
បញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតែជាគោលដៅសំខាន់ដែលត្រូវបានយកចិត្តដាក់នៅផ្លូវថ្មើរជើង «Walk Street» ស្របពេលដែលបងប្អូនប្រជាពលរដ្ឋមានការកើនឡើងជាប្រចាំទៅ លេងកំសាន្តនៅផ្លូវថ្មើរជើងដោយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណះត្រូវបានយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ,អាជ្ញាធរដែនដី ពីកងកំលាំងគ្រប់ជំនាញដែលធានាបានថា៖បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ត្រូវបានពង្រឹង នឹងផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តនៅផ្លូវថ្មើរជើងរៀងរាល់ថ្ងៃចុងសប្តាហ៏។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bYF587YTKrw

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលមានសិស្សសាលាច្រើនបានប្រើប្រាស់។ បារីទាំងអស់នេះហើយជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sXaaUBqS_a4

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹង និងទប់ស្កាត់ និងរឹតបន្ដឹងការនាំចូលបន្លែ សាច់ ដែលមានសារធាតុគីមី សំដៅរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយជំងឺមហារីក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/A8bJoiiYTLw

ប្រជាពលរដ្ឋប្រមាណជាង ៤០០០នាក់ បានទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅវិទ្យាល័យព្រះម្លូ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DIsOWDMUjmE

ដើម្បីអបអរសាទរខួបលើកទី៣២ ទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា ២០២៥
សារព័ត៌មាន មេគង្គប៉ុស្ដិ៍ មានកិត្តិយស ដោយឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិ ការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានអនុញ្ញាតផ្ដល់បទសម្ភាសន៍ ទាក់ទិននិងបញ្ហាសេរីភាពសារព័ត៌មានជាសាកល និងពិសេសគឺនៅកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍ អ្វីដែលឯកឧត្ដមចង់សង្កត់ធ្ងន់នោះគឺ បញ្ហាលទ្ធភាព និងអត្ថិភាព ឬភាពគង់វង្ស នៃស្ថាប័នសារព័ត៌មានអាជីពទើបជាក្ដីកង្វល់ពិតប្រាកដនៃវិស័យសារព័ត៌មាន និងអ្នកសារព័ត៌មាននាពេលបច្ចុប្បន្ន មិនមែនបញ្ហាលំហសេរីភាព សារព័ត៌មានអ្វីនោះទេ ។តើហេតុអ្វីបានជាឯកឧត្ដម ហ៊ុយ វណ្ណៈ មាន
ទស្សនៈ យ៉ាងដូច្នេះ។
សូមប្រិយមិត្ត ទស្សនាកិច្ចសម្ភាសន៍រវាងអ្នកយកព័ត៌មាន មេគង្គប៉ុស្ដិ៍ ជាមួយ
ឯកឧត្ដម ហ៊ុយ វណ្ណៈ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ https://youtu.be/-KiS9C-yQnk

ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ដួង
វណ្ណា និងហេរញ្ញឹកគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ព្រមទាំងសហការី នៅព្រឹកថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥ នៅឃុំជ្រុងពពេល កំពង់អំពិល ម៉ឺនជ័យ និងឃុំថ្នាធ្នង់ ក្នុងស្រុករំដួល ៤៩ ខ្នង ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_sFg4utduxo

ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវបទបញ្ជា ដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង។

រឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទដោយពុំមានការលើកលែង។លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញបទបញ្ជា និងវិធានការដល់កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសក្មេងទំនើង និងទីតាំងធ្វើអាជីវកម្មលក់ចែកចាយបារីអេឡិចត្រូនិច ត្រូវឃាត់យកមកសួរនាំ និងមានចំណាត់ការតាមនីតិវិធី។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការដល់កម្លាំងជំនាញ និងកម្លាំងអធិការដ្ឋានគ្រប់ក្រុងស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច ពង្រឹងការត្រួតអាវុធគ្រឿងផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់អ្នកបើកបរដោយមានជាតិស្រវឹងពោលគឺជាតិអាល់កុលលើសកម្រិត ក្នុងពេលរាត្រីឲ្យមានប្រសិទ្ធភាព៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7v6U_djXJAA

ផ្លូវថ្មើរជើង (Walk Street) ទទួលបាននូវភាពពេញ និយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ដើម្បីធ្វើឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សំរាប់ផ្លូវថ្មើរជើង (Walk Street) នេះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈ មួយកន្លែងមានជិត៤០បន្ទប់បន្ថែមទៀត ជាមួយនិងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cFM7WKA2YQo

ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជាបន្ថែមទៀតតាមរយៈសក្តានុពលនៃការវិនិយោគជប៉ុននៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CIKuzGMD_Zc

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «អបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅក្នុងបរិវេណណសាលាខេត្តកំពង់ស្ពឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QCF7JOWcRk0

