Sunderland ​ខ្ចី​ជើង Manquillo ពី Atletico
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

បាល់ទាត់​៖​ក្លិប​ឆ្មា​ខ្មៅ Sunderland បានប្រកាស​ពី​ការចុះហត្ថលេខា​លើ​កីឡាករ Javier Manquillo ពី​ក្លិប Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​វែង​សម្រាប់​រដូវ​កាល​នេះ ។​
​ខ្សែការពារ​រូបនេះ ត្រូវបាន​ផ្សារភ្ជាប់​ក្នុងការ​ផ្លាស់​មក​ក្រុម Watford ប៉ុន្តែ​បច្ចុប្បន្ននេះ Manquillo បាន​ផ្លាស់​មក​កីឡដ្ឋាន Stadium of Light នៅលើ​កិច្ចសន្យា​ជា​បណ្តោះអាសន្ន ហើយ ឆ្មា​ខ្មៅ​មាន​សិទ្ធិ​ក្នុង​ការទិញ​ផ្តាច់​កីឡាករ​រូបនេះ​ក្នុង​កុងត្រា​រយៈពេល ៤ ឆ្នាំក្រោយ​កុងត្រា​ខ្ចី​ជើង​នេះ​បានបញ្ចប់​នៅ​ចុងរដូវ​កាល​នេះ​ផងដែរ​។​
Manquillo យុវជន​ក្រោម​អាយុ​២២​របស់​អេ​ស្ប៉ា​ញ បាន​ចំណាយពេល​មួយ​រដូវ​កាល​ពេញ​ឲ្យ​ក្រុម​ហង្ស​ក្រហម Liverpool ប៉ុន្តែ​មិនសូវ​ជោគជ័យ​នៅ​កីឡាដ្ឋាន Anfield នឹង រដូវ​កាល​២០១៥-២០១៦ លេង​ឲ្យ​ក្លឹប Marseille នៅក្នុង​លី​ក​កំពូល​នៃ​ប្រទេស​បារាំង Ligue 1 ជា​លក្ខណៈ​ខ្ចី ដោយ​បង្ហាញខ្លួន​បាន ៤៣ ប្រកួត​ហើយ​រកបាន ៣ គ្រាប់​ផងដែរ​៕

manquillo