Aguero បន្ត​កុងត្រា​ថ្មី​ជាមួយ Man city
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កីឡាករ Sergio Aguero បាន​យល់ព្រម​បន្ត​អនាគត​រយៈពេល​វែងរ​បស់​គាត់​ជាមួយនិង​ក្លិប Manchester City ដោយ​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី រយៈពេល​៤​ឆ្នាំ ។​
​កីឡា​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បា​នប​ង្ហ​ញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្រោយ​ការដឹកនាំ​របស់លោក Pep Guardiola ដែល​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៩​គ្រាប់​ក្នុង​រយៈពេល​៥​ប្រកួត​ដំបូង​របស់លោក​។​
Aguero បច្ចុប្បន្ននេះ​កំពុងតែ​ជាប់​បំរាម​ចំនួន​បី​ប្រកួត នៅពេលដែល​កីឡាករ​រូបនេះ បាន​វាយ​កែង​ទៅលើ​កីឡាករ Winston Reid របស់ West Ham United កាលពី​ចុង​សប្តាហ៍​មុន​។​
​ឥឡូវនេះ​លោក Guardiola បាន​អះអាងថា កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​នឹង​ចុះកិច្ចសន្យា​ជា​ផ្លូវការ​ជាមួយ​ក្រុម​នៅ​សប្តាហ៍​នេះ​ដើម្បី​ធានា​ពី​អនាគត​របស់គាត់​នៅ​កីឡាដ្ឋាន Etihad Stadium រហូតដល់​ឆ្នាំ ២០២០​។​
​គួរ​បញ្ជាក់ថា Aguero បាន​ផ្ទេរ​ចេញពី​ក្រុម Atletico Madrid មក​ចូល​ជាមួយនិង​ក្រុម Man City ក្នុងតម្លៃ​៣៨​លាន​ផោន លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​៕

maxresdefault