All posts by មេគង្គ ប៉ុស្តិ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមានចំពោះការចូលរួមអង្គការយូនីសេហ្វ

ពីវេទិកាអធិបតីនៃពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/mYhkOMqzeHk

ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បំផុសពលរដ្ឋខ្មែរសំអាតបរិស្ថានជុំវិញកន្លែងរស់នៅ

ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការបំផុសឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋចេញរើសសំរាម សំអាតបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/wQFm9kKZkDo

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉

 

(ភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ ១៩ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក យូន សុកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/H1zdlhUOzfE

ប្រជាពលរដ្ឋ២ភូមិស្នើសុំក្រសួងពាក់ព័ន្ធជួយកាត់ឆ្វៀលដីដែលពួកគាត់បានអាស្រ័យផលជាង១០ឆ្នាំ

(ខេត្តកំពង់ធំ)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបាណក់ និងភូមិពោពីរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំឲ្យក្រសួងពាក់ព័ន្ធ ជួយកាត់ឆ្វៀលដីដែលពួកគាត់បានអាស្រ័យផលជិត២០ ឆ្នាំជូនដល់ពួកគាត់ផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_uX1QyN1u40

ផ្លូវបេតុងមួយខ្សែពីភូមិល្វាទេមកភូមិក្រូចសើចត្រូវបានដាក់ឲ្យដេញថ្លៃ

(ខេត្តកំពង់ចាម)៖ ផ្លូវបេតុងប្រវែង ២៩០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិល្វាទេមកភូមិក្រូចសើច ផ្លូវខាងក្រោយភូមិ សម្រាប់បង្ករលក្ខណៈដល់សិស្សធ្វើដំណើរនិងសុវត្ថិភាពត្រូវបានបើកដាក់ឲ្យដេញថ្លៃជាសាធារណៈនៅសាលាឃុំហាន់ជ័យ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ១៣ ខែឧសភា ដកឆ្នាំ២០២៤ ។ដោយមានក្រុមហ៊ុនចំនួន៤ ចូលរួមប្រកួតប្រជែងដេញបានលើក្រុមហ៊ុនអ៊ឹង ចាន់ឡាក្នុងតម្លៃជាង១៨៧លានរៀល ហើយអាជ្ញាធរសំណូមពរដល់ក្រុមហ៊ុននេះត្រូវតែស្ថាបនាតាមស្តង់ដារនិងមានគុណភាព ហើយផ្លូវនេះសម្រាប់សិស្សធ្វើដំណើរដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ទៀតផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_yXfjNkwSA8

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត ឲ្យឯកអគ្គរដ្ឋទូតកាណាដា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

(រាជធានីភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/zHAtKsnXEm4

ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការបំពេញបេសកកម្មការទូត

(រាជធានីភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការបំពេញបេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/L_qlbRqQQ2Q

កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីប្រយោជន៏សេដ្ឋកិច្ច

(រាជធានីភ្នំពេញ)៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/WkFaSGKn-iw

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងកាណាដា-កម្ពុជា

(រាជធានីភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងនៅ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៣ ខែឧសភា ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖

https://youtu.be/P3PXsiq-dLk

រយៈពេល៤ខែ កម្ពុជាអនុម័តគម្រោងវិនិយោគ១២៨ ទុនវិនិយោគជាង ២.៥ពាន់លានដុល្លារ បង្កើតការងារ១៣ម៉ឺនកន្លែង

(រាជធានីភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា រយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងវិនិយោគ១២៨ ទុនវិនិយោគជាង ២.៥ពាន់លានដុល្លារ បង្កើតការងារ ១៣ម៉ឺនកន្លែង និងទើបឯកភាពគម្រោងថ្មី១៤ ទុន ៤៨០លានដុល្លារ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qgOk83WX4zs

 

រាជរដ្ឋាភិបាលកម្ពុជានិងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

(រាជធានីភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/p5EFbrobB_M

មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹងនិងជំនាញទន់

(រាជធានីភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/U2cDlhhuuQY

ពិព័រណ៍ការងារ ចាប់ផ្តើមនៅអគារ KAMPUS ដោយផ្តល់ឱកាសការងារជាង ៥ពាន់

(រាជធានីភ្នំពេញ)៖ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំ ឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអគារ KAMPUS។ ក្រុមហ៊ុនសហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នៅតាមបញ្ជរនៅអគារ KAMPUS និងកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Wx8UMsX6oAs

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គតាម៉ិញ

(រាជធានីភ្នំពេញ)៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ នាព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាពសម្ភោធសមិទ្ធផលនានា ក្នុង វត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qHgDCLQ41XU