អ្នកកាសែត​អាមេរិក​ម្នាក់ទៀតត្រូវ ប្រហារជីវិតដោយកាត់​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2014 ក+ ក-

អ្នកកាសែត​អាមេរិក​ម្នាក់ទៀត ដែល​ត្រូវ​ភេរ​វករ ISIS (​រដ្ឋ​អ៊ិ​ស្លាម​នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​) ចាប់​ប្រហារជីវិត​ដោយ​កាត់​ក្បាល មិនតែ ប៉ុណ្ណោះ​ពួកគេ​ក៏​កំពុង​គំរាមកំហែង​ថា​នឹងធ្វើ​ដូចគ្នានេះ​បន្តទៀត​ទៅលើ​ឪពុក​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​គ្មាន​ទីពឹង ។​
​រដ្ឋ​អ៊ិ​ស្លាម​នេះ បាន​បញ្ចេញ​វីដេអូ​ដ៏​រន្ធត់​មួយទៀត​នេះ ដែល​ស្តែង​បង្ហាញ​ពី​ទិដ្ឋភាព​កាត់​ក្បាល​អ្នកកាសែត​ឈ្មោះ Steven Sotloff អាយុ ៣១ ឆ្នាំ ។​
​ពេជ្ឈឃាដ​បញ្ចេញ​សំលេង​ជា​ភាសា​អង់គ្លេស ដែល​គេ​ស្គាល់​ឈ្មោះថា Jihadi John បាន​និយាយ​ខណៈ​រូបគេ​កាន់​កាំបិត​តម្រង់​.​ករ​បស់ Sotloff ថាៈ “​ខ្ញុំ​ត្រលប់​មកវិញហើយ លោក អូ​បា​ម៉ា ! ដោយសារតែ​គោលនយោបាយ​ការបរទេស​វាយ​ប្ញ​ក​របស់​អ្នក ឆ្ពោះទៅរក​រដ្ឋ​អ៊ិ​ស្លាម​, ដោយសារ​ការទទួលស្គាល់​របស់​អ្នក​ទៅលើ​ការបន្ត​ទម្លាក់​គ្រាប់បែក​របស់​អ្នក​” ។​
“​វា​គ្រាន់តែ​ជាការ​ញញឹម​របស់​អ្នក​ប៉ុណ្ណោះ ក្នុង​ការបន្ត​វាយប្រហារ​មកលើ​ប្រជាជន​របស់​យើង តែ​ប្រព័ន្ធ​របស់​យើង​នឹង​បន្ត​វាយប្រហារ​.​ករ​បស់​ប្រជាជន​របស់​អ្នក​វិញ​ដែរ​” ។​
​បន្ទាប់មក ខណៈ​អ្នកកាសែត​អាមេរិក កំពុង​តស៊ូ​លុត​ជ​ង្គ​ត់​, បិសាច Jihadi John រូបនេះ ក៏​ចាប់ផ្តើម​អារ​.​ក​របស់គាត់​តែម្តង ។​
​ហេតុការណ៍​ចុងក្រោយ​នេះ បានបង្ហាញ​ឲ្យ​ឃើញ ឃាតករ​កំណាច​រូបនេះ និយាយ​គំរាមកំហែង​នឹងធ្វើ​ដូចគ្នា ចំពោះ​ពលរដ្ឋ​អង់គ្លេស​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ David Cawthorne Haines ផងដែរ ។​
​អ្នកកាន់កាំបិត Jihadi John ក៏បាន​ឲ្យ​ដឹង​ទៀតថាៈ “​យើង​យក​ឱកាស​នេះ  ដើម្បី​ព្រមាន​រដ្ឋាភិបាល​ទាំងនោះ ដែល​ចូលក្នុង​សម្ព័ន្ធ​របស់​អាមេរិក​ដ៏​អាក្រក់​នេះ ប្រឆាំង​ទៅនឹង​រដ្ឋ​អ៊ិ​ស្លាម ដើម្បី​បញ្ឈប់​ការទាមទារ និង​ទុក​ឲ្យ​ប្រជាជន​របស់​យើង​នៅតែ​ឯង​” ៕Untitled-2

Untitled-3                ជនទី៣ David Cawthorne Haines ដែលគេគំរាមប្រហារជីវិត