​តុលាការក្រុង​បើកសវនាការ​វិនិច្ឆ័យ​ទោស​លោក​សួន សេរី​រដ្ឋា ថ្ងៃទី​១៨ ខែកញ្ញា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2014 ក+ ក-

​ភ្នំពេញ​៖ លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ត្រូវ តំណាង​អយ្យការ​អម​សាលាដំបូងរាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ឱ្យចូលរួម​សវនាការ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ​ក្រោម​ការ​ចោទ ប្រកាន់​ពីបទ​ញុះញង់​ឱ្យ​ប្រ​ព្រឹ​ត្ដបទ​ឧក្រិដ្ឋ​ជាអាទិ៍​តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្ម ទណ្ឌ​ពាក់ព័ន្ធ​នឹង​ការចែក​ខិ​ត្ដ​ប័ណ្ណ​ជា ច្រើន​រយ​សន្លឹក​ដែល​ខ្លឹមសារ​គឺមាន​គោលបំណង​ញុះញង់​ឱ្យមាន​ការផ្ដួលរំលំ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា ។ ប៉ុន្ដែ​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ រូបនេះ​បាន​បដិសេធ​មិន​ចូលរួម​សវនាការ​នោះទេ តែ​នឹង​ឱ្យ​មេធាវី​ចូលរួម​ដើម្បី​តតាំង​នីតិវិធី​ក្នុងពេល​សួរដេញដោល ។​
​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ ខ្មែរ​ឱ្យចូល​ខ្លួន​នៅក្នុង​សវនាការ​ទាក់ទង​ការ​ញុះញង់​ឱ្យ​ប្រ​ព្រឹ​ត្ដ បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្រ​ព្រឹ​ត្ដ​នៅ​រាជធានី​ភ្នំពេញ​កាលពី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣​។ ក្នុង​ដីកា នោះបាន​បញ្ជាក់ថា បង្គាប់​ឱ្យឈ្មោះ សួន សេរី​រដ្ឋា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជាតិ ខ្មែរ ទីលំនៅ​នៅ​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្ដ​បាត់ដំបង​ឱ្យចូល​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក​ដើម្បី ឆ្លើយ​ដោះសា​ពី​ការចោទប្រកាន់​មកលើ​ខ្លួន ។​
​លោក សួន សេរី​រដ្ឋា ជាប់ចោទ​ពី បទ​ញុះញង់​ឱ្យ​ប្រ​ព្រឹ​ត្ដបទ​ឧក្រឹដ្ឋ​ជាអាទិ៍ ប្រ​ព្រឹ​ត្ដ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​និង ក្រៅប្រទេស​កាលពី អំឡុង​ឆ្នាំ​២០១១, រួមគំនិត​ក្បត់​ប្រ​ព្រឹ​ត្ដ នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ​២០១៣, រួមគំនិត​ក្បត់​, អំពើ ប្រឆាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះ ឆ្នោត​មិន​ឱ្យទៅ​បោះឆ្នោត​និង​ការរំខាន​មិនឱ្យ​ដំណើរការ​បោះឆ្នោត​បាន ប្រ​ព្រឹ​ត្ដ នៅ​ខេត្ដ​តាកែវ​, រាជធានី​ភ្នំពេញ​, ក្រុង ប៉ោយប៉ែត​និង​ខេត្ដ​បន្ទាយមានជ័យ​ចាប់ ពីថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០០៧ រហូត ដល់​អំឡុង​ឆ្នាំ​២០១៣ ។​
​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក សួន សេរី​រដ្ឋា ថា លោក​ត្រៀម​ចូលខ្លួន​ទៅ​តតាំង​ក្ដី​នេះ គ្រប់ពេល​ទាំងអស់​ឱ្យតែ​រដ្ឋាភិបាល​ព្រម​ទទួល​លក្ខខណ្ឌ​៣​ចំណុច​របស់លោក នោះ​គឺ​ទី​១-​ដោះលែង​សកម្មជន​របស់​ចលនា អំណាច​ពលរដ្ឋ​ខ្មែរ​កំពុង​ជាប់​ឃុំឃាំង​ឱ្យមាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ , ទី​២- អនុញ្ញាតឱ្យ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ចុះបញ្ជី​ជា​គណបក្សនយោបាយ​ស្របច្បាប់ នៅក្នុង​ប្រទេស​ខ្មែរ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ប្រកួតប្រជែង​គ្នា​ដោយ ចំហ និង​ស្មើភាព និង​ទី​៣-​មិនត្រូវ​ចាប់ខ្លួន​ខ្ញុំ ឬក៏​ឃុំខ្លួន​ខ្ញុំ​ក្នុងពេលដែល​ខ្ញុំ​កំពុង​តតាំង​ក្ដី​នៅក្នុង តុលាការ​ដើម្បី​រក​យុត្ដិធម៌​ឱ្យ ខ្លួនឯង តែបើ​រដ្ឋាភិបាល​នេះ​មិន​យល់ ព្រម​តាម​លក្ខខណ្ឌ​ទាំង​៣​ខាងលើនេះ​ទេ នោះ​មានតែ​មេធាវី​របស់ខ្ញុំ​លោក សុខ សំអឿន ទេ​ដែល​ចូលទៅ​ការពារ​ខ្ញុំ​ក្នុង តុលាការ​។​
​គួរ​បញ្ជាក់ថា កាលពី​ខែសីហា ឆ្នាំ ២០១៣​កន្លងទៅ​យុវជន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​រហូត​តុលាការ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ តែ​ក្រោយ មក​បាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ។ យុវជន​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​នឹង ការចែក​ខិ​ត្ដ​ប័ណ្ណ​ដែលមាន​គោលបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ព្រះរាជាណាចក្រ​កម្ពុជា​៕fp