Deportivo ព្រមព្រៀងលក់ Lucas ឲ្យ Arsenal
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

​បាល់ទាត់​៖​ទីបំផុត​ក្លិប​កាំភ្លើង​ធំ Arsenal បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប Deportivo La Coruna ក្នុងការ​ចុះហត្ថលេខា​នាំយក​ខ្សែប្រយុទ្ធ Lucas Perez សម្រាប់​រដូវក្តៅ​នេះ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្លិប​។​
​កាំភ្លើង​ធំ Arsenal បាន​ចុះហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​កាលពី​ព្រឹក​ម្សិលមិញ​នឹង​ផ្តលជូន​នូវ​តម្លៃ​ខ្លួន ១៧.១​លាន​ផោន ។​
​យោងតាម​របាយការណ៍​របស់ BBC បាន​ឲ្យ​ដឹងថា ក្រុម Deportivo បាន​ច្រានចោល​ការដេញថ្លៃ​របស់​ក្លិប​កាំភ្លើង​ធំ​ម្តង​រួចមកហើយ ខណៈដែល​ក្រុម​មួយ​នេះ​បានផ្តល់​ប្រាក់​មិន​ស​ក្ត័​សម​ចំពោះ​តម្លៃ​របស់ខ្លួន​។​
Lucas បាន​ធ្លាប់​ផ្សារភ្ជាប់​ជាមួយនឹង​ក្លិប​ទូកក្តោង Everton ប៉ុន្តែ​ក្រុម Arsenal ដេញថ្លៃ​ក្នុងតម្លៃ ខ្ពស់​ដើម្បី ទទួលបាន​ការចុះហត្ថលេខា​ជា​មូ​យ​នឹង​កីឡាករ​រូបនេះ​។​
​គួរ​បញ្ជាក់ថា ស៊ុត​បាល់​បញ្ចូល​ទី ១៧ គ្រាប់​ក្នុង​ក្របខ័ណ្ឌ La Liga កាលពី​រដូវ​កាល​មុន​ហើយនឹង បានរួម​ចំណែក​ជាមួយនិង​ខ្សែការពារ​របស់​ក្លិប Valencia ទៀតផង​៕

Lucas-Perez