All posts by មេគង្គ ប៉ុស្តិ៍

មហាជនប្រមាណ១៥ម៉ឺននាក់ចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March»

មហាជនគ្រប់ស្រទាប់វណ្ណៈប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា ពេលដែលប្រទេសជាតិត្រូវការយើង គឺយើងនឹងចេញមកបង្ហាញនូវស្មារតីនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3MSAGD3Q5EQ

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រុម“ឋ”

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា វិស័យឯកជនជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលកាន់តែល្អប្រសើរ។ ឯកឧត្តម សូមស្វាគមន៍នូវមតិយោបល់កែលម្អ ដើម្បីពិភាក្សារួមគ្នា ស្វែងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលសាធារណៈ និងឯកជន កាន់តែល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធ និងរីកចម្រើនថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qEmsn2G8xnY

រដ្ឋបាលឃុំអូតាគីចូលរួមទស្សនកិច្ចសិក្សានៅក្រុមហ៊ុនមីនីបៀ

លោក សាម៉េន សុខា បានឲ្យដឹងពីគោលបំណងនៃទស្សនកិច្ចសិក្សានេះយ៉ាងដូច្នេះថាគឺដើម្បីបង្ហាញជូនពីសង្វាក់ផលិតកម្ម កន្លែងស្នាក់នៅ អាហាដ្ឋាន និងអត្ថប្រយោជន៍ផ្សេងៗដែលរោងចក្រ ផ្តល់ជូនកម្មករ-កម្មការរិនី ព្រមជាមួយនឹងឱកាសទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍សមត្ថភាព ជាពិសេសឱកាសការងារនៅក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងរោងចក្រថ្មីដែលគ្រោងនឹងដាក់អោយដំណើរការនៅក្នុងខេត្តពោធិសាត់។

កិច្ចសហការពីសំណាក់អាជ្ញាធរមូលដ្ឋាន និងការផ្តល់ឱកាសការងាររបស់ក្រុមហ៊ុន គឺជាការចូលរួមអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម តាមរយៈការនាំយកសេវាការងារអោយកាន់តែជិតប្រជាពលរដ្ឋ ដើម្បីរក្សាតុល្យភាពនៅក្នុងទីផ្សារការងារ និងការចូលរួមលើកកម្ពស់តាមរយៈជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។

ក្រុមហ៊ុន មីនីបៀ (ខេមបូឌា) បានបង្កើតឡើងក្នុងឆ្នាំ ១៩៥១ ដែលបច្ចុប្បន្នមានរោងចក្រចំនួន ១២៧ នៅប្រទេស ចំនួន ១៧ នៅលើពិភពលោកដែលមានកម្មករ-កម្មការិនីប្រមាណជាង ១០ម៉ឺននាក់ ជារួម ដោយឡែកនៅកម្ពុជា មីនីបៀ បានបង្កើតឡើងនៅឆ្នាំ២០១១ ដែលមានកម្មករ-កម្មការិនីកំពុងបម្រើការងារសរុបប្រមាណ ៨ ០០០ នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qEmsn2G8xnY

សម្តេចតេជោ ចាត់ទុកនាយករដ្ឋមន្ត្រីថៃជាអ្នកនយោបាយនិយាយផ្សេងធ្វើផ្សឹង

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WIsgv3j-XTM

អាជ្ញាធរមីនរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំ

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងក្រោមកិច្ចសម្របសម្រួលដោយ ធម្មបណ្ឌិត អៀង សុធារ៉ា និងឯកឧត្តមបណ្ឌិត ម៉ីកល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន ក្រោមអធិបតីភាពរបស់។ បទឧទ្ទេសនេះ ប្រព្រឹត្តិទៅក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព សតិ អារម្មណ៍ កិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវ ក្នុងការដឹកនាំ និងការអភិវឌ្ឍស្ថាប័នអាជ្ញាធរមីន ឱ្យកាន់តែមានភាពរឹងមាំ ការរីកចម្រើន និងទទួលបានប្រសិទ្ធភាពខ្ពស់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/50PqO22Z3Co

