All posts by មេគង្គ ប៉ុស្តិ៍

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៣.៤លាននាក់ ស្លាប់ជាង៥៨ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៤៤៥,២៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៨០,២៣០នាក់ និងជាសះស្បើយឡើងវិញ ៧,៨៣១,២០០នាក់។

គេហទំព័របានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៥៤៣,៩១០នាក់ ស្លាប់ចំនួន ១៣៩,១១៩នាក់ និងជាសះស្បើយចំនួន ១,៥៩០,៦៦៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៩៣១,២០៤នាក់ ស្លាប់ចំនួន ៧៤,២៦២នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់ ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៩៣៧,៤៨៧នាក់ ស្លាប់ ២៤,៣១៥នាក់ និងជាសះស្បើយ ៥៩៣,០៨០នាក់៕

 

គ្រោះទឹកជំនន់នៅចិនបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ 

សៀងហៃ ៖ ភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលជិត៦ទសវត្សរ៍មកនេះ បង្កជាគ្រោះទឹកជំនន់នៅភាគកណ្តាល និងខាងកើតនៃប្រទេសចិន​បានធ្វើឱ្យមនុស្សចំនួន១៤១នាក់ស្លាប់-បាត់ខ្លួន និងបានបង្ខំឱ្យមនុស្សរាប់លាននាក់នៅទូទាំងខេត្តត្រូវជម្លៀសចេញ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

ជុំវិញគ្រោះមហន្តរាយ​ប្រចាំទសវត្សរ៍នេះ លោក ចេង កូវក្វាង (Zheng Guoguang) អនុរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយចិនបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ ដែលបណ្តាលឱ្យទឹកនៅតាមដងទន្លេយ៉ាងសេ (Yangtze) កើនឡើងខ្ពស់ហួសកម្រិតប្រកាសអាសន្ន។

អាជ្ញាធរក្នុងតំបន់បាននឹងកំពុងតាមដានកម្ពស់ទឹក នៅទីក្រុងវូហាន ដែលមានប្រជាជានរស់នៅច្រើនជាង ១១លាននាក់ ប៉ុន្តែសំណាងល្អកម្ពស់ទឹកទន្លេបានថយចុះវិញ បន្ទាប់ពីបានហូរកាត់ទីក្រុងនេះ​កាលពីថ្ងៃចន្ទម្សិលមិញ។ ដូច្នេះការព្រួយបារម្ភបានផ្តោតទៅលើខ្សែទឹក ដែលហូរទៅកាន់បឹងប៉ូយ៉ាង (Poyang) វិញ ដែលជាបឹងទឹកសាបធំជាងគេនៅក្នុងប្រទេសចិន ខណៈទឹកបន្តហូរចូលទៅក្នុងទន្លេងយ៉ាងសេ ក្នុងចំណុចខេត្តជាំងស៊ី (Jiangxi) ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេពីគ្រោះទឹកជំនន់។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានចេញផ្សាយថា កម្រិតទឹកនៅស្ថានីយជលសាស្ត្រ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានតាំងពី ឆ្នាំ១៩៩៨ ដែលធ្លាប់បានសម្លាប់មនុស្សជាង ៤,០០០នាក់ រួចមកហើយក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២ទសវត្សមកនេះ។

ជុំវិញបញ្ហានេះដែរ ក្រុមសង្គ្រោះ កងទ័ព និងអ្នកស្ម័គ្រចិត្តជាង ១០០,០០០ នាក់បានចូលរួមក្នុងកិច្ចខំប្រឹងដើម្បីគ្រប់គ្រងទឹកជំនន់នៅក្នុងខេត្តជាំងស៊ីបន្ទាប់ពីទំនប់ និងប្រឡាយជាច្រើនបន្តបាក់ និងដួលរលំជាហូរហែ។ ជាក់ស្តែង នៅក្នុងទីក្រុងJiujiang ក្រុមកងទ័ពបានពាក់អាវពោង និងកំពុងមមាយឹករៀបចំបាវដីខ្សាច់ដើម្បីបង្កើតជញ្ជាំងការពារទឹក កម្ពស់ប្រហែលមនុស្ស។

