លោក ញឹក ប៊ុនឆៃ អតីតអ្នកតស៊ូខ្មែរកាលសម័យសង្គ្រាមផ្ទៃក្នុងខ្មែរយើងនាទសវត្សន៍១៩៧៥ដល់១៩៩៣ បានបង្ហើបប្រាប់ថា ការដែលលោកបានរួចជីវិតពីគ្រោះថ្នាក់រហូតមកនេះគឺដោយសារតែមានមន្តអាគមគោលាក់កូនជួយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោក ញឹក ប៊ុនឆៃ អតីតអ្នកតស៊ូខ្មែរកាលសម័យសង្គ្រាមផ្ទៃក្នុងខ្មែរយើងនាទសវត្សន៍១៩៧៥ដល់១៩៩៣ បានបង្ហើបប្រាប់ថា ការដែលលោកបានរួចជីវិតពីគ្រោះថ្នាក់រហូតមកនេះគឺដោយសារតែមានមន្តអាគមគោលាក់កូនជួយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ឆ្លងកាត់ព្រំដែន
ក្នុងស្មារតី និងទឹកចិត្តអ្នកនៅសមរភូមិក្រោយគាំទ្រជួយដល់វីរៈកងទ័ពនៅសមរភូមិជួរមុខ, សប្បុរសជន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងគណកម្មការគ្រប់គ្រងផ្សារមួយចំនួននៅរាជធានីភ្នំពេញ នៅតែបន្តសម្រុកយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ និងពលរដ្ឋជាជនភៀសសឹក ខណៈដែលក្រុមទាហានថៃ បន្តវាយប្រហារឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា នៅតាមព្រំដែនធ្វើឱ្យមានការផ្ទុះសង្គ្រាមជាថ្មី។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា វីរកងទ័ពកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួ នាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយរបស់ថៃឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ រួមមាន (១)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, (២)មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ, (៣)មន្ទីរពេទ្យព្រះកេតុមាលា និង (៤)មន្ទីរពេទ្យព្រះអង្គឌួង ។
សូមទស្សនាព័ត៌មានពិស្ដារ៖
UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ លើការខូចខាតប្រាសាទបុរាណខ្មែរ ដោយស្នាដៃកងទ័ពថៃ។
សូមទស្សនាព័ត៌មានពិស្ដារ៖
សាលារៀនសុវណ្ណភូមិនៅគ្រប់ទីតាំងទូទាំងប្រទេសបានផ្តល់ឱកាសដល់សិស្សភៀសសឹកមកពីសាលារៀនសុវណ្ណភូមិដែលស្ថិតនៅក្នុងតំបន់ដែលមានជម្លោះ និងការឈ្លានពានពីយោធាថៃបានបន្តការសិក្សា របស់ខ្លួន ដោយសាលាបានផ្តល់ជូនជាឯកសណ្ឋាន និងសម្ភារសិក្សាដោយឥតគិតថ្លៃផងដែរ។
សូមទស្សនាព័ត៌មានពិស្ដារ៖
តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ អមដំណើរដោយប្រធានសាលាដំបូងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការអញ្ជើញពិធីបួងសួងចម្រើនសិរីសួស្តី និងជួយដល់កងទ័ពសមរភូមិមុខ នៅទីតាំងលោកតាឥ លោកតាក្រហមក ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
សូមទស្សនាព័ត៌មានពិស្ដារ៖
ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានបង្កឱ្យមានប្រជាជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់ មានទាំងស្ត្រីមានផ្ទៃពោះ ទារក កុមារ ជនពិការ ចាស់ជរា បង្ខំចិត្តរត់ភៀសខ្លួនចាកចោលផ្ទះសម្បែង ទៅកាន់ទីតាំងមានសុវត្ថិភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា មានជន្មាយុ ២៧ឆ្នាំ ជាយោធិន នៅកងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក នៅវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារជាថ្មី។
សូមទស្សនាព័ត៌មានពិស្ដារ៖
ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ប្រគល់ជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង។
សូមទស្សនាព័ត៌មានពិស្ដារ៖
ក្រុមជនសង្ស័យចំនួន៥០នាក់ ក្នុងនោះមានស្ត្រី០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងសង្ស័យនៅអគារ XIN DU HAI (ជាន់ទី៥) ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ក្រោយរបាយការណ៍សមត្ថកិច្ចបញ្ជាក់ការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
សូមទស្សនាព័ត៌មានពិស្ដារ៖