All posts by មេគង្គ ប៉ុស្តិ៍

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវកុំឱ្យប្រជាពលរដ្ឋឆ្លងដែនទៅថៃខុសច្បាប់

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា “បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ តាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋាន ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ”។ 

សូមទស្សនាព័ត៌មានពិស្ដារ៖

សម្តេចតេជោ ហ៊ុន សែនអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម(video inside)

សម្តេចអគ្គមហាសេនាបតីតតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) នៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ព្រឹក ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារោ៖https://youtu.be/uTbBfBDD6tw

ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើ វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានអង្គប្រជុំព្រឹទ្ធសភា ឱ្យយោបល់ឯកភាពទាំង ស្រុង ដោយសំឡេង៥៤ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V5YCGB8IR8Q

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខក្រុមគ្រួសារកងទ័ពដែលឈរជើងនៅព្រំដែនខេត្តកំពង់ស្ពឺ

‎កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ  អញ្ជើញដឹកនាំគណៈប្រតិភូ អមដំណើរដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំខេត្ត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន៧២៨ គ្រួសារ ក្នុងក្រុង/ស្រុកទាំង៩ ខេត្តកំពង់ស្ពឺ  ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង/ស្រុក  និងក្រុមគ្រួសារកងទ័ព ជាច្រើនទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/trMxsc_kn24

អគ្គលេខាធិការ UN ស្នើឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហ ប្រជាជាតិ ស្នើឱ្យដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយ សន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហ ប្រជាជាតិ នៅទីក្រុងធៀនជីង សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HdjMv_PZ8TA

ប្រធានាធិបតីចិន គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិប តីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការ ចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមប្រធានាធិបតី បានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា កន្លងទៅ។ 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/p_9FQLzxDhg

សម្តេចតេជោ បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខា ធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋ សង្គមនិ យមវៀតណាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fDzJIrTI2sc

ប្រធានសភាប្រឹក្សានយោបាយចិន ជម្រាបសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថាប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ(video inside)

ប្រធានសភាប្រឹក្សានយោបាយចិន ជម្រាបសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថាប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ៕សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

https://youtu.be/6xtcHHyPe7o

សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ

ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥

សូមទស្សនាព័ត៌មានពិស្ដារ៖

សហរដ្ឋអាមេរិកគាំទ្របទឈប់បាញ់កម្ពុជា-ថៃនិងវិលទៅរកសន្តិភាពឡើងវិញ

គណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas បានបញ្ជាក់ពីជំហរថា សហរដ្ឋអាមេរិកបន្តគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ហើយសហរដ្ឋអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលើការងារនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WgZTs-3qWhs

អ្នកស្ម័គ្រចិត្តនិងប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យទទួលបានការអប់រំផ្សព្វផ្សាយពីកាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តចាត់មន្ត្រីទីស្នាក់ការ កណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់អាស្រ័យក្នុងមណ្ឌលសុវត្ថិភាព និងប្រជាពលរដ្ឋដែលវិលត្រឡប់មកគេហដ្ឋានវិញក្នុងតំបន់ ងាយរងហានិភ័យបន្ទាប់ពីជម្លោះនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលបេសសកម្មនេះ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wnlsDgtW6h0

សម្តេចប្រធានរដ្ឋសភា ចាត់ទុកទឹកចិត្តសប្បុរសធម៌ក្នុងមហាគ្រួសារខ្មែរជាមហាសាមគ្គីជាតិដ៏ធំបំផុត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានទទួលអំណោយមនុស្សធម៌ ជាថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ពីសប្បុរសជននានា ដែលមានព្រះសង្ឃ មន្រ្តីរាជការ អ្នកវិនិយោគ និងជាទីប្រឹក្សាផ្ទាល់របស់  សម្តេចប្រធាន សម្រាប់ចែកជូនបន្តដល់វីរៈកងទ័ពនៅសមរភូមិមុខ ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាល ជំងឺ ព្រមទំាងក្រុមគ្រួសារ និងប្រជាពលរដ្ឋភៀសសឹក ផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MtN5P_Jp-BE

ADB អនុម័តកម្មវិធីកំណែទម្រង់ ៥០ លានដុល្លារគាំទ្រសេវាសាធារណៈដោយសមធម៌នៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានអនុម័តអនុកម្មវិធីជំហានទី១ចំនួន ៥០លានដុល្លារ សម្រាប់កម្ចីផ្អែកលើគោលនយោបាយ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការងារផ្តល់សេវាសាធារណៈ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យការផ្តល់សេវាមានសមធម៌ និងភាពធន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB។

សូមទស្សនាព័ត៌មានពិស្ដារ៖

ស.ស.យ.ក តែងចូលរួមសម្របសម្រួលដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាថា «ចេះគឺជាប់»

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស.ស.យ.ក តែងតែចូលរួមសម្របសម្រួលដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដើម្បីធានាថាដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ជាពិសេសគឺការធានាបាននូវគោលការណ៍ «ចេះគឺជាប់»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6sWn1YWTNo4

សម្ដេចតេជោ ចាត់ទុកការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេមិនមែនជាបន្ទុកលើអាស៊ានទេ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមាន ប្រសាសន៍ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ មិនមែនជាបន្ទុកលើអាស៊ាននោះឡើយ។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UTzbbaN8It0