តា​ហូ​ង និង​តា​ពៅ អួតថា​សូកលុយ​មេៗ​ខេត្ត​ទើប​អាច​បើក​ល្បែង​ប្រជល់មាន់​ដ៏​ធំ​នេះ​បាន ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2014 ក+ ក-

ព្រះសីហនុ​៖ សង្វៀន​ប្រជល់មាន់​អ​នា​ធិ​ប តេ​យ្យ ដែល​ស៊ី​សងលុយ​រាប់ពាន់​ដុល្លារ ឬ​រាប់ ម៉ឺន​បាត (​លុយ​សៀម​)​ក្នុង​មួយគូៗ បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្រុងព្រះសីហនុ​ប្រតិកម្ម រិះគន់​យ៉ាងខ្លាំង​ចំពោះ​លោក​អភិបាលក្រុង និង​បាន​ស្តីបន្ទោស​ទម្លាក់កំហុស​ទៅលើ​លោកស្នងការ​នគរបាល​ខេត្ត​ថា ពាក់ព័ន្ធ​នឹង​អំពើ​ពុក រលួយ​ទើប​មិន​បង្ក្រាប​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា សង្វៀន​ភ្នាល់​ការ​ប្រជល់មាន់​ខាងលើនេះ ស្ថិតនៅ​ចំណុច​ទល់​មន្ទីរ​ឧស្សាហកម្ម ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ ដែលមាន​ឈ្មោះ ហូ​ង និង​ឈ្មោះ​ពៅ ជា​ម្ចាស់​សង្វៀន​។​

ប្រភព​បន្តថា កន្លងមក​កន្លែង​ល្បែង​ប្រជល់មាន់​របស់ តា​ហូ​ង និង​ពៅ នេះ​គេ​បានឃើញ​ផ្អាក​ម្តង​រួចមកហើយ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ក្តី​ត្រេកអរ​ឥតឧបមា ព្រោះ​ល្បែងស៊ីសង​គឺជា​ប្រភព​ជំរុញ​មនុស្ស​ល្អ​ឲ្យ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស មិន​រើសមុខ​ទោះបី​ដឹងថា​មាន​គ្រោះថ្នាក់​បែបណា​ក្តី​។​ប៉ុន្តែ​គួរ​ឲ្យ​សោក ស្តាយ​ព្រោះ​ការបិទ​នោះ​បានតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៏​ឃើញ​គេ​បើក​ឡើងវិញ និង​រឹតតែ​គគ្រឹកគគ្រេង​ជាង​មុន​ទៅទៀត ហើយ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ណាមួយ​ចេញមក​បង្ក្រាប​ឡើយ​។​

អ្នក​ចូល​លេងល្បែង​ប្រជល់មាន់​ក្នុង​ទីតាំង​ខាងលើនេះ បាន​ប្រាប់ថា សមត្ថកិច្ច​ជំនាញ​មួយចំនួន​បាន មកសុំ​លុយ​ពី​ឈ្មោះ ហូ​ង និង​ឈ្មោះ​ពៅ ដែលជា​ម្ចាស់​ទីតាំង​ជា​ញឹកញាប់ ។​ចំណែក​តា​ហូ​ង និង​ពៅ ក៏បាន​អួត​ក្អេងក្អាង​ដោយ​ឥត​លាក់លៀម​ប្រាប់​អ្នក​ចូល​លេង​កុំ​ឲ្យ​ភ័យខ្លាច ដែរ​ថា អញ្ជើញ​លេង​ដោយ​សេរី​កុំ​ខ្លាច​ឲ្យ​សោះ គ្មាន​អ្នកណា​ហ៊ាន​មក ចាប់​ទេ ព្រោះ​គេ​បាន​សូកលុយ​ឲ្យ​មេៗ​សមត្ថកិច្ច​ខេត្ត​រួច​អស់ហើយ ។​

ប្រភព​បន្តថា ការបិទ​ទីតាំង​ល្បែង​ជល់​មាន​របស់​តា​ហូ​ង និង​ពៅ កាលពី​ប៉ុន្មាន​ខែ​មុន​នោះ ត្រូវគេ​ដឹងថា មាន​បញ្ជា​ពី​លោក ស៊ា​ង កុសល ស្នង ការ​នគរបាល​ខេត្ត​។​ចំណែក​ការបើក​លេង​ជាថ្មី​ឡើងវិញ​នេះ ពិតជា គ្មាន​អ្នកណា​ហ៊ាន​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​ឡើយ ព្រោះ​វា​ជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់​សុទ្ធសាធ ។​ប៉ុន្តែ​ដោយសារតែ​គ្មាន​ការបង្ក្រាប ទើប​ប្រជាពលរដ្ឋ​នាំគ្នា​និយាយ​ទម្លាក់កំហុស​ទៅ​លោក ភុល ភស្តា អធិការនគរបាល​ក្រុង​ព្រះ​ស៊ី​ហ​នុ និង​លោកស្នងការ​ខេត្ត ថា​ជា​អ្នក ទទួល​សំណូក​ដូច​ការ​អួតអាង​របស់​តា​ហូ​ង និង​ឈ្មោះ​ពៅ នោះ​មែន ដើម្បី​ជា​ថ្នូរ​នឹង​កា​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ទីតាំង​ល្មើសច្បាប់​ខាងលើនេះ ។​

​លោកស្នងការ ស៊ា​ង កុសល កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា នេះ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​ការបើក​ឲ្យ​មាន​កន្លែង​ប្រជល់ មាន់​ខុសច្បាប់​ដូចខាងលើ​នេះ​បានទេ​។​រីឯ​លោក ភុល ភស្តា អធិការ​ក្រុងព្រះសីហនុ​ក៏​មិនអាច​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បី​សុំ ការពន្យល់​បានដែរ​កា​លពី​រសៀល​ថ្ងៃទី​២២​ខែវិច្ឆិកា នេះ​៕ សម្បត្តិ​

Untitled-1