Liverpool ច្រានចោល​សំណើ​របស់ Palace ដែល​ចង់បាន Benteke
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2016 ក+ ក-

​បាល់ទាត់​៖​ក្លឹប​ហង្ស​ក្រហម Liverpool បានចេញ​មុខមក​បដិសេធ​សំណើ​របស់​ក្លិប​ឥន្ទ្រី​ខៀវ Crystal Palace ក្នុង​ដេញថ្លៃ ៣០ លាន​ផោន សម្រាប់​ខ្សែប្រយុទ្ធ Christian Benteke​។​
​ក្លិប​ឥន្ទ្រី​ខៀវ Crystal Palace បានដាក់​តម្លៃ​២៣ លាន​ផោន​បូករួម​ទាំង​ថ្លៃ​ប្រាក់រង្វាន់​៧ លាន​ផោន តែ​ក្លិប​ហង្ស​ក្រហម Liverpool រុញ​ចោល​នូវ​សំណើ​ទាំង​ស្រង់​របស់​ក្រុម​ឥន្ទ្រី​ខៀវ​។​
​កីឡា​វ័យ​២៥​ឆ្នាំ​មិនបាន​ជាប់​ជា​កីឡាករ​ជម្រើស​ដំបូង​ច្រើន​នោះទេ​ក្រោយ​លោក Jurgen Klopp ចូល​ដឹកនាំ​កាលពី​ខែតុលា​ក​ន្លែ​ទៅ ហើយ​ន​បច្ចុប្បន្ននេះ​កំពុងតែ​ចង់​ចាក​ចេញពី​ក្រុម​មួយ​នេះ​បន្ទាប់ពី​មាន​ក្រុម​ជាច្រើន​ចង់​រូបគេ​យកទៅ​រួម​ក្រុម​។​
​គួរ​បញ្ជាក់ដែរថា Benteke បាន​ផ្លាស់​មកកាន់​ក្លឹប Liverpool ក្នុងតម្លៃ ៣២.៥ លាន​ផោន កាលពី​ខែកក្កដា ២០១៥ ក្រោយ​ការដឹកនាំ​របស់លោក Brendan Rodgers ព្រមទាំង​រកបាន ១០ គ្រាប់​៕

liverpool-benteke-christian-anfield_3338839