ផ្លូវជាតិលេខ៤៨ត្រូវបានធ្វើការប្រគល់-ទទួល បន្ទាប់ពីក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យរួចរាល់

ការចុះពិនិត្យនេះ គឺពិនិត្យឡើងវិញគុណភាពនៃការសាងសង់ ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ជាដើម ដោយក្នុងនោះបានធ្វើការពិនិត្យទៅលើកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) ធ្វើតេស្តជម្រាបទឹកលើស្រទាប់កៅស៊ូ និងពិនិត្យចំណុចបច្ចេកទេសមួយទៀតផងដែរ។ ក្រោយពីបានត្រួតពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខា ធិការ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំវាយតម្លៃ និងបានឯកភាពធ្វើការប្រគល់-ទទួល ផ្លូវជាតិលេខ៤៨ ជាផ្លូវការ។ ក្នុងនោះផងដែរ ក្រុមហ៊ុនសាងសង់មានកាតព្វកិច្ចត្រូវថែទាំផ្លូវនេះ រយៈពេលធានាពីរឆ្នាំបន្ថែមទៀតបន្ទាប់ពីការប្រគល់-ទទួលនេះ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោត សរសើរដល់កិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ដែលបានសម្រេចការងារសាងសង់នេះ ទោះបីជាស្ថានភាពភូមិសាស្ត្រពិបាកក្នុងការសាងសង់ក៏ដោយ និងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ កុំដឹកលើកទម្ងន់កម្រិតកំណត់ ដោយច្បាប់ ដែលនាំឱ្យខូចខាតដល់ផ្លូវថ្នល់ ដែលជាសមិទ្ធផលរបស់ប្រទេសជាតិយើង។

សូមរំលឹកផងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC បានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ផ្លូវនេះ ត្រូវបានស្ថាបនាជាបួនគន្លង ចំនួន៥ ទីតាំងប្រវែង ៣០គីឡូម៉ែត្រ និងពីរកន្លង ប្រវែង ១១៨ គីឡូម៉ែត្រ។ តាមផែនការគម្រោង គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះពន្យាពេលសាងសង់ជាង១ឆ្នាំ ពោលគឺបញ្ចប់ការសាងសង់នៅ ខែឧសភា ឆ្នាំ២០២៥ វិញ។

សូមជម្រាបជូនថា គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wzTUrFQbu58

ពលករត្រឡប់ពីប្រទេសថៃមួយគ្រួសារនាំប្រពន្ធនិងកូនស្រីពិការជើង សុំផ្ទះបងប្អូនស្នាក់បណ្ដោះអាសន្ន

ពលករមួយគ្រួសារដែលទើបវិលត្រឡប់ពីប្រទេសថៃកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។តាមការរៀបរាប់ពីឈ្មោះហ៊ឹម គាន អាយុ៤៤ ឆ្នាំ ជាមេគ្រួសារបាននិយាយប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៦នេះថា គ្រួសារគាត់មានកូនចំនួន៤នាក់ និងភរិយាគាត់ម្នាក់។គាត់បន្តថា កូនស្រីម្នាក់ឈ្មោះភាន់ ស្រីមន់អាយុ១៩ពេលទៅធ្វើការនៅស្រុកថៃត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតត្រូវកាត់ជើងស្ដាំម្ខាងកាលពីឆ្នាំមុន។បច្ចុប្បន្នកូនស្រីរបស់គាត់មិនទាន់ជារបួសទេដោយរាល់ថ្ងៃនាងត្រូវបន្ទោរបង់លាមកតាមឆ្អឹងជំនី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VyeKdBEiTDM

ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនៅខេត្តកណ្ដាល អាជ្ញាធរតម្រូវឲ្យភាគីជម្លោះអុជធូបស្បថ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងត្រឹមត្រូវ

