Chelsea ទិញយក Luiz ត្រឡប់មកវិញ​ក្នុងតម្លៃ​៣២​លាន​ផោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2016 ក+ ក-

បាល់ទាត់​៖​ក្លឹប​តោ​ខៀវ Chelsea បានប្រកាស​ទិញយក​ខ្សែការពារ David Luiz ពី​ក្រុម Paris Saint-Germain ត្រឡប់មក​កីឡដ្ឋាន Stamford Bridge វិញ ក្នុងតម្លៃ​៣២​លាន​ផោន លើ​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។​
​កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ​២៩​ឆ្នាំ​រូបនេះ បានធ្វើ​ដំណើរ​ដល់​មក​ទីក្រុង​ឡុង​ដុង ដើម្បី​ពិនិត្យ​សុខភាព ជាមួយនឹង​ក្រុម​តោ​ខៀវ Chelsea ដែល​ដឹកនាំ​ដោយ​លោក Antonio Conte​។ ខ្សែការពារ​កណ្ដាល​រូបនេះ បាន​ផ្ទេរ​ចេញពី​ក្លិប Benfica មកកាន់​ក្លិប Chelsea កាល​ខែមករា ឆ្នាំ​២០១១ ក្នុងតម្លៃ​២១,៣​លាន​ផោន និង​បាន​បង្ហាញខ្លួន​១៤៣​ប្រកួត មុន​ចាក​ចេញទៅ PSG​កាល​ឆ្នាំ​២០១៤​ក្នុងតម្លៃ​៥០​លាន​ផោន ។​
Luiz បាន​និយាយ​នៅ​គេហទំព័រ​ផ្លូវការ របស់​ក្រុម Chelsea ថា​: «​ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​វិលត្រឡប់​ទៅកាន់​ក្លិប Chelsea វី​ញ​ហើយ​យើង​មានរឿង​ជាច្រើន​ដ៏​អស្ចារ្យ​ជាមួយ​ក្នុងអំឡុងពេល​ខ្ញុំ​មកដល់​ក្រុម​នេះ​ដំបូង ហើយ​ខ្ញុំ​ចង់​ជួយ​ក្រុម​លោក Antonio Conte សម្រេចបាន​នូវ​ភាពជោគជ័យ​ជាច្រើន​៕

Capture