​ស្ត្រី​ខ្មែរ​រងគ្រោះ​១២​រូប ត្រូវបាន​ជួយ សង្គ្រោះ​មកដល់​កម្ពុជា​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2014 ក+ ក-

ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​ចំនួន​១២​នាក់ ដែល​ត្រូវ​មេខ្យល់​បោក​បញ្ជោត​​យកទៅ​រៀបការ​ជាមួយ​បុរសជនជាតិ​ចិន នៅ​ប្រទេស​ចិន ត្រូវបាន​ជួយសង្គ្រោះ​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ​ហើយ​។​កន្លងទៅនេះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុង​ក្វាង​ចូ​វ​នៃ​ប្រទេស​ចិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយសង្គ្រោះ​នារី​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ដូចជា​ករណី​ត្រូវ​មេខ្យល់​បោកប្រាស់​នាំយកទៅ​រៀបការ​ជាមួយ​បុរស​ចិន​ហើយ​ត្រូវគេ​ធ្វើ​ទុក​បុក​ម្នេញ​។​

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក កុយ គួ​ង បានអោយដឹងថា មកដល់ពេលនេះ​មាន​ស្ត្រី​ចំនួន​៤​នាក់​គ្នុងចំណោម​១២​នាក់​ខាងលើ​បានទទួល ទិដ្ឋាការ​រួចហើយ ហើយ​បានកំណត់​ពេលវេលា​មក​កម្ពុជា​វិញ ដោយ​ម្នាក់​មានឈ្មោះ សំ លី​ណា មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល នឹង​មកដល់​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ វេលា​ម៉ោង ៥ និង​២៥ នាទី​ល្ងាច​។​រីឯ​ឈ្មោះ សំណាង សុវណ្ណ​លី​ណា ស្រុកកំណើត​ខេត្ត​ត្បូងឃ្មុំ​, ឈ្មោះ អ៊ាង ភណ្ឌ ស្រុកកំណើត​ខេត្តកំពង់ចាម និង​ឈ្មោះ កែន ស្រី​ឡែ​ន មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​នឹង​មកដល់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ វេលា​ម៉ោង ៣ និង ២០​នាទី​រសៀល​។​

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា កំពុង​បន្តធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ ចិន ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ស្ត្រី​ខ្មែរ ដែល​នៅ​សេសសល់​ចំនួន​៨ នាក់ ជា​បន្តបន្ទាប់​ទៀត​៕

Untitled-3រូបភាព​ស្ត្រី​រងគ្រោះ ដែល​ចាញ់បោករ​មេខ្យល់​ថា នាំទៅរក​ការងារ​ធ្វើ ឬ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​។​​Untitled-5