ក្រុមអ្នកអភិរក្សបាននិយាយថា ភ្លៀងនៅរដូវក្ដៅ និងការរលាយផ្ទាំងទឹកកកនៅតំបន់ខ្ពង់រាបទីបេ ជាមូលហេតុដែលបង្កឱ្យមានទឹកគ្រោះទឹកជំនន់ជាប្រចាំនេះ។ ទន្ទឹមនោះក្រុមអ្នកអភិរក្សក៏បានព្រមាន ពីការការរលាយផ្ទាំងទឹកកកនៅតំបន់ភ្នំហិម៉ាល័យ (Himalaya) យ៉ាងលឿនហួសពិការរំពឹកទុកដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានទឹកជំនន់នៅរដូវក្តៅ កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត៕

 

សម្តេចតេជោប្រកាសសងថ្ងៃឈប់ សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១សីហា

ខេត្តព្រៃវែង ៖  ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ទី១៤ កក្កដា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបញ្ជាក់ផ្លូវការ ពីថ្ងៃឈប់សម្រាក សងជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧-២១ សីហា ខាងមុខនេះ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលមានការព្រួយបារម្ភថា អំឡុងពេលចូលឆ្នាំថ្មីនោះ បើសិនជាមានការអនុញ្ញាតឱ្យ ឈប់សម្រាក ពលរដ្ឋខ្មែរនឹងមានឱកាសជួបជុំគ្នាទទួលទានផ្សេងៗ ដែលងាយនឹងចម្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវនៅលើពិភពលោក ខណៈអំឡុងពេលនោះ កម្ពុជាទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៧ករណី ដែលភាគច្រើនជាករណីនាំចូល ប៉ុន្តែមិនទាន់ឆ្លងដល់សហគមន៍នៅឡើយ៕

 

ប៉ូលិស​ស័​ក្ដ​៤​កន្លះ​ម្នាក់ស្លាប់នៅហ្នឹងកន្លែង ដោយសារ​បើករថយន្ត​បុក​ជញ្ជាំង​ឃ្លាំង

​ភ្នំពេញ ៖ បុរស​ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ស​ក្កិ​៤​កន្លះ​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អធម បន្ទាប់ពី​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយក៏​រេ​ចង្កូត​ទៅបុក​ជ​ញ្ជាំ​ឃ្លាំង ពេញទំហឹង​កាលពី​វេលា​ម៉ោង ១​និង ១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​១៨០០ ត្រង់ចំណុច​ក្បែរ​នឹង​ប៉ុស្តិ៍​ទួល​សង្កែ​២ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ ពក ភិរម្យ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស នៅ​ក្រសួងមហាផ្ទៃ ពាក់​ស័​ក្ដ ៤​កន្លះ ស្នាក់នៅ​ម្តុំ​ឈូក​វ៉ា សង្កាត់​គោក​ឃ្លៀង​​ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅឯ​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​តាម​ព័ត៌មាន​ទទួលបាន​គឺ​មុនដំបូង​គេ​ឃើញ បុរស​ជនរងគ្រោះ​បើករថយន្ត​មួយគ្រឿង​ម៉ាក ISUZU MU-X ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លូវ​បេតុង​១៨០០​។​​លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​រថយន្ត​បើក​លឿន​ពេក ហើយ​ស្ថានភាព​ផ្លូវ​រាង​កាង​ផង​នោះ ទើប​បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក​ផ្ទប់​នឹង​ជញ្ជាំង​ឃ្លាំង បណ្តាល​ឲ្យ​ខ្ទា​ច​៥​ម៉ែត រង​ការខូចខាត​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងមុខ​ផ្នែក​ខាងឆ្វេង​រថយន្ត បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ នៅក្នុង​រថយន្ត​តែម្ដង៕