រឿងរ៉ាវវិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងលោកស្រី ហែម សុភាព តំណាងប្រជាពលរដ្ឋសមាគមកាំហ្វីត ជាមួយលោកឧកញ៉ា ឡោក ហ៊ួរ និងលោកស្រី តែង ឃុននីន នៅក្នុងឃុំបន្ទាយដែកនិងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត
កណ្តាល ដែលភាគីទាំងបីបានក្តីក្តាំគ្នាជាច្រើនឆ្នាំមកហើយនៅមិនទាន់ចប់។
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ហែម សុភាព និងប្រជាពលរដ្ឋជាច្រើននាក់បានកាន់ធូបទៀន ចេក,នំចំណី,ផ្លែឈើទៅអុជធូបស្បថនៅមុខរូបសំណាកព្រះនរាយណ៍ទល់មុខសាលាខេត្តកណ្តាល ដើម្បីបញ្ជាក់ពីភាពស្អាតស្អំត្រឹមត្រូវដោយមិនបានទៅរំលោភបំពានយកដីគេឡើយ ។ ការដែលមានពិធីអុជធូបស្បថនេះផងដែរ គឺជាការរៀបចំរបស់រដ្ឋបាលខេត្តកណ្តាល ដើម្បីបញ្ជាក់ថាតើភាគីណាខូចភាគីណាត្រឹមត្រូវ។ពិធីនេះធ្វើឡើងតាមអបិយជំនឿ បែបព្រហ្មញ្ញសាសនា,ដែលមានតាំងបុរាណកាលមក ។


នៅព្រឹកថ្ងៃទី១៧នេះដែរភាគីលោកស្រីហែមសុភាពនិងប្រជាពលរដ្ឋរបស់សមាគមកាំហ្វីតបានអុចធូបស្បថរួចរាល់ហើយ ។ ចំណែកភាគី២ទៀតមិនទាន់បង្ហាញមុខអុចធូបស្បថនៅឡើយទេ ។
លោកស្រី ហែម សុភាព បានលើកឡើងថា វិវាទដីធ្លីរវាងសមាគមកាំហ្វីតជា មួយលោកឧកញ៉ា ឡោក ហ៊ូរនិងលោកស្រី តែង ឃុននីន នេះបានអូសបន្លាយរយ:ពេល១៨ឆ្នាំមកហើយ។
រឿងក្តីក្តាំគ្នានេះបានទៅដល់តុលាការហើយតុលាការធ្លាប់ចេញដីការចាប់ខ្លួន អ្នកស្រីនិងសមាជិកម្នាក់ដាក់គុកទៀតផង ។

លោកស្រីបញ្ជាក់ថា ព្រះករុណាព្រះបរមរតនកោដ្ឋ បានព្រះប្រទានដីទំហំ២ពាន់ហិកតា ដោយ១ពាន់ហិកតាសម្រាប់សមាគម កាំហ្វីត រីឯ១ពាន់ហិកតាទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋចំណាកស្រុកនិងមន្ត្រីចូលនិវត្តន៍តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋសមាជិកសមាជិកាទាំង៨៥០គ្រួសារមានដីអាស្រ័យផលចិញ្ចឹមជីវិត កាត់បន្ថយការធ្វើចំណាកស្រុក ។


លោកស្រី ហែម សុភាព អះអាងថាវិវាទដីធ្លីរវាងសមាគម កាំហ្វីត ជាមួយលោកឧកញ៉ា ឡោក ហ៊ូរនេះ អូសបន្លាយពេលជិត២០ឆ្នាំមក គឺភាគីខាងឧកញ៉ាឡោក ហ៊ូរ ពុំមានឯកសារច្បាស់លាស់នោះទេ។ខណ:ដែលខាងសមាគម កាំហ្វីតមានឯកសារគ្រប់គ្រាន់តាំងពីថ្នាក់ភូមិ.ឃុំរហូតដល់ខេត្ត។មិនតែប៉ុណ្ណោះលោកឡោក ហ៊ូរ ក៏បានរំលោភបំពានលើស.ជ.ណ រាជរដ្ឋាភិបាលទៀតផង។តែតុលាការ នៅតែមិនកាត់ក្តីផ្តល់ភាពយុត្តិធម៌ជូនពលរដ្ឋសមាជិកសមាជិកាសមាគមកាំហ្វីតនោះទេ ។ លោកស្រីប្រធានសមាគម កាំហ្វីតបានបញ្ជាក់ទៀតថា លោកឧកញ៉ា ឡោក ហ៊ួរ កំពុងគ្រប់គ្រងដោយយកទៅជួលឲ្យជនជាតិវៀតណាម អាស្រ័យផល នេសាទ ដាំឈូក ធ្វើស្រូវ ទាំងបំពានច្បាប់ ។


