AC Milan ច្រានចោល​សំណើ​៣០​លាន​ផោន​របស់​តោ​ខៀវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2016 ក+ ក-

បាល់ទាត់​៖​ក្លិប​បិសាច​ក្រហម​អឺរ៉ុប AC Milan បាន​ច្រានចោល​នូវ​សំណើ​ការដេញថ្លៃ​៣០​លាន​ផោន​ពី​សំណាក់​ក្លិប​តោ​ខៀវ Chelsea ក្នុងការ​ចង់បាន​កីឡាករ Alessio Romagnoli ។​នេះ​បើ​យោងតាម​ទូរទស្សន៍​របស់​អ៊ីតាលី Sky ។​
​កីឡាករ Romagnoli ត្រូវបាន​គេ​ប្រៀបធៀប​ដូច​ទៅនឹង​កីឡា Alessandro Nesta ដែល​បង្កើត​ភាព​អស្ចារ្យ​នៅក្នុង​ក្របខណ្ឌ Serie A ហើយ Rossoneri បាន​ចូលរួម​ជាមួយ​ក្លិប​មួយ​នេះ​កាលពី​រដូវ​កាល​មុន​ក្នុងតម្លៃ ២១ លាន​ផោន​។​
​ការបរាជ័យ​ក្នុង​ការដាក់​ដេញថ្លៃ​របស់​ក្លិប​តោ​ខៀវ Chelsea បែរជា​មានការ​កើនឡើង​លើ​កិច្ចព្រមព្រៀង​សម្រាប់​កីឡាករ Kalidou Koulibaly របស់​ក្លិប Napoli ទៅវិញ ហើយ ឥឡូវនេះ​ក្រុម​តោ​ខៀវ​បាន​ប្រែ​ទៅជា​ការយកចិត្តទុកដាក់​របស់​ពួកគេ​ទៅ​យុវជន​ក្រោម​អាយុ​២១​របស់​អ៊ីតាលី បើទោះបីជា​ក្លឹប AC Milan នៅ​ស្ទាក់ស្ទើរ​ក្នុង​ការលក់​កីឡាករ​វ័យក្មេង​៕

ROME, ITALY - MAY 21: Alessio Romagnoli of AC Milan in action during the TIM Cup match between AC Milan and Juventus FC at Stadio Olimpico on May 21, 2016 in Rome, Italy.  (Photo by Giuseppe Bellini/Getty Images)