
(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្កើតឲ្យមានមូលនិធិសប្បុរសធម៌គៀងគរនូវអំណោយឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ពីប្រភពស្របច្បាប់នានាសម្រាប់គោលដៅនៃការធានាស្ថេរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផានិងដើម្បីបំផុសនូវស្មារតីខ្មែរជួយខ្មែរ។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/pzQnlGUZR7Q

(ភ្នំពេញ)៖ក្រសួងមុខងារសាធារណ: និងក្រសួងកសិកម្មបានសហការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០នាក់ ដោយការប្រឡងនេះត្រូវបានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ លទ្ធផលប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ រំពឹងថា អាចនឹងប្រកាសនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/OFSe1fFuhjU

(ខេត្តកំពង់ឆ្នាំង )៖មន្ត្រីរឍដ្ឋបាលជលផលចំនួន៣ខេត្ត រួមនិងសមត្ថកិច្ចចំរុះ ដឹកនាំដោយអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០២៣បានចុះបង្ក្រាបបទល្មើសនេសាទ នៅព្រំប្រទល់ជាប់គ្នា ៣ ខេត្តគឺខេត្តកំពង់ឆ្នាំងពោធិ៍សាត់និងខេត្តកំពង់ធំ។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/0etWo6u9cCE

(ភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/d1nHRevBoLY

(ភ្នំពេញ)៖ លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន -កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីនិងផលិតផលសម្រេចបន្ថែមទៀតពីប្រទេសកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/D4s6LPMG9q4

(ខេត្តកំពង់ឆ្នាំង)៖ភ្នំគីរីវង្គត់ ឬ “ភ្នំស្តេចស៊ីដោះ” ស្ថិតជាប់ពីខាងក្រោយសាលាស្រុកជលគីរី ។ ភ្នំនេះស្ថិតក្នុងភូមិព្រៃគ្រីខាងត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ។នៅលើកំពូលភ្នំស្តេចស៊ីដោះ មានប្រាសាទមួយដែលកសាងឡើងដោយស្ដេចមួយអង្គព្រះនាម ព្រះពោធិ៍សោម។
ហេតុអ្វីបានជា ភ្នំគីរីវង្គត់ ត្រូវបានប្ដូរឈ្មោះមកជា “ភ្នំស្តេចស៊ីដោះ” ?
(សូមចុចបើកដើម្បីទស្សនារឿងរ៉ាវនេះពិស្ដារ)៖https://youtu.be/GHFKqol64Go

ពិព័រណ៌សៀវភៅកម្ពុជាលើកទី១០ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នៅកោះពេជ្រ ក្រោមប្រធានបទ”សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” ។ពិព័រណ៌នេះបានប្រព្រឹត្តឡើងមកក្នុងគោលបំណង ជម្រុញឲ្យប្រជាជនកម្ពុជាងាកមកចាប់អារម្មណ័នឹងការអានសៀវភៅ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/YCMBc8GerxM

(ខេត្តកែប)៖នេះជាលើកទី២ហើយនៅខេត្តកែបដែលរថភ្លើង២ខ្សែរត់បញ្ច្រាសទិសដៅគ្នាបុកគ្នា។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣នៅស្ថានីយ៍មួយកន្លែងស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/8oIr0c6hffY

(ភ្នំពេញ)៖នាពេលបច្ចុប្បន្នមេដឹកនាំនៃបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសមហាអំណាចធំៗ បាន យល់ឃើញស្របគ្នាថា ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព អហិង្សា និងស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវតែលើកកម្ពស់សាសនាមួយនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបិទអនុសំវច្ឆរមហា សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៥ធ្នូ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/amSDS9Z6kXU

(ភ្នំពេញ)៖សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/KOS05-ngULs

(ភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងលើកទឹកចិត្តទៅដល់មន្រ្តីឧទ្យានុរក្សឱ្យបំពេញភារកិច្ចឱ្យបានល្អ កុំទៅទោមនស្សនឹងការចោទប្រកាន់ ពី ក្រុម អគតិ មួយ ចំនួន ដែល ថា ក្រសួងបរិស្ថាន អសមត្ថភាពក្នុងការការពារព្រៃឈើរបស់រដ្ឋ។ ការថ្លែងលើកទឹកចិត្តនេះ ធ្វើ ឡើង នៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងកិច្ចប្រជុំបណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ឆ្ពោះទៅអព្យាក្រឹតកាបូនសហគមន៍» នាទីស្តីការក្រសួង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/szkezsklw9Q

(ភ្នំពេញ)៖គណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដឹកនាំដោយ ឯកឧត្តម ជុង អ៊ីយ៉ុង ប្រធាន ICAPP បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី ពិភាក្សាអំពី “ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃមហា សន្និបាត ICAPP លើកទី១២ របស់គណបក្ស ប្រជា ជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៤។ គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធាន ICAPP និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។
សូមចុចទីនេះដើម្បីទស្សនាព៏ត៌មានពិស្ដារ៖https://youtu.be/_2dVkDYyAIk

(ខេត្តកំពង់ចាម)៖ប្រដឹសឬស្សីមានប្រវែងប្រមាណ៩០០ម៉ែត្រតភ្ជាប់ពីក្រុងកំពង់ចាមទៅឆ្នេរខ្សាច់កោះប៉ែនទឹកដីស្រុកកំពង់សៀម។កំពុងត្រូវបានក្រុមកម្មករជំនាញខាងធ្វើប្រដឹសកំពុងសម្រុកធ្វើគិតមកដល់ថ្ងៃនេះសម្រេចបានប្រមាណ ៨០ទៅ៩០% ហើយ។សម្រាប់ភ្ញៀវមកកំសាន្តនៅរមណីយដ្ឋានកែច្នៃ ឆ្នេរខ្សាច់កោះប៉ែននៅពេលបុណ្យចូលឆ្នាំសកលខាងមុខ ។(ចុចដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/PAPcz27swGY

(ភ្នំពេញ)៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ រួមទាំងផែនការការងារ និងពេលវេលា សម្រាប់ការរៀបចំ និងដាក់ចេញក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានគុណភាព ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Zm8mgW3k-CY

(ភ្នំពេញ)៖ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា និងអាមេរិក សន្យាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/MM8bslGLxhY
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