អ្នកលេង​បុ័ងតោ​ម្នាក់ ត្រូវ​អាវុធហត្ថ​ក្រុងព្រះសីហនុ​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2018 ក+ ក-

​ព្រះសីហនុ ៖ យុវជន​ម្នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុងព្រះសីហនុ​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​សង្ស័យថា​ប្រើ​អំពើហិង្សា នៅ​ម៉ោង​៩​និង​១០​នាទី ថ្ងៃ​ទិ​២៧ ខែមករា ឆ្នាំ​២០១៨ ។ យុវជន​អ្នកលេង កាំបិតប៉័ងតោ នេះ​មាន ឈ្មោះ ផៃ តុលា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ បុគ្គលិក​អាហារ​ដ្ឋា​ន​អ៉ី​ន​វី​តូ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤.​ក្រុង​ខេត្ត​ព្រះសីហនុ បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ង៉ែត វណ្ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​អាហា​រដ្ឋា​ន​អ៉ី​ន​វី​តូ ដូចគ្នា មាន​ទីលំនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង ខេត្ត​ព្រះសីហនុ​បាន រងរបួស​ចំនួន​៣​កន្លែង គឺ​
របួស​ចំ​សៀតផ្កា​ខាងស្ដាំ​១​កន្លែង របួស​ចំ​ថ្ងាស ១​កន្លែង​របួស​ចំក្បាល​១​កន្លែង មូលហេតុ​ដោយសារ​ខឹង​ពេល​មក​បើកប្រាក់​ខែ​ឱ្យ​មិនទាន់ ទើប​កើតជា​កំហឹង ហើយ​ត្រូវគេ​និយាយ​បង្អាប់​លេង​ផង​នោះ រូបគេ​ក៏​ស្ទុះ​ទៅយក​កាំបិតប៉័ងតោ មក​កាប់​ជន​រង​ង្គ្រោះ​តែម្តងទៅ​។​
​វត្ថុតាង​ដែល​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដក​ហូ​បានរួម​មាន​៖​កាំបិត​បុ័ងតោ​ចំនួន​១ ទួ​រ​ស័ព្ទ​ដៃ​ចំនួន​១​គ្រឿង មូ​តូ​ចំនួន​១​គ្រឿង ម៉ាក​TODAY ។ ពេលនេះ​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ក្រុង ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