ពាក់ពន្ធ័ទំនាស់ដីធ្លីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលទើបឡើងកាន់តំណែងថ្មីបានបញ្ជាក់ច្បាស់ថា បើរកឃើញកំហុសភាគីណាមួយក្លែងបន្លំឯកសារនិងមានទោស ។ ដើម្បីឲ្យមានទំនុកចិត្តទាំងអស់គ្នាឲ្យភាគីទាំងអស់នាំគ្នាមកស្បថនៅមុខសាលាខេត្តកន្លែងរង្វង់មូលរូបសំណាក ព្រះនរាយណ៍ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ។


នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ហែម សុភាព នឹងសមាជិកសមាជិកាជាច្រើននាក់បាននាំគ្នាអុចធូបស្បថយ៉ាងច្រើនកុះករ ។ ចំណែកភាគីខាងលោកឧកញ៉ា ឡោក ហ៊ួរ និងលោកស្រីតែង ឃុននីនមិនទាន់ឃើញមកស្បថនៅឡើយទេ ។ឆ្លៀតក្នុងពិធីអុចធូបស្បថ លោកស្រី ហែម សុភាព និងសមាជិកសមាជិកាទាំងអស់សូមសំណូមពរដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលមេត្តាជួយពន្លឿនការដោះស្រាយឲ្យបានឆាប់រហ័ស ដើម្បីឲ្យប្រជាពលរដ្ឋឆាប់បានចូលទៅកាន់កាប់អាស្រ័យផលចិញ្ចឹមជីវិត ។
ពាក់ពន្ធ័រឿងរ៉ាវនេះ អង្គភាពសារព័ត៌មានយើង មិនអាចទាក់ទងសុំការបំភ្លឺពីភាគីពាក់ព័ន្ធ លោកឡោក ហួរ និងលោកស្រីតែង ឃុននីនបានទេ ៕


ដោយ៖ ស៊ឹម សាន់

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mB62IIuVdv4

មន្ត្រីកសិកម្មឃុំ៦២នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយថ្លៃដើមផលិត

មន្ត្រីកសិកម្មឃុំចំនួន៦២នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈ បច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ សម្រាប់មន្ត្រីកសិកម្មឃុំ ក្នុងខេត្តបន្ទាយមានជ័យ។ វគ្គបណ្តុះបណ្តាលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃ។ពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UyIo4MWfZ9M

ព្យុហយាត្រាសាមគ្គីភាពរបស់ស.ស.យ.ក ដើម្បីបង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានសម្រេចក្នុងការប្រគល់ភារកិច្ចដ៏ធំមួយ ជូនទៅឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នោះគឺកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជា ដែលគ្រោងនឹងធ្វើឡើង នាព្រឹកថ្ងៃទី១៨ មិថុនា ២០២៥ ខាង មុខនេះ ដើម្បីបង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rZJRs3VtiBA

គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន» នឹងផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋកម្ពុជា

ការគាំទ្ររបស់ប្រទេសចិន គឺមិនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងសកម្មភាពមីន គឺមិនត្រឹមតែជាការបោសសម្អាតមីន និងគាំទ្រការងារមនុស្សធម៌ នោះទេ តែជាការត្រួសត្រាយផ្លូវសម្រាប់អនាគតនៃវិបុលភាពរួមគ្នា សន្តិភាព និងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងចិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J-TOYCAgHdY