 

កម្លាំងចម្រុះស្រុកឆែប បង្ក្រាបរថយន្តយីឌុបដឹកឈេីប្រណីតបន្លំជាឈេីផ្ទះចាស់ៗ

ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១២ និង៤០នាទី សង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន និងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ដឹកនាំដោយលោក សេង លៀង បានសហការជាមួយកំលំាងអាវុធហត្ថស្រុកជ័យសែន បានស្ទាក់ឃាត់ចាប់រថយន្តចំនួន ០១គ្រឿងដឹកឈេីប្រណីតបន្លំជាឈេីផ្ទះចាស់ៗ។

រថយន្តខាងលើម៉ាកFuso ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-0702 នៅចំណុច និយាម កា (528210-1509464) ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានដឹកឈើអារប្រភេទលេខ១(ស្រឡៅ,ឈ្លីក) និងប្រភេទលេខ២(ឈើទាល) សរុបចំនួន៣៥៩សន្លឹក/ដើមស្មើនឹង ១០,៩៧១ (ដប់ម៉ែត្រត្រីគុណ ប្រាំបួនរយចិតសិបមួយ) ដោយប្រើប្រាស់រូបភាពឈើថ្មីបន្លំធ្វើជាឈើផ្ទះចាស់ដោយមានអ្នកបើកបរឈ្មោះ ទូច ទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម បច្ចុប្បអ្នកបេីកបររថ្ថយន្តរួមទាំងបទល្មេីសត្រូវបានធ្វេីការវាស់វែងយកមករក្សារទុកនៅនាយផ្នែករដ្ឋបាលព្រៃឈេីស្រុកឆែប ដេីម្បីចាត់ការទៅតាម ផ្លូវច្បាប់៕ ដោយ ៖ កូវ ប៊ុនហេង

ថ្ងៃនេះ រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីបន្ថែមទៀតជាករណីនាំចូល

​ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត ជាករណីនាំចូលពីអារ៉ាប់។ បុរសទាំង៩ នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេស ម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។

វត្ថុសំណាកលើកទីពីររបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺទាំង ០៩នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។

រីឯអ្នកដំណើរចំនួន៧០នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នក វិជ្ជមានវីរុសកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយ ក្នុងរាជធានីភ្នំពេញ។ ក្នុងចំនួនអ្នកដំណើរ ៨០នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ សរុបមានបុរសចំនួន២៤នាក់ ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ៕

 

 

យុវជនវ័យ១៩ឆ្នាំ ជិះម៉ូតូឌ្រីម០១៧បាត់ខ្លួនជាច្រើនថ្ងៃ អ្នកផ្ទះកំពុងព្រួយបារម្ភ

ភ្នំពេញ ៖ បងស្រីឈ្មោះ យ៉ម ស៊ីថា បានធ្វើដំណើរជាមួយសាច់ញាតិ មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្វែងរកប្អូនប្រុសឈ្មោះ ជូរ ចាន់ធឿន អាយុ១៩ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ ដែលបានធ្វើដំណើរចេញខេត្តព្រៃវែងតាំងពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ដើម្បីមកភ្នំពេញស្វែងរកការងារធ្វើ ប៉ុន្តែរហូតមកដល់ពេលនេះបានបាត់ដំណឹងសូន្យឈឹង សូម្បីទូរស័ព្ទក៏ទំនាក់ទំនងមិនចូលទើបសម្រេចចិត្តមកដាក់ពាក្យបណ្តឹងស្ទើរគ្រប់ប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

អាស្រ័យហេតុនេះក្នុងនាមជាបងស្រីដែលព្រួយបារម្ភពីប្អូន សូមពុកម៉ែបងប្អូនក្នុងបណ្តាញសង្គម Facebook មេត្តាផ្តល់ដំណឹងជូននាងខ្ញុំផង ប្រសិនបើបានប្រទះឃើញ ភិនភាគដូចក្នុងរូបខាងលើនេះ និងសូមទំនាក់ទំនងនាងខ្ញុំផ្ទាល់តាមរយៈទូរស័ព្ទលេខ 015 414 216 នាងខ្ញុំនឹងមានសគុណជូន៕ សូមអរគុណ

លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំចុះបញ្ជីប្លង់ធ្វើបណ្ណកម្មសិទ្ធិ និងដាំដុះអាស្រ័យ ផល នៅ ក្នុង ស្រុក ជេីងព្រៃ

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំចុះបញ្ជីប្លង់ធ្វើបណ្ណកម្មសិទ្ធិ និងដាំដុះអាស្រ័យផលលេីដី ទំហំ ៧១,៨១២ ម៉ែត្រការ៉េ នៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ តាមការស្នើសុំរបស់ម្ចាស់សំណើ។

ក្រោយកិច្ចប្រជុំពិភាក្សា លោក ប្រធានគណកម្មការ លោក ក៏បានសម្រេចបង្វែសំណើខាងលើជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការពិនិត្យ សម្រេច ព្រោះថា ដីនៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ កន្លងមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួរបញ្ជាក់ផងដែរថា ភ្នំជើងព្រៃដែលមានប្រវត្តិជាយូរលង់ណាស់មកហើយនោះឥឡូវនេះបានក្លាយ ទៅជារមណីយដ្ឋានមួយដ៏សែនមនោរម្យសម្រាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។ អាស្រ័យ ដោយលក្ខណៈភូមិសាស្រ្តអំណោយផលភ្នំជើងព្រៃ ស្ថិតនៅចម្ងាយប្រមាណតែ២គ.មប៉ុណ្ណោះ ពីផ្លូវ ជាតិលេខ៦ និង៥៦គ.ម ពីក្រុងកំពង់ចាម ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ។ នៅទីនោះមានសក្តានុពលទេសចរណ៍សំខាន់ដែលទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ។ ដោយភ្ញៀវទេសចរអាចទស្សនាប្រាសាទបុរាណ និងទេសភាពបែបធម្មជាតិពិលើកំពូលភ្នំ៕ ដោយ ៖ ប៉ែន សុផល

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៣.២លាននាក់ ស្លាប់ជាង៥៧ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,២២៩,៥៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៧៤,៩៨១នាក់ និងជាសះស្បើយឡើងវិញ ៧,៦៩១,៤៥១នាក់។

04 June 2020, Brazil, Manaus: View into the intensive care unit of the Gilberto Novaes Municipal Field Hospital. The field hospital was set up in a school and has 180 beds, 38 of which are intensive care beds. Photo: Lucas Silva/dpa (Photo by Lucas Silva/picture alliance via Getty Images)

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៤៧៩,៣៧៦នាក់ ស្លាប់ចំនួន ១៣៨,២៤៧នាក់ និងជាសះស្បើយចំនួន ១,៥៤៩,៤៦៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៨៨៧,៩៥៩នាក់ ស្លាប់ចំនួន ៧២,៩២១នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៩០៧,៦៤៥នាក់ ស្លាប់ ២៣,៧២៧នាក់ និងជាសះស្បើយ ៥៧២,១១២នាក់៕

 

រុស្ស៊ី បញ្ចប់ការសាកល្បងវ៉ាក់សាំង COVID-19 លើមនុស្សដោយជោគជ័យ

ម៉ូស្គូ ៖ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ ដែលបានបញ្ចប់ការសាកល្បងវ៉ាក់សាំង លើមនុស្សដោយភាពជោគជ័យលើវ៉ាក់សាំង COVID-19 ខណៈដែលពិភពលោកកំពុងប្រណាំងប្រជែងដើម្បីអភិវឌ្ឍវ៉ាក់សាំងមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន India.com។

