្នុងព្រៃ តាមតំបន់ខ្ពង់រាប ដែលកាលដើមឡើយពុំមាននរណាចូលចិត្តឬចាប់អារម្មណ៍ និងផ្សិតមួយប្រភេទនេះទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/jb5fOqvw-tc

លោក យឹម សំណាង អញ្ជើញដាំនិងប្រគល់កូនឈើ ២ម៉ឺនដើមដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖កូនឈើចំនួន២ម៉ឺនដើម ជាប្រភេទដើមចាន់គីរី ដែលជាអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រគល់ជូនលោក លោកស្រីថ្នាក់ដឹកនាំក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_p9ax9dW5jg

ជនខិលខូចបានលួចកាយដីព្រែកកំពង់ត្រាចដោយខុសច្បាប់

(ខេត្តកំពត )៖ជនខិលខូចមិនដឹងជាមកពីខាងណា បានលួចកាយដីព្រែកកំពង់ត្រាចចាក់បំពេញលើដីវាលដើម្បីយកធ្វើជាដីឯកជនដោយសង្ឃឹមថា ខ្លួននឹងមានដីជាប់មាត់ព្រែកជីកហ្វូណនតេជោ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/-TNfKyYZMOc

ក្រុមការងារ CMAC បានមកយកគ្រាប់មិនទាន់ផ្ទុះចំនួន៥៤គ្រាប់ដែលប្រទះឃើញនៅជិតវាលស្រែ

(ខេត្តបន្ទាយមានជ័យ )៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៧ប្រភេទ សរុបចំនួន៥៤គ្រាប់ត្រូវបានក្រុមការងារបោសសម្អាតមីនកម្ពុជាហៅកាត់ថាCMAC យកទៅកំទេចចោលក្រោយពីប្រជាពលរដ្ឋប្រទះឃើញ  នៅចំណុចវាលស្រែក្បែរដំបូកស្ថិតក្នុងភូមិប៉ោយអង្គរ និងភូមិទំនប់នារី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/jkX5q4iygqI

សម្តេចប្រធានកាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនកម្មករ កម្មការិនី អនាម័យជាង២ពាន់នាក់

(រាជធានីភ្នំពេញ)៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនអញ្ជើញសំណេះសំណាល និង  ផ្តល់អំណោយមនុស្សធម៌ជូនកម្មករ កម្មការិនី អនាម័យ និងបរិស្ថាន ២៣៥៥នាក់ក្នុងរាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/66K8bs1k_Xs

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤។
សូមចុចបើកLinkដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/LAW-ZTqBodE

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំ កំពូលសន្តិសុខអាស៊ី លើកទី២១

តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសសៀន ហ្គាយហ្គើរិច (Bastian Giegerich) អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំ កំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។
សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/LTnbPI9XG7E

ព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍លើភ្នំបូកគោរំពឹងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

(ខេត្តកំពត)៖ រូបព្រះពុទ្ធបដិមា ដែលមានកម្ពស់ខ្ពស់ជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅលើឧទ្យាជាតិ ព្រះមុនី វង្ស បូកគោ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាតិកាន់តែច្រើន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/jB9mkADc8m8

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅយុវវ័យ កុំប្រកួតប្រជែងរឿងកាប់ដាវ និងកុំក្លាហានជាមួយអំពើខុសច្បាប់

(ខេត្តកំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើយុវវ័យទាំងអស់សូមកុំប្រកួតប្រជែងរឿងកាប់ ហើយកុំក្លាហានជាមួយអំពើខុសច្បាប់ តែត្រូវក្លាហានចូលរួមសកម្មភាពនៅក្នុងសង្គម ដើម្បីជាចំណែកក្នុងការអភិវឌ្ឍជាតិឲ្យកាន់តែប្រសើរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/7E5XBHTO_UU

ឯកឧត្តមអភិសន្តិបណ្ឌិតដឹកនាំកិច្ចប្រជុំស្តីពីការចុះសិក្សានិងបោសសម្អាសគ្រាប់មិនទាន់ផ្ទុះក្នុងនាវាលិចនៅទន្លេនិងសមុទ្រ

(រាជធានីភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/KlgWtskYbxw

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថាគម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤

(ខេត្តកំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋាន នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/fwzOMesQP24

ទិន្នផលបន្លែខេត្តមណ្ឌលគិរីនៅតែទទួលបានការគាំទ្រខ្ពស់

(មណ្ឌលគិរី)៖កសិករដាំដុះបន្លែជាច្រើនប្រភេទនៅក្នុងក្រុងសែនមនោរម្យ លោក គ្រី ម៉េងឈាង បានលើកឡើងថា បច្ចុប្បន្ននេះផ្ទៃដីដាំដុះបន្លែរបស់លោកមាន៦ហិកតា។ប្អូនរបស់លោកមាន២ហិកតាផ្សេងទៀតនៅក្បែរគ្នា សរុបគឺ៨ហិកតា។ ហើយបន្លែដែលពេញនិយមក្នុងរដូវកាលនេះ និងមានដាំដុះក្នុងចំការរបស់លោកផ្ទាល់រួមមាន ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ មើមយ៉េន និងម្ទេសហាវៃជាដើម ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ky_uBWzuxCQ

កំណាត់ផ្លូវថ្មីពីផ្លូវជាតិលេខ៤ មកឧទ្យានបូកគោ ចាយថវិកាជាង ៣ លានដុល្លារក្នុងមួយគីឡូម៉ែត្រ

(ខេត្តកំពត)៖ កំណាត់ផ្លូវថ្មីប្រវែងជាង ៦០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ មកឧទ្យានជាតិបូកគោបានសម្រេចការឈូសបើកផ្លូវបញ្ចប់ ១០០% និងកំពុងឈានទៅចាក់បេតុង ដោយគ្រោងចំណាយថវិកាសាងសង់ប្រហែល ៣លានដុល្លារក្នុងប្រវែងផ្លូវមួយគីឡូម៉ែត្រ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jEwGQHsrBVo