![]()
(ភ្នំពេញ)÷ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ខាងមុខ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/yTMmkB0Y1jA
![]()
(ភ្នំពេញ)÷ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ខាងមុខ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/yTMmkB0Y1jA
![]()
(ភ្នំពេញ)÷ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានចេញបញ្ជាឱ្យគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/J-wmwUCTDx0
![]()
(ភ្នំពេញ)÷ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ឈប់ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែ នៅតំបន់ព្រៃឡង់ទៀត ហើយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ នាល្ងាចថ្ងៃទី ២១ ខែធ្នូនេះ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/kzePTuChUG4
![]()
(Thailand)៖អតីតតំណាងរាស្រ្តបក្សប្រជាធិបតេយ្យ ប្តឹងទៅរដ្ឋាភិបាលថៃ ដោយអំពាវនាវឲ្យអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនបរទេសយកទឹកដីថៃ ដើម្បីប្រឆាំងប្រទេសជិតខាង ។
មតិប្រតិកម្ម និងការថ្កោលទោសខ្លាំងៗ បានធ្លាក់មកជាបន្ដបន្ទាប់របស់ប្រជាជនថៃ បន្ទាប់ពីឃើញសកម្មភាពខុសច្បាប់របស់គណបក្សកាវក្លៃ (Move Forward Party) ដែលបានផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/CgcJAUS7eX4
![]()
ក្រុមការងារជូសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលកំពុងតែជួសជុល។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/y8gCUbEnvng
![]()
(ខេត្តត្បូងឃ្មុំ)៖អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិទី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ។ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង១១ និង ៣០នាទីព្រឹកថ្ងៃទី២០ធ្នូឆ្នាំ២០២៣ ដោយភ្លើងឆាបឆេះចេញពីចំណុចផ្ទះកណ្ដាល រាលដាលមកផ្ទះសង្ខាងបង្កជាអគ្គីភ័យឆេះយ៉ាងខ្មួលខ្មាញ់ផ្សែងហ៊ុយទ្រលោមទៅលើអាកាស។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/5–rLHEe6-Q
![]()
(ខេត្តបាត់ដំបង)៖ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន ជាឈ្មោះល្អាងភ្នំមួយដែលស្ថិតនៅលើភ្នំទាក់ទ្រាំង ក្នុងភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សូមចុចទីនេះដើម្បីទស្សនាបទយកការណ៍៖https://youtu.be/sm2pMir22M0

(ភ្នំពេញ)៖សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ដែលជាគ្រឹះស្ថានឧត្តមសិក្សាបង្កើតឡើងដោយ សមាគមសម្ព័ន្ធខ្មែរ-ចិននៅព្រឹកថ្ងៃទី២០ខែធ្នូនេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តមបណ្ឌិត WU YAN អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/Iqfka26-5oQ
![]()
(ឥណ្ឌា)៖សភានៃប្រទេសឥណ្ឌា បានធ្វើការតវ៉ាដ៏ក្តៅគគុក បន្ទាប់ពីសមាជិកសភាបក្សប្រឆាំងចំនួន៤៩រូបទៀតត្រូវបានព្យួរអភ័យឯកសិទ្ធិ ដោយធ្វើឱ្យចំនួនសមាជិកសភាទាំងអស់ ដែលត្រូវបានហាមឃាត់សរុបដល់ទៅ១៤១នាក់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/m7r9GbX17nc
![]()
(ភ្នំពេញ)៖សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានបានបង្ហាញពី ចំណងសាមគ្គីភាព មិត្តភាពដ៏រឹងមាំកម្ពុជា-ចិន មិនអាចមានកម្លាំងណា មកបំបែកបំបាក់ នូវកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុង ជ្រោយ នេះបានឡើយ ដើម្បីសម្រេចបាន ការកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/YF6A4iw-HtY
(ភ្នំពេញ)៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacgues Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំមកនូវការអញ្ជើញពីលោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារំាង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ។
(ចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/7fC0ktAUQd0
![]()
(ភ្នំពេញ)៖«នៅក្នុងរយៈពេលជាង ១០០ថ្ងៃនៃរាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននូវសមិទ្ធផលជាច្រើន និងធ្វើដណើរឆ្ពោះទៅ សុក្រឹតកម្មបរិស្ថានកិច្ច ឈរលើមូលដ្ឋានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយមាន គោលនយោបាយ យុទ្ធសាស្រ្ត និង ការផ្សព្វផ្សាយ ជាស្នូល ឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព »។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០១៤ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/rY7Cy7MByW0
![]()
(ភ្នំពេញ)៖រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ថវិកាចំនួន១,៣លានដុល្លារ អាមេរិក ដល់សកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីធ្វើការបោសសំអាតមីន នៅខេត្តចំនួន២ គឺស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/RIe_btICPQI
![]()
(ភ្នំពេញ)៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ទិន្នផលត្រីប្រហុកឆ្នាំនេះមានកើនឡើង ជាងឆ្នាំមុនប្រមាណ៥ភាគរយ។ ការកើនឡើងនេះ ត្រូវបានរដ្ឋ មន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា ដោយសារប្រសិទ្ធភាពនៃការបង្ក្រាប បទល្មើសនេសាទ។
សូមចុចទីនេះដើម្បីទស្សនាព៍ត៌មានពិស្ដារ៖https://youtu.be/TQAOFs52C2E