លោក Vadim Tarasov នាយកវិទ្យាស្ថានវេជ្ជសាស្ត្រ និងជីវសាស្ត្របានធ្វើការបញ្ជាក់ពីការវិវឌ្ឍនៃការសាកល្បងនេះ ដោយបន្ថែមទៀតថា ក្រុមអ្នកស្ម័គ្រចិត្ត ដំបូងនឹងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលក្រុមទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ។

សូមជម្រាបថា ការសាកល្បងព្យាបាលវ៉ាក់សាំងលើមនុស្សដំបូងគេ នៅលើពិភពលោកត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov និងបានបញ្ចប់ដោយភាពជោគជ័យ។ សាកលវិទ្យាល័យ Sechenov បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាស្ថាប័នអប់រំ និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបាន ចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំង និងផលិតផលវេជ្ជសាស្រ្តផៀតទៀត ខណៈដែលការព្យាបាលសាកល្បងបន្តកំពុងដំណើរការ។ ទោះយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបន្ថែមច្បាស់ការថាតើវ៉ាក់សាំងនេះ នឹងដាក់លក់នៅលើទីផ្សារនៅពេលណានោះទេ៕

 

 

 

ក្រសួងធនធានទឹក ៖ ពីថ្ងៃទី១៥-២១ ខែកក្កដា ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតខ្សោយទៅច្រើន

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ​​នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដី ជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី ១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតីនឹងបក់ក្នុង ល្បឿនបង្គួរមកលើកម្ពុជា បន្ទាប់មកនៅថ្ងៃទី១៨ – ២១ ខែកក្កដា ខ្យល់មូសុងនិរតីនឹងចុះខ្សោយ។

ស្ថានភាពបែបនេះធ្វើឱ្យ៖

 

សម្តេច ហ៊ុន សែន អញ្ជើញចុះពិនិត្យជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអញ្ជើញចុះពិនិត្យមើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាសជួបសំណេះ សំណាលជាមួយបងប្អូនប្រជាកសិករនៅស្រុកពាមរក៍ខេត្តព្រៃវែងផងដែរ​ ប្រសិនបើពេលវេលាអនុញ្ញាត។

«ស្ថានីយ៍ផលិតកូនត្រីពូជ» នេះបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយរដ្ឋបាលជលផល សហការជាមួយអង្គការប៉ាដិក លើផ្ទៃដី១៦ហិកតា។ មកដល់ឆ្នាំ២០០៨ ក្រសួងកសិកម្មបានប្តូរឈ្មោះនិងបង្កើតទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរហូតមកដល់សព្វថ្ងៃ។

មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែងចូលទៅក្នុងដែនទឹកសាធារណៈ និងស្រះជម្រកត្រីសហគមន៍ជដើម។

យើងនាំគ្នាបំផុសចលនាប្រជាកសិករឱ្យចូលរួមដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ចិញ្ចឹមសត្វ និងវារីវប្បកម្មឱ្យបានសកម្មនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្មវិញនេះ៕

 

 

រយៈពេល១៨ខែ មនុស្ស៨៧នាក់ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធបទល្មើសព្រៃឈើ

