Juventus គ្រោង​ទិញយក Christian Benteke របស់​ហង្ស​ក្រហម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​គេហទំព័រ The Sunday People បាន​ចុះផ្សាយ​ថា ក្លិប​សេះបង្កង់ Juventus កំពុង​បង្ហាញ​ចំណាប់​អា​ម្មរណ៍​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ Christian Benteke ពី​ក្លិប​ហង្ស​ក្រហម Liverpool មកកាន់​ក្របខ័ណ្ឌ Serie A នៅ​រដូវ​កាល​ក្រោយនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​កវ័យ​២៥​ឆ្នាំ​រូបនេះ បាន​ផ្លាស់​ពី​ក្លិប Aston Villa មក​នៅ​កីឡដ្ឋាន Anfield កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​រូបនេះ​កំពុង​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង ហើយនឹង​មិនសូវ​បានជា​ប់​ជម្រើស​ដំបូង​ឲ្យ​ក្រុម​ទៀតផង តែដោយសារ​មាន​ចង្អុលបង្ហាញ​ពី​លោក Jurgen Klopp ខ្លះ​នោះ​ទើប Benteke អាច​ផ្លាស់​ទម្រង់​លេង​បានល្អ​ជាង​មុន​។​
​គួរ​បញ្ជាក់ថា អ្នកចាត់ការ​ទូទៅ​រប​ស់ Liverpool បានដាក់​តម្លៃ​យ៉ាងហោចណាស់ ២៥​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម​ទិញយក​ខ្សែប្រយុទ្ធ​រូបនេះ​ក្នុងតម្លៃ​ខ្លួន​៣២.៥​លាន​ផោន​ពី​ក្លិប Aston Villa កាលពី​រដូវ​កាល​មុន​៕

85011500_christian_benteke