មហេសី​របស់​ព្រះអង្គ​ស្នងរាជ្យ​ថៃ ​បោះ បង់ចោល​ងារ​ទៅធ្វើជា​រាស្ត្រ សាមញ្ញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2014 ក+ ក-

​ថៃ​៖​មហេសី​របស់​ព្រះ​បុត្រា​ស្នងរាជ្យ បាន​បោះបង់ចោល​ងារ​របស់ខ្លួន​ទៅធ្វើជា​រាស្ត្រ សាមញ្ញ​។ នេះ​គឺជា​ការបញ្ជាក់​ផ្លូវ​ការ លើកទី​១ នៃ​ការលាលែង​របស់​ព្រះ​នាង បន្ទាប់ពី​សាច់ញាតិ​ទ្រង់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុក រលួយ​ក្នុង​ស្ថាប័ន​ប៉ូលីស​។​

វិទ្យុ​បារាំង​បាន​ផ្សាយ​នៅ​ថ្ងៃទី​១៣​នេះ​ថា ព្រះមហាក្សត្រ​បាន ចេញ​ការអនុញ្ញាត ដើម្បី​ប្រកាសថា ព្រះ​នាង​ស្រ៊ី​រ៉ា​ស្ម៊ី មហេសី​របស់​ព្រះអង្គ​ស្នងរាជ្យ ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន បានបញ្ជាក់​នៅក្នុង​សារលិខិត​ថា ព្រះ​នាង​បាន​លាលែង​ចេញពី​ខ្សែ​រាជវង្ស​។​នេះ​បើតាម​សេចក្តី​ថ្លែង​ការ របស់​ព្រះរាជវាំង​។​

ព្រះ​នាង​ស្រ៊ី​រ៉ា​ស្ម៊ី បាន​រៀប​អភិសេក​ជាមួយនិង​ព្រះរាជ​ទាយាទ​កាលពី​ឆ្នាំ​២០០១ ហើយ​រហូតមក​ទល់នឹង​ពេលនេះ ព្រះអង្គ​មាន​បុត្រា​មួយអង្គ​។

​នៅ​ប៉ុន្មាន​សប្តាហ៍​នេះ មាន​ពាក្យ​ច​ចាម​អារាម​ជាច្រើន​ទាក់ទង​ទៅនឹង​ជោគ​រាស​នារ​បស់​ក្រុមគ្រួសារ ព្រះ​នាង​ស្រ៊ី​រ៉ា​ស្ម៊ី នៅ​ទូទាំងប្រទេស​ថៃ បន្ទាប់ពី​សាច់ញាតិ​រប​ស់​ព្រះ​នាង​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ ក្នុង​រឿងអាស្រូវ​ពុករលួយ​យ៉ាង​ធំ​ក្នុង​ស្ថាប័ន​ប៉ូលីស ដែល​បានធ្វើ​ឲ្យ​រង្គោះរង្គើរ​យ៉ាងខ្លាំង​ក្នុង​ស្រទាប់​អភិជន​ថៃ​។​

​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ត្រូវបាន​ចាប់ខ្លួន ដែល​រួមមាន​ទាំង​ក្បាលម៉ាស៊ីន​របស់​ស្ថាប័ន​ប៉ូលីស និង​យោធា​ផង នៅ​ខណៈដែល​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បំផុត​ម្នា​ក់នៅ ក្នុងប្រទេស​ថៃ កំពុងតែ​រត់គេចខ្លួន​ពី​ការចោទប្រកាន់​របស់​ប៉ូលីស​ទាក់ទង​នឹង​ការ សូកប៉ាន់​។​

​ការបង្ហាញ​ជា​លើកដំបូង ដែលថា​ងារ​ក្នុង​ខ្សែ​រាជវង្ស​របស់​ព្រះ​នាង​ស្រ៊ី​រ៉ា​ស្ម៊ី​ស្ថិតនៅក្នុង ភាព​មន្ទិល​នោះ ត្រូវបាន​លាតត្រដាង កាលពី​ដើមខែ​នេះ នៅពេលដែល​ព្រះអង្គម្ចាស់​ស្នងរាជ្យ​បានប្រកាសថា រាល់​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​របស់​ព្រះ​នាង​ត្រូវបាន​លុប​ចេញពី​បញ្ជី ឈ្មោះ​ខ្សែ​រាជវង្ស​។​

​វិទ្យុ​ដដែល​បន្តថា រាជាធិបតេយ្យ​នៅក្នុង​ប្រទេស​ថៃ គឺ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​រាជវង្ស​យ៉ាង​តឹងរឹង​បំផុត​នៅក្នុង ពិភពលោក​។ ទាំង​សារព័ត៌មាន​ក្នុងស្រុក​និង​អន្តរជាតិ​ត្រូវតែ​ស្ថិតក្រោម​ការ ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត​នៅពេលដែល​សរសេរ​ព័ត៌មាន​ទាក់ទង​និង ក្រុមគ្រួសារ​រាជវង្ស​ថៃ​៕

​ព្រះអង្គ​ស្នងរាជ្យ ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន និង​ព្រះ​មហេសី ព្រះ​នាង​ស្រ៊ី​រ៉ា​ស្ម៊ី​។​© Reuters