ខេត្តកោះកុង ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកក្កដានេះបានឱ្យដឹងថា មនុស្សចំនួន៨៧នាក់ ត្រូវបានទៅកាន់តុលាការពាក់ព័ន្ធបទល្មើសព្រៃឈើ ក្នុងរយៈពេល១៨ខែចុងក្រោយ គិតចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ជនល្មើសដែលបង្រ្កាបបាននេះ បានធ្វើសកម្មភាពលួចចូលកាប់ឈើ បរបាញ់សត្វ និងទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ បានចុះល្បាតទាំងយប់ទាំងថ្ងៃ ចំនួន៧.៦៥៤លើក ស្មើនឹងចម្ងាយដី២៤ម៉ឺនគីឡូម៉ែត្រ ដោយបានទប់សកាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមាន ៖ បញ្ឈប់ការទន្ទ្រានដីដោយខុសច្បាប់ចំនួន១៧១ករណី ដាក់ពាក្យបណ្តឹងទៅតុលាការចំនួន២០៥ករណី ពិន័យអន្តរកាលចំនួន២៧៧ករណី បញ្ជូនជនល្មើសចំនួន៨៧នាក់ទៅកាន់តុលាការ រុះរើខ្ទមខុសច្បាប់ចំនួន៩៨៣ ដកហូតឈើចំនួន ជាង២ពាន់ម៉ែត្រគូប ដកហូតនិងរឹបអូសរណាយន្តចំនួនជិត២ពាន់គ្រឿង ដោះអន្ទាក់បានចំនួនជាង៣ពាន់អន្ទាក់ ជួយសង្គ្រោះសត្វព្រៃរស់បានចំនួន៧៤៧ ក្បាល និងសត្វព្រៃស្លាប់ចំនួន២០៦ ក្បាល រឹបអូសរថយន្តបានចំនួន១៦៩គ្រឿង ត្រាក់ទ័រនិងរថយន្តប៊ុលដូហ្សែរចំនួន៤៣គ្រឿង ម៉ូតូចំនួន១៧៣គ្រឿង និងគោយន្តចំនួន២៧១គ្រឿង។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យតំបន់អភិរក្សកាន់តែត្រូវបានការពារយ៉ាងល្អប្រសើរ ហើយបទល្មើសគ្រប់ប្រភេទបានថយចុះយ៉ាងច្រើននៅតំបន់នោះទាំងបទល្មើសកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ។ ការការពារបាននូវធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងល្អប្រសើរនេះ បនធ្វើឱ្យកម្ពុជាលក់ឥណទានកាបូននៅក្នុងតំបន់ដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។
លោក អេដាដ លេហ្ទឺរ (Eduard Lefter)មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ក្រុមការងាររបស់ខ្លួនបាននឹងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០០១មក ដើម្បីពង្រឹងការការពារតំបន់ធម្មជាតិ និងសង្គ្រោះសត្វព្រៃពីព្រាន។
បច្ចុប្បន្ន ក្រសួងបរិស្ថានបានគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៦៩កន្លែង លើទំហំផ្ទៃដីចំនួន៧,៣លានហិកតា ដែលទំហំដ៏ធំនេះ មានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ព័ន្ធនានា ក្នុងការធានាបាននូវនិរន្តភាពការពារសក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិ សម្រាប់តម្កល់ជូនឧត្តមប្រយោជន៍ដល់ជំនាន់ក្រោយ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការសមព័ន្ធមិត្តសត្វព្រៃ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការការពារនិងអភិរក្សតំបន់ជួរភ្នំក្រវាញ ដែលមានទំហំដីអភិរក្ស១,៤លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃពាមក្រសោប ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិបទុមសាគរ ជាដើម៕

ប្រជាពលរដ្ឋរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យនឹងប្ដូរមករស់នៅលើដីកម្មសិទ្ធិស្របច្បាប់តាមវិញនៅចុងខែនេះ

ភ្នំពេញ ៖ លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យនឹងប្ដូរមករស់នៅលើដីកម្មសិទ្ធិស្របច្បាប់តាមវិញតាមបណ្តោយប្រឡាយស្ទឹងមានជ័យនៅចុងខែកក្កដានេះ ខណៈដែរការដ្ឋានបុកស៊ីផាយ និងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ គ្រោងនឹងស្ថាបនាឲ្យបានរួចរាល់ជាស្ថាពរ។
លោកថ្លែងបែបនេះក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីនាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញបានឲ្យដឹងថា ក្នុង២ទសវត្សរ៍នេះ រាជធានីភ្នំពេញមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ច កើនឡើង កំណើនយានយន្ត កំណើនប្រជាពលរដ្ឋក៏បានកើនឡើងដូចគ្នាដែរនោះ។

