Serge Aurier ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2016 ក+ ក-

​បាល់ទាត់​៖​កីឡាករ Serge Aurier ខ្សែការពារ​របស់​ក្លឹប Paris Saint Germain ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ពីបទ​បង្ក​ហិង្សា​លើ​មន្ត្រីប៉ូលិស​។​
​ខ្សែការពារ​សញ្ជាតិ​កូត​ឌី​វ័រ​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​តុលាការ​ចោទប្រកាន់​ពីបទ វាយ​ទៅលើ​ជនរងគ្រោះ​មួយ​កែង ខណៈពេល​ខ្លួន​ចេញពី​កន្លែង​ស៊ីផឹក​មួយ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ខែឧសភា ប៉ុន្តែ​កីឡាករ​រូបនេះ​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​។ Serge Aurier មិនបាន​ឆ្លើយ​ទទួលកំហុស​ចំពោះ​ការចោទប្រកាន់​នេះ​ទេ ហើយ​កីឡាករ​រូបនេះ​គួរតែ​អាច​លេង​បាន​ក្នុងជំនួប​រវាង​ក្រុម PSG និង​ក្រុម Ludogorets ក្នុង​ក្របខណ្ឌ CL នៅ​ថ្ងៃ​ពុធ​នេះ​។​
​មេធាវី របស់​ខ្សែការពារ Serge Aurier លោក Claire Boutard de la Combe បាន​និយាយថា “​យើង​នឹង​ឡើង​ឧទ្ធរណ៍​។ គាត់​គ្មាន​កំហុស​ទេ​តុលាការ​គួរតែ​ទម្លាក់​បទ​ចោទ​នេះ​”​។ Serge Aurier ត្រូវបាន​ពិន័យ​៥២១​ផោន​និង​បង់ប្រាក់​សម្រាប់​ក្តី​១.៣០០​ផោន​ផងដែរ​៕

Paris Saint-Germain's defender Serge Aurier (R) arrives to the Paris courthouse early on September 26, 2016 to answer a charge of elbowing a police officer. The 23-year-old Ivory Coast international is accused of assaulting a police officer after he was stopped in May 2016 when leaving a Parisian nightclub in the early hours of the morning. / AFP PHOTO / PATRICK KOVARIKPATRICK KOVARIK/AFP/Getty Images