សត្វស្លាបចម្រុះជាច្រើនលានក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចុះប្រមូលផ្តុំគ្នា នៅតាមតំបន់សហគមន៍មេទឹកនៅចំណុចបឹងជ្បុច បឹងថ្មី និងបឹងប្រា ស្ថិតនៅក្នុងភូមិស្តីបាលិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ជាប់ព្រំប្រទល់ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិនៅតំបន់នោះអោយដឹងថា ទីតាំងនេះជាកន្លែងសំបូរទៅដោយសត្វស្លាបប្រភេទកម្រ ចម្រុះរស់នៅជាប្រចាំមានដូចជា សត្វកុក សត្វក្លុំ សត្វដុំដោ មាន់ទឹក ក្អែកទឹក ក្រសារ ក្រៀល ត្រយ៉ង។ល។ ប៉ុន្តែត្រូវគេមើលឃើញថាហាក់ពុំទទួលការចាប់អារម្មណ៍យកចិត្តទុកដាក់ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងការចុះពិនិត្យឬអភិរក្សនោះឡើយ។ ម៉្យាងវិញទៀតនៅតំបន់នេះមានបឹងអភិរក្សតិចតួចបំផុត កំពុងរងការគំរាមកំហែងដោយភាពរាំងស្ងួត គោករាក់។ជាពិសេសមានប្រជាពលរដ្ឋមួយចំនួនកំពុងបូមទឹកចាប់ត្រី និងខ្លះប្រើឧបករណ៍ឆក់យកត្រី ជាហេតុធ្វើអោយបាត់បង់ចំណីរបស់សត្វស្លាប និងពូជមេត្រីផងដែរ ។

ពួកគាត់សំណូមពរអាជ្ញាធរ ជំនាញពាក់ព័ន្ធ មេត្តាចុះ
ពិនិត្យទប់ស្កាត់ ការបូមទឹកចាប់ត្រីនៅចំណុចមេទឹកនេះផង។ បើពុំនោះទេប្រាកដជាបាត់បង់ប្រយោជន៍ជាតិ និងផលប្រយោជន៍រួមក្នុងសហគមន៍ជាក់ជាមិនខាន។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់ថា លោកនឹងចាត់អោយមន្ត្រីចុះពិនិត្យមើលសិន។ ដោយឡែកលោក
ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង អោយដឹងនៅថ្ងៃទី០១ ខែឩសភា នេះថា បើពិនិត្យទៅលើរឿងនេះគឺស្ថិតក្នុងដែនសមត្ថកិច្ចជំនាញជលផល រដ្ឋ
បាលព្រៃឈើ សហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអប់រំណែនាំប្រជាពលរដ្ឋអោយបានយល់ដឹងពីផលប៉ះពាល់ទាំងនេះ។

លោក ម៉ន ផល្លា បន្ថែមថា បើនិយាយអំពីធនធានធម្មជាតិ រាប់បញ្ចូលទាំងពពួកសត្វស្លាបនេះផងដែរ គឺមានសារៈសំខាន់និងអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះប្រទេសជាតិ។បើសិនយើងថែរក្សាអភិរក្សបាន អាចនាំភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកទស្សនាកំសាន្ត។បានផលចំណូលដល់សហគមន៍និងប្រជាពលរដ្ឋយើង នៅនឹងមូលដ្ឋានផ្ទាល់តែម្ដង។ប្រភេទធនធានធម្មជាតិនេះដែរគឺជាផ្នែកមួយ ជួយសម្រួលដល់ជីវភាពកូនចៅប្រជាពលរដ្ឋយើង ។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ធ្វើយ៉ាងណាថែរក្សាអភិរក្សធនធានធម្មជាតិយើងឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ និងជាប្រយោជន៍សម្រាប់ជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន តាមរយៈសេវាទេសចរណ៍ធម្មជាតិជាដើម៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J6fHp_66eQM

នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បាននាំយកអំណោ យមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកលំផាត់ ចំនួន ៤២ គ្រួសារ ក្នុងនោះឃុំជ័យឧត្តម ចំនួន ៣៦ខ្នងផ្ទះ និងឃុំបាតាងចំនួន ៦ខ្នង ផ្ទះ ករណីរងគ្រោះនេះកើតឡើងកាលពីយប់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២៥កន្លងទៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/945Q1VX2s4M

ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួន២៨ទីតាំងផ្សេងគ្នា ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ ក្នុងឆ្នាំ២០២៤-២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8krbp_iCBOQ

ការបង្ហាញនូវការគាំទ្ររបស់ប្រធានសភាវៀតណាមនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសំដែងការគួរសមពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ កាលពីរសៀលម្សិលម៉ិញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LHthdR91wIA

ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និងប្រជាជនកម្ពុជាដែលបានជួយគាំទ្រវៀតណាមទទួលបាននូវជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OgXVnhtHSJY
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