លោកបន្តថា ប្រជាពលរដ្ឋក៏បានចំណាកស្រុក មករស់នៅរាជធានីភ្នំពេញយ៉ាងកំហុសផងដែរ ខណៈដែលប្រទេសកម្ពុជាបានធ្វើសមាហរសមាហរណកម្មចូលគ្នា បាន ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មកសង់លំនៅដ្ឋាននៅលើដីសាធារណៈរបស់រដ្ឋ។ ជាក់ស្តែងប្រឡាយស្ទឹងមានជ័យ ក៏ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារបានមករស់នៅលើប្រឡាយ ដែលធ្វើឲ្យកកស្ទះចរន្តទឹកហូរ និងធ្វើអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង នៅភាគខាងលិចរាជធានីភ្នំពេញ។
ជុំវិញ បញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការណែនាំដឹកនាំពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យថ្នាក់ក្រោមជាតិរៀបចំអភិវឌ្ឍន៍សហគមន៍អោយបាន១០០សហគមន៍ក្នុងមួយឆ្នាំ។

ពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍសហគមន៍ក្រីក្រនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍន៍សហគមន៍ស្ទឹងមានជ័យនៅនឹងកន្លែងដោយប្រជាពលរដ្ឋទទួលបានដីស្របច្បាប់នៅអមប្រឡាយស្ទឹងមានជ័យនេះតែម្តង ហើយប្រឡាយស្ទឹងជ័យត្រូវបានស្ថាបនាឡើងដោយបុកស៊ីផាយជញ្ជាំងប្រឡាយ ជាមួយនឹងការកសាងផ្លូវអមសងខាងប្រឡាយនេះផងដែរ។

បើគិតមកដល់ពេលនេះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺ នៅក្នុងបំណាច់ខែកក្កដាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលត្រូវបាន ឲ្យទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យជាបណ្ដោះអាសន្ននោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ជូនឲ្យពួកគាត់មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រទានកម្មឲ្យពួកគាត់នៅដីមួយឡូត៍ម្នាក់នៅតាមបណ្ដោយប្រឡាយបឹងស្ទឹងមានជ័យនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សហគមន៍ក្រីក្រ ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋជាង១០០គ្រួសារស្មើនឹង៨៧ខ្នងផ្ទះ នៅសហគមន៍បន្ទាយស្លឹក ដែលពួកគាត់រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជាង២០ឆ្នាំកន្លងមកនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ដីឡូតិ៍ថ្មី ដីទំហំ ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រជាពលរដ្ឋបានទទួលយកដោយក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕

 

 

រកឃើញ បំណែកសាច់ និងគ្រឿងក្នុងជ្រូកមានជាតិគីមីប្រមាណ១តោន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត និងកម្លាំងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការឆ្មក់ចូលឆែកឆេររោងបាំងសំណាញ់មួយកន្លែង ដោយបានរកឃើញមានគ្រឿងក្នុង និងបំណែកសាច់ជ្រូកមានជាតិគីមីជាច្រើន។

ប្រតិបត្តិការនេះ នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០២០​នៅក្នុង​រោង​បាំង​ស័ង្កសី​ជិត ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយលោកវរសេនីយ៍ ទោ រស់ អៀម នាយរងការិយាល័យ និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង ដោយបានឆែកឆេរ រោងបាំងសំណាញ់ពណ៌ខៀវ ទ្វារមុខបាំងស័ង្កសីមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលជារបស់ឈ្មោះ អ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្នុងប្រតិបត្តិការឆែកឆេរ សមត្ថកិច្ច បានធ្វើ ការដកហូតមាន បំណែកសាច់ជ្រូក រួមមាន ៖  អណ្តាត ត្រចៀក ពោះ បេះដូង និងក្រចក (ប្រអប់ជើង) សរុប២០កេស ស្មើទម្ងន់ ១តោន ដែលសុទ្ធសឹងជាទំនិញមានជាតិគីមីទាំងអស់។

បច្ចុប្បន្ន វត្ថុតាង ខាងលើនេះ ការិយាល័យជំនាញ បានដឹកយកទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