កឹម សុខា ជ្រើស​ទីប្រឹក្សា៣​រូប​ជា​បណ្ឌិត​ផ្នែក​ច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2014 ក+ ក-

ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៩​ខែកញ្ញា​នេះ​ថា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ជ្រើស​រើសយក​បណ្ឌិត​ផ្នែក​ច្បាប់​ចំនួន ៣​រូប មក​ធ្វើជា​ទីប្រឹក្សា​ច្បាប់​។
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បណ្ឌិត​ច្បាប់​ទាំង ៣​នាក់​ដែល​លោក កឹម សុខា ជ្រើសរើស​យកមក​ធ្វើជា​ទីប្រឹក្សា​នោះ​គឺ​លោក សាយ បូរី បណ្ឌិត​រដ្ឋបាល និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោ​កស សូ​វាន បណ្ឌិត​ច្បាប់ឯកជន និង​ជា​អតីត​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ខៀវ សំផន អតីត​មេដឹកនាំ​ខ្មែរក្រហម និង​លោក​ទិ​ត្យ ហួន ជា​បណ្ឌិត​រដ្ឋ​ច្បាប់សាធារណៈ​។​

​ប្រភព​បន្ត​ឲ្យ​ដឹងថា នៅមាន​មនុស្ស​មួយចំនួនទៀត ដែល​លោក កឹម សុខា ត្រូវ​ជ្រើសរើស​យកមក​ធ្វើជា​ទីប្រឹក្សា​ដោយមាន​ចំនួន​ដាក់​នៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង​១០ នៅក្នុង​រដ្ឋសភា និង​ដាក់​នៅតាម​ក្រសួង​ទាំង ២៨​។ ចំពោះ​ឈ្មោះ​ទីប្រឹក្សា​ដែល​លោក កឹម សុខា ជ្រើសរើស​បាន​គ្រប់​ចំនួន​នោះ នឹងត្រូវ​ដាក់ជូន​លោក ហេង សំរិន ប្រធានរដ្ឋសភា​ពិនិត្យ និង​សម្រេច​។​

លោក ស សូ​វាន បាន​ឲ្យ​ដឹងថា លោក កឹម សុខា បានស្នើ​មក​លោក​មែន​ឲ្យ​ធ្វើជា​ទីប្រឹក្សា​រដ្ឋសភា ហើយ​ចំពោះ​ការស្នើ​នេះ លោក​មិន​យល់​ទាស់​ទេ បើ​គេ​ត្រូវការ​ហើយ​នោះ ហើយ​លោក​មានការ​សប្បាយចិត្ត​។ ប៉ុន្តែ​គេ​គ្រាន់តែ​គំរោង​ជ្រើស​រើសយក​រូបលោក មិនទាន់​ចេញ​បែបបទ​អ្វី​ជា​ផ្លូវការ​ទេ ហើយ​លោក​មិន​គិត​រឿង​ប្រាក់ខែ​ទេ​។​

លោក​បណ្ឌិត សាយ បូរី និង​លោក​បណ្ឌិត ទិ​ត្យ ហួន មិនអាច​ស្វែងរក​ការទំនាក់ទំនង​បានទេ នៅក្នុង​ថ្ងៃនេះ​។​

​លោក​បាន​បញ្ជាក់ថា “​ហើយ​បើ​គេ​ត្រូវការ​យើងៗ​ត្រូវតែ​បញ្ចេញ ហើយ​ទីប្រឹក្សា​រដ្ឋសភា​វា​សម្បើម​ណាស់​តួនាទី តែ​កុំ​ភ្លេច បើ​ប្រើ​ខ្ញុំ​ខុសច្បាប់ ខ្ញុំ​អត់​ធ្វើ​ទេ ឲ្យ​ខ្ញុំ​ធ្វើ​ច្បាប់​ខុស ខ្ញុំ​អត់​ធ្វើ​ទេ​…”៕aaaaaa                                                  លោកសាយ បូរី បណ្ឌិត​រដ្ឋបាល