

ប្រធានគណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន បានបង្ហាញការគាំទ្ររដ្ឋាភិបាលចំពោះវិធានការបិទច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើឱ្យមានការកកស្ទះទំនិញពីប្រទេសថៃទៅកាន់វៀតណាម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O_0Bm91kPD8
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ មានបណ្ដាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannseang បានបង្ហោះរូបភាព ដោយលើកឡើងថា “គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយដោយមិនទាន់បានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោម ព្រែកប្រា សូមសម្ដេចពុក សម្ដេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង»។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B1plyrIT760
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/P43qRqqalQA
ប្រធានគណបក្សប្រជាជនកម្ពុជា
ប្រធានបក្សកាន់អំណាចនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅកាន់រាជរដ្ឋាភិបាល ត្រូវធ្វើកិច្ចការសំខាន់ៗ ៦ ចំណុច ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី។
សូមចុចLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/wV5gThCWbgE
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងលោក ង្វៀន ថាញ់វ៉ាន់ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីជម្រាបលា ក្រោយពីលោកបានបញ្ចប់អាណត្តិនៅប្រទេសកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7X7eOtQHGtE
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេ ខាធិការ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មា ធិការសាខាខេត្តបាត់ដំបង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវេលចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក យ៉ាន ដា អាយុ ២៤ ឆ្នាំ មានមុខរបរស៊ីឈ្នួលបើកត្រាក់ទ័រ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលបើកត្រាក់ទ័រភ្ជួររាស់ដីចម្ការរមើរ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៥។ សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MoDwtD8qkVM
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ កាលពីម្សិលម៉ិញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CmObi4W2LZ4
នៅក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីការរៀបចំឯកសារ លើកយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ថា កម្ពុជារង់ចាំមើលជំហរចុងក្រោយរបស់ថៃក្នុងកិច្ចប្រជុំJBC នៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ប៉ុន្តែទោះជាជំហរបែបណាក៏ដោយ ក៏កម្ពុជានៅតែនាំយកសំណុំរឿង ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំ៣ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដដែល ព្រោះកម្ពុជា មានសិទ្ធិដាក់ពាក្យប្ដឹងបាន ស្របតាមយុត្តាធិការរបស់ ICJ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VjTpo-Rv6Ac
ឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាបាននាំយកសម្ភារៈវេជ្ជសាស្ត្រ ឱសថ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលជាអំណោយមនុស្សធម៌របស់មូលនិធិសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1VDUDGTwjbg
អនុក្រឹត្យនោះ បានអោយដឹងថា ស្ត្រីមានផ្ទៃពោះដែលជាប់ពន្ធនាគារនឹងទទួលបាន៨ម៉ឺនរៀល ក្នុងមួយដង សម្រាប់ការពិនិត្យសុខភាពមុនពេលសម្រាល ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/85ZZY80hGLY
រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៥នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរអន្តរជាតិ កើនឡើងជាង ១១% ខណៈរាជរដ្ឋាភិបាលដាក់ចេញវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឲ្យកាន់តែទាក់ទាញ។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/XKVdzhk43EM
គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦ លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៥។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/klwEi8wbDHc
ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះ និងអ្នកឯកទេសបញ្ជា សុនខ ប្រតិ បត្តិការហិតគ្រឿងញៀន និងការប្រគល់ទទួលសុនខ ជំនាញគ្រឿងញៀនចំនួន ១០ក្បាល ជូនអគ្គស្នងការនគរជាតិ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១១ ខែ មិថុនាឆ្នាំ២០២៥។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានប្រសាសន៍ថា នេះជាលើកទីមួយហើយដែល វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនស៊ីម៉ាក់បានប្រគល់ សុនខ ជំនាញហិតមីន ជូនអគ្គស្នងការនគរបាលជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nLTfY_4jLKA
ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vbE-Bz2pX8k
ការស្នើសុំបែបនេះរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ក្នុងនោះដែរសមាជិកក្រុមប្រឹក្សានិងឯកឧត្ដមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានការអភិវឌ្ឍរីកចម្រើនជាមួយនឹងការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរដែលធ្វើឲ្យបទល្មើសក្នុងខែឧសភាកន្លងមកនេះមានការថយចុះ ពោលគឺបទល្មើសព្រហ្មទណ្ឌកើតមាន ៣៧លើក/៤៩លើក ថយចុះ ១២លើក។ក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ។ឆ្លើយតប ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមឃួង ស្រេង មានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងការបំពងសំឡេងស៊ីម៉ាំងម៉ូតូឡាន រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តការងារនេះ ច្រើនហើយ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងនឹងមានវិធានការ ចំពោះការបំពងសំឡេងរំខានដោយស៊ីម៉ាំងម៉ូតូនិងរថយន្តទាំងនេះ។ ការងារចំពោះមុខ យើងត្រូវបង្កើននូវការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់យល់ដឹងពីការរំខានដោយសំឡេងស៊ីម៉ាំងម៉ូតូ ឡានទាំងនេះ។ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចបន្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិត បង្កហានិភ័យច្រើនដល់គ្រោះថ្នាក់ចរាចរណ៍ ដោយផ្សព្វផ្សាយ អប់រំឱ្យច្រើនជាងការផាកពិន័យ។ឯកឧត្ដមអភិបាលរាជធានីបានបន្តថា៖ ពាក់ព័ន្ធនឹងសំណល់រឹង សំរាមនៅក្នុងរាជធានីភ្នំពេញ បើទោះបីការដឹកជញ្ជូន ការប្រមូល ទុកដាក់សំរាម មានភាពល្អប្រសើរហើយក្តី ប៉ុន្តែយើងក៏នៅមានបញ្ហាចន្លោះប្រហោងខ្លះ ដែលយើងត្រូវតែបន្តអនុវត្តឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះ ឯកឧត្ដម ក៏បានធ្វើការអំពាវនាវ ឲ្យមន្ត្រីរាជការទាំងអស់ សូមលើកទឹកចិត្តដល់កងកងទ័ពជួរមុខដែលកំពុងតែឈរជើងការពារព្រំដែន តាមរយៈការជួយឧបត្ថមជាថវិកា គ្រឿងឧបភោគបរិភោគ ជូនពួកគាត់ ទោះតិចឬច្រើនក្តី ។ បន្ថែមពីនេះទៀត ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានណែនាំឱ្យមន្ត្រី ខណ្ឌ សង្កាត់ អង្គភាពនានា ជួយស៊ែរផេក របស់ថ្នាក់ដឹកនាំរបស់យើងឱ្យបានគ្រប់គ្នា ដូចជាផេករបស់សម្ដេចតេជោហ៊ុន សែន ផេករបស់សម្តេចមហាបវរអធិបតីហ៊ុន ម៉ាណែត និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាដើម ដើម្បីបង្ហាញឲ្យឃើញពីទឹកចិត្តរួមគ្នា ដើម្បីជាតិតែមួយ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7rPMKHmu3U0
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