មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តា ជ្រាបថា៖ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិច កំណាត់ផ្លូវខេត្តលេខ ៣១៤សេ ប្រវែង ១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ស្ថិតក្នុងភូមិគ្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាច ទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញ ធុនធំបានទេ ។
សូមទស្សនាព័ត៌មានពិស្ដារ៖
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចេញប្រកាសឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ
សូមទស្សនាព័ត៌មានពិស្ដារ៖
រដ្ឋសភាបារំាង អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
សូមទស្សនាព័ត៌មានពិស្ដារ៖
មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ បាននឹងកំពុងប្រើប្រាស់ឧបករណ៍ដ្រូន (Drone) ដើម្បីតាមដាន និងបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិបានយ៉ាងមានប្រសិទ្ធភាព ស្របពេលដែលបច្ចេកវិទ្យាដ្រូន និងកម្មវិធី Smart Mobile បានចូលរួមចំណែកយ៉ាងខ្លាំងធ្វើឱ្យបទល្មើសធនធានធម្មជាតិមានការថយចុះគួរឱ្យកត់សម្គាល់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OAGSAqhciKU
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកនៃសិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង ដែលប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរភែលេសរីហ្សត និងស្ប៉ា ខេត្តសៀមរាប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bmeQiC6BD3s
ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៥ មន្រ្តីប្រតិបត្តិសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំឡូត បានដឹកនាំអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយស្ដីពីការងារស្ដារទំនាក់ទំនងគ្រួសារ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព អប់រំអំពីមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋចំនួន ១០៥នាក់ ស្ថិតនៅឃុំកំពង់ល្ពៅ និងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NXiIRt_uzuM
នៅក្នុងគម្រោងរេដបូកកែវសីមា បានផ្តល់អាហាររូបករណ៍តាមរយៈដៃគូរ ដោយធ្វើការបែងចែកជា៣ផ្នែកក្នុងនេះដូចជាអាហាររូបករណ៍សម្រាប់សិស្សរៀនថ្នាក់សាកលវិទ្យាល័យ សិស្សជំនាញវិជ្ជាជីវៈ និងអាហាររូបករណ៍សិស្សសម្រាប់សិក្សាពីថ្នាក់ទី១០ ដល់១២។ គម្រោងរេដបូកកែវសីមា អនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីយុវជនទាំងនោះបន្តសិក្សានិងរកប្រាក់ចំណូលដោយមិនពឹងផ្អែកលើធនធានព្រៃឈើ។
សូមទស្សនាព័ត៌មានពិស្ដារ៖
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា រយៈពេលជិត១ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ហើយទទួលបានការគាំទ្រយយ៉ាងខ្លំាងពីប្រជាពលរដ្ឋ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7vwXb8o1mL0
ឯកឧត្ដម Tamás Sulyok ប្រធានាធិបតីហុងគ្រី បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទំាងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/668G9qJEBF4
នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3ZeiIhFdgM8
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i5w8AzKDbbU
នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/Sy9wFeuurIU
សហរដ្ឋអាមេរិក រំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់។
សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖ https://youtu.be/vxRAXHyXeYk
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែតបានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សក្នុងសហគមន៍ជនជាតិដើមភាគតិច ចូលរួមសម្អាតក្នុងសហគមន៍ ដោយកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក និងរក្សាភាពបៃតង ដោយថែរក្សាព្រៃឈើ និងដាំដើមឈើឡើងវិញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PoMTL-dbEQU
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ផាម មិញ ជិញ និង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរៀបចំអាហារពេលព្រឹកការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RRjQGoM9GSo
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