ប្រមុខការទូតកម្ពុជា ជួបបណ្តាអង្គទូតចំនួន២៧ប្រទេសប្រចាំកម្ពុជា

ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតទាំងអស់ដែលបានអញ្ជើញក្នុងជំនួប ដើម្បីជ្រាបពីការវិវត្តស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងកើតឡើង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/23jbvx8iegM

អាជ្ញាធរខេត្តសៀមរាបជម្រុញគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា យកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ ជម្រុញឲ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុក ឃុំ.សង្កាត់ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានាហើយត្រូវឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលាជូនពួកគាត់ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rM8SU9TFV2k

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២៥ ក្នុងស្រុករមាសហែក នៅឃុំអង្គប្រស្រែ ឃុំចន្ត្រី ឃុំសម្បត្តិមានជ័យ សរុបចំនួន ៤ ខ្នង និងបណ្តាលឱ្យរបួសមនុស្សម្នាក់ឃុំអណ្តូងត្របែក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ewVnI3QSyVs

កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំងបង្ក្រាបបទល្មើសនេសាទឆក់ត្រីចាប់បានតែប្រពន្ធ ឯប្ដីជានិពន្ធនាយករងសារព័ត៌មានរត់គេចខ្លួន(Video Inside)

(ខេត្តកំពង់ឆ្នាំង)៖លោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ថា÷នៅយប់រំលងអាធ្រាតឈានចូល ថ្ងៃទី ១៧ខែមិថុនាឆ្នាំ ២០២៥ កងកម្លាំង យោធារបស់លោកបានចុះល្បាតនៅតាមគោលដៅមួយចំនួនក្នុងស្រុកជល់គិរី ក៏ប្រទះឃើញប្ដីប្រពន្ធ២នាក់កំពុងប្រើប្រាស់មធ្យោបាយទូកបាឡាស្មាច់១គ្រឿង ធ្វើសកម្មភាពលួចឆក់ត្រីខុសច្បាប់។

បន្ទាប់ពីឃើញកងកម្លាំងល្បាតភ្លាម ប្ដីប្រពន្ធពីរនាក់នេះក៏បានបើកបាឡាស្មាច់រត់គេចខ្លួន។រំពេចនោះកម្លាំងល្បាតក៏ដេញតាមស្ទាក់ចាប់បាននៅចំណុចភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។តែបុរសជាប្ដីបានលោតឡើងគោករត់គេចខ្លួនបាត់បន្សល់ទុកតែប្រពន្ធនិងវត្ថុតាង ឧបករណ៍បទល្មើសនៅនឹងកន្លែងប៉ុណ្ណោះ។

ក្រោយពេលបង្ក្រាបបានកងកម្លាំងយោធាបានសាកសួរជនល្មើសជាប្រពន្ធទើបដឹងថា អ្នកដែលប្រព្រឹត្តបទល្មើសនេសាទឆក់ត្រីនោះជាប្ដីគាត់មានឈ្មោះ ម៉ាវ ឌឿន តួនាទីជានិពន្ធនាយករងសារព័ត៌មានvcn hotnews។

បច្ចុប្បន្នជនល្មើសជាប្រពន្ធនិងវត្ថុតាងត្រូវបានកងកម្លាំងគោលដៅប្រគល់ជូនទៅជំនាញជលផលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមផ្លូវច្បាប់ ចំណែកឯជនល្មើសជាប្ដីដែលបានរត់គេចខ្លួនកងកម្លាំងយោធាស្នើសុំឲ្យជំនាញជលផលស្រាវជ្រាវបន្តដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់។

តាមការបញ្ជាក់ពីមេបញ្ជាការរង បានឲ្យដឹងថា ដុំឆក់និងដងឆក់ត្រូវបានជនល្មើសទម្លាក់ចោលទៅក្នុងទឹកទៅហើយ៕https://youtu.be/UlgRFAzQ2m4